Home ព័ត៌មានអន្តរជាតិ ប្រេស៊ីលបិទការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន BYD ក្រោយរកឃើញពុំគោរពសិទ្ធិកម្មករ

ប្រេស៊ីលបិទការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន BYD ក្រោយរកឃើញពុំគោរពសិទ្ធិកម្មករ

57
0

ប្រទេសប្រេស៊ីល ៖ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រេស៊ីលបានបញ្ជាឱ្យបិទការដ្ឋានសាងសង់រោងចក្ររបស់BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនដ៏ល្បី ក្រោយពីរកឃើញថា មានកម្មករចិនជាង១៦០នាក់ រស់នៅយ៉ាងលំបាកវេទនា និងត្រូវបានក្រុមហ៊ុនសំណង់ដកហូតលិខិតឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhObY_NYlpTL5Bx_pO4LbX4ar0c_ACGPYKvZ80QDNdcuh1PJgCN4wEWckFY_64QAv4By0_GTDvTKtKfRGEiUU6QpyXWmsjyonw-lxVLpkFyOsTXVtPqnydVwOkWFiSXvyEaqqaMP2T0a-dp2PDgReVlJlVqTfYqG3gebBlWmKvMrGMa1-HU28aWqCeHkNnI/s1373/image_2024-12-26_10-34-51.png

ក្រុមហ៊ុនម៉ៅការសំណង់ Jinjiang Construction, Brazil បានជួលកម្មករសរុបជាង១៦០នាក់ ឱ្យធ្វើការនៅការដ្ឋានសាងសង់រោងចក្រចំនួន៤កន្លែងក្នុងទីក្រុងម៉ាសារី ខេត្តបាអៀ ភាគឦសានប្រទេសប្រេស៊ីល ។ ប៉ុន្តែកម្មករទាំងនេះត្រូវធ្វើការជាច្រើនម៉ោងលើសច្បាប់កំណត់ ហើយពេលខ្លះ ពួកគេធ្វើការច្រើនម៉ោងជាប់គ្នា៧ថ្ងៃ ។ លើសពីនេះ កម្មករស្នាក់នៅកន្លែងពុំសមរម្យ ហើយត្រូវក្រុមហ៊ុនដកហូតលិខិតឆ្លងដែន និងកាត់ប្រាក់ខែ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzG_D4gcpwpCZh-RxcqwU3EJOlvqgLD-FqGzSIhsf560Mc2OQcNSKqpAMNcfsoJ7M7k8oL2XUOwllxyhMfWf8E0Wd7FPNZJCLG7liRN32B4Bd9a8tcei_sL8c0neSsyZX3g_2wL8gw1P0bcEOqQZImqxYK5QAhxvV9Aw00uotYrmYHtRwh6PDqOEgJRYI/s1600/image_2024-12-26_10-34-52.png
មន្ត្រីក្រសួងការងារប្រេស៊ីលដែលបានស៊ើបអង្កេតការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន តាំងពីវិច្ឆិកា ឆ្នាំ២០២៤ និយាយថា កម្មករចំនួន១៦៣នាក់ បានធ្វើការដូចទាសករ ដោយសារក្រុមហ៊ុនពុំគោរពតាមលក្ខខណ្ឌសុវត្ថិភាពការងារ ។ មន្ត្រីក្រសួងការងារបានជួយអន្តរាគមន៍កម្មករទាំងនេះ ព្រោះពួកគេគ្មានកន្លែងសម្រាកត្រឹមត្រូវ ហើយកម្មករស្នាក់នៅ៨បន្ទប់បានប្រើបន្ទប់ទឹកចល័តរួមគ្នា ព្រមទាំងខ្វះទឹក និងក្រដាសអនាម័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-IkbU5yzRSWCy9KAUmq5h9vZDktYW5aMsD64JWHnH4yj6WyVsGrT6HugifOCVzFMygXNa7aeLsqdxl6ZxnkEQFhyP1LeYtgGYCPkGZXZaJWVwpdD10nTqW282ihfsvXYYDbQ5fHL2EIySyy0Bo9EbjTjmFJXhC5Eq_N3TmNQitGhHtGFMwK-e-_INTbpg/s1285/image_2024-12-26_10-34-53%20(2).png

លើសពីនេះ បរិវេណផ្ទះបាយតូចចង្អៀតធ្វើឱ្យចុងភៅយកអាហារមកទុកក្បែរបន្ទប់ទឹកគ្មានអនាម័យ ខណៈម្ហូបដែលចម្អិនឆ្អិនបានទុកលើឥដ្ឋ និងគ្មានការគ្របត្រឹមត្រូវ ។ កម្មករភាគច្រើនត្រូវបង្ខំឱ្យបរិភោគអាហារនៅលើគ្រែដេក រីឯក្នុងបន្ទប់ស្នាក់នៅមានសភាពកខ្វក់ខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8o4RkaDaf2GlcanXrDEQT2d1yr5PZrZj1b_MdNcXn6nlzvR811LcxnFuOJVbFHkCe0d34x7WMx0ZWDud37r0cZkYeUjf8udH6OaSTB-cNi5CxUHUal-83dDVzau1bF54ghWUmCmBpDtTHZztzY4enywNYdKIlxzOOI7A0R3EmoneEtlSR0Hv12MzpF9jI/s1020/image_2024-12-26_10-34-53.png

ចំណែក BYD បញ្ជាក់ថា ក្រុមហ៊ុនបានគោរពច្បាប់ប្រេស៊ីល និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ដោយបានបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Jinjiang សម្រាប់ការងារមួយចំនួនក្នុងរោងចក្រ និងបញ្ជូនកម្មករទាំងអស់ទៅស្នាក់នៅក្នុងសណ្ឋាគារ ។ ក្រៅពីនេះ ក្រុមហ៊ុននឹងស៊ើបអង្កេតលម្អិតពីការបំពេញការងាររបស់កម្មករ និងការស្នាក់នៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2DljTv4JNO0CUR2IIt4YEgmgRybZU9-S5VrL-zAgl54yrWSxH6LeuYnHQ0YIA92USlTe2UdZIRnYYVQKbo3yUAmrW-lqJ_afdbdJKn0SA5to-RuSLmz320JVHv5khTDa0Lh1LG3gK7vCTK6Fn-dWsWmcN6rdPlpboZ0cnPwunLqAofbuR9NAxHTT1Jh2j/s1200/image_2024-12-26_10-34-54.png

គួរបញ្ជាក់ថា BYD គឺមកពីពាក្យ Build Your Dreams ដែលនៅឆ្នាំ១៩៩៥ ក្រុមហ៊ុននេះបានផលិតថ្ម ប៉ុន្តែបច្ចុប្បន្ន BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលើពិភពលោក ។ BYD បានសាងសង់រោងចក្រដំបូងនៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ក្នុងឆ្នាំ២០១៥ ហើយកាលពីឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅប្រេស៊ីល ៕