អ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្រក្រុមចម្រៀង BLACKPINK បានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបភាពពីមុនរបស់ Jisoo មុនការបង្ហាញជាសមាជិកក្រុមចម្រៀងនេះដែលបង្ហោះដោយបងថ្លៃរបស់នាង។ មនុស្សជាច្រើនគិតថា Jisoo គឺជាសមាជិកសុភាពជាងគេនៅក្នុងក្រុមប៉ុន្តែការពិតរូបនាងស្ទាវតាំងពីក្មេងមកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ1Dr1Q1-K6PFGGJ52Clxx0CQhbiqrwexDwmhnzPR08zmIj6MzB3VA18tcR242WgS3jbvNvqE3710WXOCnCeUDPHpOun1tVFhBDPzQv57QPEkFEOWTfzKDT0_IqbiwCpPLfQKSsXRPXk_f7dUMIB5Vf9ippxBp5vfeAr4SWwh6JBeM7vCZBl0QocxUQmcl/s939/image_2024-12-23_15-36-29%20(2).png

កាលពីល្ងាចថ្ងៃទី ២២ ខែធ្នូ អ្នកគាំទ្របានភ្ញាក់ផ្អើលនៅពេលដែល រូបថតមុនការបង្ហាញខ្លួនដំបូងក្នុងអាជីពសិល្បៈរបស់ Jisoo សមាជិក BLACKPINK ត្រូវបានសាច់ញាតិរបស់នាងបង្ហាញជាសាធារណៈក្នុងពេលស្លៀកឯកសណ្ឋានយោធារបស់បងប្រុសក្នុងស្ទីល Hip-hop ខ្លាំងជាមួយនឹងមួក និងក្រវិលលើសពីមួយដែលធ្វើឱ្យមហាជនរំភើប និងពិភាក្សាគ្នាយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguOTDzz78BczYoqKGssMTkHzmFIeaCSF6tmpswS-dmULNhMokSyv3RkMh4XrdqfLooGgqBiEnwb9r3aL8G2RsefIm6_RTw1LF_9kG7tS0C8Ovbce3p4xpEcYDHwTTHTuqItVAQcf4aS8QnKr6iJK3qaLBXbpErN2kKDBNDH4NjPQRUwdwFdtPY-FYUo032/s1104/image_2024-12-23_15-36-30.png

អ្នកនិយមលេងអ៊ីនធឺណិត បាននិយាយលេងសើចដាក់ Jisoo ចំពោះឈុតនេះហើយបានចាប់អារម្មណ៍លើការពាក់ក្រវិលច្រើនរបស់តារាស្រីរូបនេះដែលបង្ហាញខ្លួនតាំងពីវ័យក្មេង។ Jisoo ត្រូវបានទស្សនិកជនថាជាសមាជិកសុភាពរម្យទម្យជាងគេនៅក្នុងក្រុមអស់រយៈពេលជាច្រើនឆ្នាំសមាជិក៣នាក់ផ្សេងទៀតសុទ្ធតែហ៊ានបង្ហាញពីភាពស៊ិចស៊ីក្នុងឈុតប៊ីគីនីឱ្យហ្វេនៗបានឃើញប៉ុន្តែនាងមិនទាន់បង្ហាញឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXYmofIPvSspxnu_eIObsuZhDSihAXYeomRkNIIenwbjpPAuJbyXHwPVw0SuGqxy36HjsU_rEnchVsAIBMUaOzmaaL0Ip0VwqiurGjJqTNGB7P_uIT8WHAiogUEHWivQCoeMu7bk43Sh-q2XVMzX2Xrgp3I-QkwThfN7Q1uMDVWf6yt8fBEWJw0IOzJPmM/s1346/image_2024-12-23_15-36-26.png
ទោះយ៉ាងណា នៅពេលឃើញរូបភាពពីអតីតកាលរបស់ Jisoo ហើយអ្នកមួយចំនួនបានប្តូរការគិតថា Jisoo មិនសុភាពទន់ភ្លន់ដូចការគិតនោះទេនៅពេលឃើញរូបភាពនេះហើយគឺនាងស្ទាវតាំងពីដើមមកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះនាងធ្លាប់ត្រូវបានសមាជិកបង្ហាញថាជាតារាម៉ូដែលដ៏ស្រស់ស្អាតម្នាក់ដែលចូលចិត្តម៉ូត Hip-hop កាលនាងនៅជាអ្នកហ្វឹកហាត់។ទន្ទឹមនឹងការស្រលាញ់បែបនេះ នោះហើយជាមូលហេតុដែល Jisoo បានពាក់ក្រវិលចំនួនច្រើនបំផុតក្នុងក្រុម BLACKPINK ហើយធ្លាប់បង្ហើបថានាងមានការចោះត្រចៀកទាំងសងខាងដល់ទៅ ៩ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf1bCSk04u2w91PM2Uz0d4Q2PXvhzns6ohZsPvBh6NnqHvHOQ0QjIsHGEVVQ65_Emt0Mon-24JUNh2MWtqV24A7E7-RkljF5vFNZRp7S1emXZTZOrBN0oWyHUVhjmINKL1kCMsZfPNNrxK_5J_a94PuXlfRXHZtFUqRsC2gIo9t3V0CdRrIevSIRpkrshf/s660/image_2024-12-23_15-36-27.png

រូបថតពីមុនរបស់ Jisoo ត្រូវដែលត្រូវបានបង្ហាញនេះ ទោះជារូបភាពបែបណាក៏ដោយ គ្រប់ទម្រង់មុខ របស់តារាស្រីដែលកើតក្នុងឆ្នាំ១៩៩៥ នៅតែស្រស់ស្អាត ខណៈថ្មីៗនេះ Jisoo ត្រូវបានគេផ្តល់កិត្តិយសជាតារាស្រីដែលស្អាតបំផុតក្នុងលោកដែលរូបនាងបានជាប់ឈ្មោះនេះ៣ឆ្នាំជាប់គ្នា៕