យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Sina.com កាលពីថ្ងៃទី២៥ ខែធ្នូ Huang Zitao អតីតសមាជិក EXO បានធ្វើការផ្សាយផ្ទាល់កាលពីថ្ងៃទី២៤ ធ្នូ ដោយបានប្រកាសថាប្រសិនបើចំនួនអ្នកគាំទ្ររបស់ខ្លួនឈានដល់ ១៥លាននាក់នោះរូបគេនឹងផ្តល់ឱ្យរថយន្តចំនួន ១០ គ្រឿងសម្រាប់តែអ្នកមើលការផ្សាយប៉ុណ្ណោះ។ គ្រាន់តែប្រកាសបែបនេះបណ្តាញសង្គមរបស់តារាចម្រៀងដែលជាសេដ្ឋីវ័យក្មេងនៅប្រទេសចិនបានកើនឡើងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg66ky8uLQMEwSIGAw3d3uEAIvFlbTGtz8LPvL8dzCTA6MVEST0SA_Gqv9Q1ocVpCqz9OUOugDeMbw6fJemUOdxtO_agcuYnKtrOS2L_ys88M7mzAS3z52v24i1GLm64i9d4n9pruo_lAMQWAebDOf41HwocpW-YTfNKF-3VIuQVTTPdW4Qzynj3jpUGinX/s1233/image_2024-07-15_14-48-27.png
ជាមួយការប្រកាសថានឹងចែករង្វាន់ឡាន១០គ្រឿងដល់ហ្វេនទស្សនាការ Live Huang Zitao បាននិយាយថា អ្នកគាំទ្រអាចជ្រើសរើសម៉ូដែលរថយន្ត និងពណ៌ដែលពួកគេចង់បាន ប៉ុន្តែលោកត្រូវការពេលវេលាខ្លះដើម្បីរៀបចំ។ ប្រធានបទរបស់ Huang Zitao បានឡើងដល់កម្រិតកំពូលភ្លាមៗបន្ទាប់ពីបានធ្វើការសន្យារបស់ខ្លួនទៅកាន់ហ្វេនបែបនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ប្រាក់ចំណូលប្រចាំខែរបស់ Huang Zitao តាមរយៈការផ្សាយផ្ទាល់ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ២៥ លានយន់ (ប្រហែល ៣.៤ លានដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoUMNgDQZ9JTh3z8C73bjKreh0NDyFQL3w5U2D9kKiI68X6oYWQQPOXa7luoR816_FjyxC6sXpAu2p-YTl4hszzR-gRIpoPl30kZj29rlKozllcAW_bQkJtX6QdlfkpehtBZJa7FSAam7Z0NIzuylph12rItCgflV4ohkMWvfTQGJemwc2leGnyHyf-xdC/s978/image_2024-07-16_16-25-51.png

នៅដើមខែធ្នូ នេះ Huang Zitao បានបញ្ជីរៀបការជាមួយ Xu Yiyang អតីតអ្នកហ្វឹកហាត់ក្នុងផលិតកម្ម SM ។ គូស្នេហ៍មួយគូនេះមានពាក្យចចាមអារ៉ាមទាក់ទងគ្នាជាច្រើនដងតាំងពីឆ្នាំ ២០២០ ប៉ុន្តែបានបដិសេធ ឬនៅស្ងៀម។ នៅខែកក្កដា ឆ្នាំ២០២៤ អ្នកទាំងពីរបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេជាផ្លូវការតាមរយៈគណនី Weibo ហើយនៅខែសីហា Zitao បានសុំគូស្នេហ៍រៀបការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxn6U2o8vQhFZOj2zsJfCDw3RF35OCWW-XWK9e9KQbYwiaX3coh2RrhnZcLaHvufQ4FAQq-9CYyah6icpvwWL2yU32OHqTEGSdt2tdCmsH7pa4tn8VbKqI1KgkNiqKDTvLU8ItIO1YCdlkFWPhiXDDl97QXCsdfxdM_CDKurBJzLOumVkT2ybR7I8rTQW0/s1242/image_2024-12-03_10-07-07.png
គួរបញ្ជាក់ផងដែរថា Huang Zitao បានចាកចេញពីក្រុម EXO ក្នុងឆ្នាំ ២០១៥ ដោយសារបញ្ហាសុខភាព ហើយបានត្រឡប់ទៅប្រទេសចិនវិញនិងបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួន L.TAO Entertainment ក្នុងឆ្នាំ ២០១៨។ យោងតាមកាសែត South China Morning Post តារាប្រុសរូបនេះ បានទទួលមរតកទ្រព្យសម្បត្តិចំនួន ៣ ពាន់លានដុល្លារពីឪពុកដែលលោកជាអ្នកមានបំផុតម្នាក់របស់ប្រទេសចិនដែលបានទទួលមរណភាពនៅឆ្នាំ២០២០ ៕