Home ព័ត៌មានអន្តរជាតិ ទើបតែដឹង! តាមពិតស្បែកជើងកែងដំបូងឡើយគេផលិតសម្រាប់មនុស្សប្រុសសោះ

ទើបតែដឹង! តាមពិតស្បែកជើងកែងដំបូងឡើយគេផលិតសម្រាប់មនុស្សប្រុសសោះ

67
0

ស្បែកជើងកែងដែលនារីៗពាក់សព្វថ្ងៃនេះ ដំបូងឡើយគឺគេផលិតសម្រាប់មនុស្សប្រុសនោះទេ។ ស្បែកជើងកែងបង្ហាញពីភាពទាន់សម័យ និងស៊ីវិល័យ ទោះជាយ៉ាងណាកាលពីជាង ១០០០ ឆ្នាំមុនស្បែកជើងកែងគឺគេផលិតដើម្បីឱ្យមនុស្សប្រុសពាក់ ជាពិសេសកងទ័ពទាហាន ឬអ្នកចម្បាំងគឺគេពាក់ជិះសេះដើម្បីងាយស្រួលក្នុងការធ្វើសង្គ្រាម ព្រោះពេលពាក់ស្បែកជើងកែង កែងនៃស្បែកជើងនឹងជាប់ជាមួយឈ្នាន់ងាយស្រួលក្នុងការទប់លំនឹងខ្លួន ហើយក៏ងាយស្រួលនៅពេលបាញ់ធ្នូ ឬប្រយុទ្ធជាមួយសត្រូវផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiANfQMt_7DtAmS5Xepo-XV1BzmzVXfFQLERtW3nL-2PsPyqBMvEKWfnhJb-0L-hbvjVtQrfAZrPoYtF_Kaak5TOXYFmi3kB1g5eFSqubr8LsdBkvYC26Z0ZPaxhiOtuagvhJp4891Xr92z_7vCq4AOYnd2L_MNFDBb5liKjxZW36ppni3Ykd45GkrurOa/s566/photo_2024-12-28_15-52-18%20(2).jpg

ស្បែកជើងកែងខ្ពស់ត្រូវបានពាក់ជាលើកដំបូងនៅក្នុងសតវត្សទី ១០ ជាមធ្យោបាយមួយដើម្បីជួយទាហានទ័ពសេះ Persian រក្សាលំនឹង។ ស្បែកកែងក៏បង្ហាញពីអំណាច និងបុណ្យសក្តិរបស់មនុស្សប្រុសផងដែរ វាគឺជានិមិត្តរូបនៃឋានៈសង្គមខ្ពស់ ភាពក្លាហានខាងយោធា រសជាតិទាន់សម័យ សូម្បីស្តេចរបស់ប្រទេសបារាំង Louis XIV និងក្រុមអភិជនផ្សេងៗទៀតក៏បានពាក់ស្បែកជើងកែងផងដែរកាលពីជំនាន់មុន។ ទោះជាយ៉ាងណានៅសតវត្សទី ១៨ អ្វីៗក៏បានប្រែប្រួល ដោយសារភាពជឿនលឿន និងការផ្លាស់ប្តូរបរិបទសង្គម ស្បែកជើងកែងក៏ចាប់ផ្តើមពេញនិយមខ្លាំងចំពោះមនុស្សស្រីវិញម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPNoBWEEB4ueC5qpnZ5xHEaxXCguMGT7KdnscYOUtB-_vTbIij8K63-2kUGMpAMHjuC22dzKw9pYhusBvbGfLtFlaCYBIzr6iqz0_UzoTc84hmhDE405exTPyIzT_CxlUbUGhEBj2WtLMAj3gzz9CWIKQgMa5f2OB6LvtUU73uChhaLjmOZNWX4uNbi95S/s1200/photo_2024-12-28_15-52-18.jpg
បច្ចុប្បន្នស្បែកជើងកែងគឺមានគ្រប់ម៉ូត គ្រប់ពណ៌ ដែលបង្ហាញពីភាពទាន់សម័យ និងស៊ីវិល័យ។ ទោះជាយ៉ាងណាការពាក់ស្បែកជើងកែងខ្ពស់ៗញឹកញាប់ពេក ក៏អាចបង្ករផលប៉ះពាល់មួយចំនួនសម្រាប់ស្ត្រីផងដែរដូចជា៖
១.ឈឺខ្នង៖ នៅពេលអ្នកពាក់ស្បែកជើងកែង គឺងាយនឹងឈឺខ្នងណាស់ ដោយសារតែខំប្រឹងដើរជាមួយកែងខ្ពស់ពេក ដូច្នេះអ្វីដែលល្អសម្រាប់អ្នក គឺអ្នកគួរតែព្យាយាមពាក់ស្បែកជើងកែងទាបៗ ដែលវាមិនធ្វើឱ្យខ្នងរបស់អ្នករោយចុកស្រពន់ខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH5XXwdt9VU8TvfgUsK8Cm5DssIG7K2gBSQxi8N0I6n0nMc4a8yYz5tjOxQgqVEMPCF5hGEosaXNvjEIn5UaCDXmtlRuQCxNjmQfsJS_tzwva7NGdU0scwtu0kuERTKS09754MTKcJpE78ymozVbqxxVVlway-ad0QL6OC6Av-QiJ2YoEMENObkaw16zr1/s1000/photo_2024-12-28_15-52-19.jpg
២.ឈឺប្រអប់ជើង៖ ជាការពិតការពាក់ស្បែកជើងកែង មានគុណប្រយោជន៍របស់វា គឺធ្វើឱ្យរូបរាងរបស់អ្នកស្រឡូនស្អាត ប៉ុន្តែវាមិនបានផ្តល់នូវភាពស្រណុកសម្រាប់ប្រអប់ជើងរបស់អ្នកនោះឡើយ។ នៅពេលអ្នកព្យាយាមប្រឹងដើរ ឬក៏រត់ជាមួយនឹងស្បែកជើងកែង ក្នុងរយៈពេលយូរ លទ្ធផលដែលអ្នកទទួលបានគឺមានស្នាមពណ៌លឿងតូចៗ នៅលើប្រអប់ជើងរបស់អ្នកជាក់ជាមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaGqAGZNzjl14oumfmlvI1LFry4C6pIDs0oOqW_nDe8n-KYPhtQ7SVy6LaJV-eor1DuuB7YfmgX7g2p8qBNmLCggrmaQRuioUP_6ZoDI3ZM90jPSwo4Ov1YfM5b430u2CpNS0EJUddsfjSXvA-_guCinB439BQLGAEJilJu7pOgaFITIixjafU6eltAHiJ/s1000/photo_2024-12-28_15-53-42.jpg
៣.ឈឺកំភួនជើង៖ ការពាក់ស្បែកជើងកែងបានធ្វើឱ្យអ្នកឈឺចាប់ត្រង់កំភួនជើងយ៉ាងខ្លាំង មិនត្រឹមតែមានការអាការៈឈឺចាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសរសៃវែនឡើងរីកធំ ផងដែរ។ ដូច្នេះអ្នកគួរពាក់ស្បែកជើងចូលរួមក្នុងកម្មវិធី ឬពិធីជប់លៀងណាមួយបានហើយ បើពាក់ញឹកញាប់ពេកអាចនឹងមានបញ្ហា៕