តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ និង លីន សោម៉ា ម្ចាស់ពាន Beat The Best រដូវកាលទី២ បានចាប់ដៃគូបកស្រាយបទចម្រៀងជាមួយគ្នាកាលពីពេលថ្មីៗនេះបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកគាំទ្របានសរសើរថាអ្នកទាំងពីរសម្តែងជាមួយគ្នាសម ចូលតួបានល្អស៊ីចង្វាក់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioAhAXmvRWkcOggM6ZFhkkvtysDsn-S0wk-SdfipIApFcXTNPA70KlIWPOnE_9EPEGnG6LODgHahZYl2p2FemILPHwwygytTcf2_3z74a-A5R46CyBDpLfrIr1Jd6A1SS6FIleA34IiOE4u9E3icweIVXlWKU8IN1N9dKrmQIrrE_5C4Pq6hdCqH_8mTMN/s2048/image_2024-12-27_11-23-35.png
បន្ទាប់ពីចាប់ដៃគូជាមួយតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា លឹម សេរីហាន់នីកា ក្នុងកម្មវិធីប្រគំតន្រ្តីមួយនាពេលថ្មីៗនេះ លីម តិចម៉េង បានចាប់ដៃគូជាមួយនឹង លីន សោម៉ា ដែលជាម្ចាស់ពានមួយរូបដោយអ្នកទាំងពីរបានបកស្រាយបទចម្រៀងមានចំណងជើងថា «បងគ្មានប្រវត្តិធ្លាប់ក្បត់គេទេ » ដែលជាសំនៀងដើមរបស់ អេនជី និង លោក ពិសិដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcqqNiXKXQ0wuH0rwaRO2QEfxq8bWWWmc2fBMVu6QhxMWILNrptjMnuJKzXVnTGO6dKsC3ibpUuOttiwvL8Qa_y7bMK0kDlCZFg838ZwbXW1U-gbdJyeEeB8ecPOfTSVKFDj4mxpy9tglRMC9Vkuoec7XSaP6SzZKmmJtT8m82BMEoOLTrN4ElUtzIjDk/s1286/image_2024-12-27_11-23-28.png

បន្ទាប់ពីការសម្តែងរបស់តារាចម្រៀងទាំងពីររូបបានបង្ហោះនៅលើបណ្តាញសង្គមបានធ្វើឱ្យទស្សនិកជនជាអ្នកលេងបណ្តាញសង្គមបញ្ចេញមតិសរសើរជាច្រើនចំពោះភាពស៊ីចង្វាក់របស់តារាចម្រៀងទាំងពីរដួង។ អ្នកលេងទិកតុកបានបញ្ចេញមតិថា «ម្ចាស់ពានប៉ះម្ចាស់ពានហើយ ហើយសមគ្នាទៀត, អ្នកទាំងពីរសម្ដែងសមគ្នា , ពីរោះខ្លាំងណាស់, មើលហើយញញឹមម្នាក់ឯង»។ ចំពោះការបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេកប៊ុកដែល លីន សោម៉ា បង្ហោះវិញក៏ទទួលបានមតិវិជ្ជមានជាច្រើនសរសើរទៅកាន់អ្នកទាំងពីរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5ZByPI5p1v1rJjxxSWvxmXVMtE-SG331mAPox2R4_MOOUdTSbK5x1evqLR5HTDrkEstacb6-v9R33igno29t3yAtmbJ8YN-B918PMRAcoVdvGWw5e2VfUEFkR5FQXsj5l0qw2Xb31B-kX9eSQE99G8EASCQeRVMhhO1t7iGMnGdA-VFJbUFdYM2Ws_0pj/s2048/image_2024-12-27_11-23-29.png

ការចាប់ដៃគូសម្តែងនៅលើឆាកប្រគំតន្រ្តីហើយសម្តែងជាមួយគ្នាស៊ីចង្វាក់គ្នាបែបនេះជាផ្នែកមួយនៃសិល្បៈហ៊ានលេងជាមួយគ្នាដែលធ្វើឱ្យទស្សនិកជនចូលតួទៅតាមការសម្តែងរបស់តួអង្គច្រៀងក៏ពីរោះ សម្តែងក៏បានល្អ មិនប្រកាន់គ្នានិងឱ្យតម្លៃទៅកាន់ដៃគូចម្រៀងក្នុងអាជីពដែលមិនសោះអង្គើយដាក់គ្នានិងប្រកាន់ខ្លួនច្រើននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYKQkWD_SejSVmvLSztnRAi4uGDIBbZmfeEzyNF4XYaEuxBdbwdESsx_ggOWM2-sd69IAdC4nv_LVce6BEEI5HMcaEU29hpDCShIPiAcMi5NSYf0HyHFxCWHi7C_kAu_1UadW8xDpveSsoPSAXppYaPM2FOPnkFvBUe4kmFAlebMXdZWhUXQVJLdyhiKqn/s2048/image_2024-12-27_11-23-41.png

ក្រៅពីចាប់ដៃគូសម្តែងជាមួយនឹង លីម តិចម៉េង លីន សោម៉ា ក៏មានការចាប់ដៃគូជាមួយ តារាចម្រៀង សួ វិចិត្រ ហើយអ្នកទាំងពីរមានបង្កើតភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងមិនធម្មតាដូចគ្នា៕