Home ព័ត៌មានអន្តរជាតិ អង់គ្លេសប្រើប្រាស់កាមេរ៉ា AI ដំបូងគេលើពិភពលោក តាមដានអ្នកស្រវឹងហើយបើកបរ

អង់គ្លេសប្រើប្រាស់កាមេរ៉ា AI ដំបូងគេលើពិភពលោក តាមដានអ្នកស្រវឹងហើយបើកបរ

38
0

ប្រទេសអង់គ្លេស ៖ ប្រទេសអង់គ្លេសបានសាកល្បងប្រើប្រាស់កាមេរ៉ាបំពាក់បច្ចេកវិទ្យា AI ដំបូងគេនៅលើពិភពលោក ដើម្បីតាមដានអ្នកបើកបរយានជំនិះទាំងអស់ ជាពិសេស អ្នកផឹកស្រវឹងហើយបើកបរ ដែលតែងតែបង្កគ្រោះថ្នា.ក់ ដល់អ្នកដទៃ ។ កាមេរ៉ានេះនឹងរាយការណ៍ប្រាប់ប៉ូលិសចរាចរណ៍នៅក្បែរបំផុត ដើម្បីបញ្ឈប់យានជំនិះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMP69nADzczN7ZcGqvfdC1N6HAlLhRfGU8Dl87Jywe7qAyeTYm5wAL6Y_8mc26veE4BvGpQWGQbvXEhD-zvvUn3yOOen5Rz-6_AJCwFR-dSFJsx7oykfy7bto0JTXtHQkG9c6TfS7GyD_TLNgvZf2ivr300I8KG36J2uRSpovxDkX667W-S1igykiBo2Ca/s2048/image_2024-12-26_09-11-53.png

ប្រព័ន្ធ Heads-Up ដ៏ទំនើបអាចតាមដានសកម្មភាពការបើកបររថយន្តតាមផ្លូវ និងការបើកបរក្នុងអំឡុងពេលស្រវឹងស្រា ឬប្រើប្រាស់ថ្នាំញៀន ។ បន្ទាប់មក វានឹងផ្តល់ដំណឹងទៅប៉ូលិសចរាចរណ៍នៅក្បែរដើម្បីបញ្ឈប់រថយន្ត និងជជែកជាមួយអ្នកបើកបរ ព្រមទាំងពិនិត្យភាពខុសប្រក្រតី ដូចជា ៖ ជាតិអាល់កុល និងថ្នាំញៀនខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEB1LaV_plWE1MPaVTAN5neLWUk2HTn2rQ2zicPE038XsZkwmwkz1oM2jkoyOn2MxVjnAjWvSVwuesw0OA1Ti9_32mkW0vEiT7ZiATOZimJyw5z1xX53J-nnekIshyphenhypheneRzQt3Y0uYjzoXxXH5yDcPGTc0BA1pCoFJZdJIYeWuWV_XcGCXwTeLl-8S4isGG6/s1500/image_2024-12-26_09-11-55%20(2).png

កាមេរ៉ានេះនឹងបង្ហាញរូបភាពការបើកបរទៅប៉ូលិសចរាចរណ៍ ហើយអ្នកបើកបរយានជំនិះពុំដឹងថា ប៉ូលិសចរាចរណ៍មើលឃើញការបើកបររបស់ខ្លួនទេ ។ ប៉ុន្តែពេលពួកគេបើកបរខុស ប៉ូលិសនឹងហៅរថយន្តឈប់នៅសងខាងផ្លូវ ។ គោលដៅនៃការប្រើប្រាស់កាមេរ៉ា AI គឺដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ, ឱ្យពលរដ្ឋប្រុងប្រយ័ត្នពេលបើកបរកាន់តែខ្លាំង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKpRbf0m5TKoXxnzj7pVVoWQV1IgQD8aWPg9a-nwmPFBUIiUpu90kQH25nj0wA3jit0-9t0MFTioYZDKjE1LsGH3qoMT5n8nObT6P7OYD_KO6Sx7lO1hKAqioUTRluMy1eYU06x5tOVPxEvy5145JyKOFDgvyw5IbL0GKs6iWxkYBnnFZzqSP_n6B2jTsb/s1200/image_2024-12-26_09-11-55.png

កន្លងមក ប្រទេសអង់គ្លេសបានប្រើប្រាស់កាមេរ៉ា AI ដើម្បីជួយឱ្យប៉ូលិសចរាចរណ៍ត្រួតពិនិត្យ និងចាប់ខ្លួនអ្នកចុចទូរស័ព្ទដៃពេលបើកបរ ឬពុំពាក់ខ្សែក្រវ៉ាត់ការពារ ។ អ្នកស្រវឹងហើយបើកបរបានបង្កគ្រោះថ្នាក់ចរាចរណ៍កើនឡើងរហូតដល់៦ដង ទើបប៉ូលិសសង្ឃឹមថា ប្រព័ន្ធ Heads-Up នឹងជួយការពារអាយុជីវិតពលរដ្ឋពេលធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieZoxa0h4gPhoBJKmFmWYT3IY8sJth_Zt9eTw0FNZgVgVGDihgq93zpsyzTGnp5SMp91NrtCXLhClCfouEI7Xt0oG5oUe2sPMIvzl5eyVThNURZa-xHBF0x_6xcFjgNkcMWsIxQn8JB2Wbvjl2Fx-PYhO4ffg_RFiJ9t-GTFJFeInWNpTVpXACxOCBEP2J/s940/image_2024-12-26_09-11-57%20(2).png

នេះជាគំនិតល្អមួយក្នុងការយកបច្ចេកវិទ្យាថ្មីៗមកប្រើប្រាស់ ដូចជា ៖ កាមេរ៉ា AI មកជួយត្រួតពិនិត្យការធ្វើចរាចរ ដើម្បីកាត់បន្ថយចំនួនមនុស្សស្លាប់តាមផ្លូវ ។ ប្រទេសនានាបានហាមឃាត់ពលរដ្ឋកុំបើកបរយានជំនិះពេលស្រវឹង ដោយសារវាផ្តល់នូវផលប៉ះពាល់ជាច្រើន ដូចជា ៖ ធ្វើឱ្យមនុស្សស្លាប់ ឬរងរបួស និងខូចខាតទ្រព្យសម្បត្តិ ដែលអ្នកបើកបរទាំងអស់ពុំគួរមើលរំលង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEewMD7RlOcv7ETdmzfuUuWtzFHo6wNDSxzJmntmmTEAzGie7dxLTRTmJMmKtQi51LXr4yElpqOBCvULxtUBId4ckfB8WtzNvgIBbEUJszmIt1MVKVnWeSa2Z-ia0NhdHQBGim2vXqOaFC9KSqGHZ9DNGHH2ks9XqIjaQOHEjtO29XK03ILH_J98njsuHH/s1200/image_2024-12-26_09-11-57.png

ប្រទេសមួយចំនួនបានពិន័យជាប្រាក់ និងដាក់ពន្ធនាគារអ្នកបើកបរពេលស្រវឹង ឬព្យួរប័ណ្ណបើកបរ ឬដកប័ណ្ណបើកបរ ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋពេលធ្វើដំណើរតាមផ្លូវ ៕