Home ព័ត៌មានអន្តរជាតិ តើពិតទេ ការលេង TikTok ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានលើពិភពលោកជាងបណ្តាញសង្គមមួយចំនួនទៀត?

តើពិតទេ ការលេង TikTok ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានលើពិភពលោកជាងបណ្តាញសង្គមមួយចំនួនទៀត?

44
0

ការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់ TikTok នៅលើពិភពលោក បានធ្វើឱ្យប៉ះពាល់បរិស្ថាន និងបញ្ចេញកាបូនច្រើនជាងការបញ្ចេញកាបូនរបស់ប្រទេសក្រិកទាំងមូល កាលពីឆ្នាំ២០២៣ ទៅទៀត ។ លើសពីនេះ វាបានបញ្ចេញកាបូនច្រើនជាងបណ្តាញសង្គមផ្សេងៗ ដូចជា ៖ Twitter/X និង Snapchat ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisNZ0hJCQiMz1fjirA9HYxRvy77bafrgvBfw8AvJPKBQxLL1nDM1PKsb98_1-7_tJbDAq_1g-T4l_tbf_ALMxJC1JWUwZATZuDQxCwAjGxC3IuLuALrZcT6_9VZ3crEvgZfKOH87BAwdMxdTDxpgBs032gHQkxdkzGhdYbw148eXUynSs5bz_U4jw9lfVW/s1200/image_2024-12-26_09-15-16%20(2).png

Greenly គឺជាទីប្រឹក្សាផ្នែកកាបូនដែលមានស្នាក់ការធំនៅទីក្រុងប៉ារីស ប្រទេសបារាំង បញ្ជាក់ថា ការប្រើប្រាស់បណ្តាញសង្គមធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ដូចជា ៖ បរិមាណកាបូនរបស់ TikTok នៅឆ្នាំ២០២៣ សម្រាប់អ្នកប្រើប្រាស់នៅអាមេរិក អង់គ្លេស និងបារាំង គឺខ្ពស់ជាងបរិមាណកាបូនរបស់ Twitter/X និង Snapchat ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6e_5Jk1YYJblp4GTqZW5jZ7N8JHdDOMdYUzxzGcuumu8HdmbBLLClaoB36NaNE2EaKCgKD_mCpsMiWyrXjYdCQ62UaRZRKzuAuwyfe4ahSqqDmLqmcuIvx0uhRvIRirFpeXo97iEiHTEUgr61xPX8g97Vfn82hM_PdNEbQ3ggD5DU3A2GW9WU_jhrhyphenhyphen8/s1800/image_2024-12-26_09-15-16.png

បច្ចុប្បន្ន TikTok មានអ្នកប្រើប្រាស់រហូតដល់ជាង១ពាន់លាននាក់ លើពិភពលោក ហើយការរកឃើញរបស់ Greenly បង្ហាញថា បរិមាណការបញ្ចេញកាបូនរបស់ TikTok គឺខ្ពស់ជាង Instagram បន្តិច ដែលបណ្តាលមកពីការពេញនិយមប្រើប្រាស់ TikTok ។ បើប្រៀបធៀបគ្នា គឺអ្នកប្រើ Instagram បានចំណាយពេលជាមធ្យម ស្មើនឹង៣០នាទីក្នុង១ថ្ងៃ រីឯអ្នកប្រើ TikTok បានចំណាយពេលមើលវីដេអូខ្លីជាមធ្យម រហូតដល់៤៥នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU5ayyQH2O0kXaSafzHCDn-HPRB8yM9ccF_1tOLf8zLQkZoVEsaGFQuhCclWF-R4lviQqqy8F3dQgfx9HZnVccfa5A19QoIhPcs3uS0niAKmKvP0J2AVgDb4c3vpXlB_Ty0wALnHNmaql42BZB-wTFE2aeXUHwrbejIOitkcxeSeQxbFxKky8Qg9Ionc1u/s1200/image_2024-12-26_09-15-20%20(2).png
បើគិតពីការបញ្ចេញកាបូនសរុបរបស់ TikTok ដែលមានអ្នកប្រើប្រាស់នៅទូទាំងពិភពលោក គឺវាច្រើនជាងការបញ្ចេញកាបូនរបស់ប្រទេសក្រិកកាលពីឆ្នាំ២០២៣ ទៅទៀត ។ ក្រៅពីនេះ បើវាស់ការបញ្ចេញកាបូនក្នុងរយៈពេល១នាទី ឃើញថា Youtube បានបញ្ចេញកាបូនច្រើនជាងគេ បន្ទាប់មក គឺ TikTok និង Instagram ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbXJ85VVvfwJVv1-Zjam1nMV5kX9ieKRy-hYAeqRJRsXL_wRXbSBrOlmhA9g3qmjqWDOnBOVHGwpW2fwe1wbNUnvbdDL29klLhkBDK5ZXK3B2EARETVVS9msgqPOlydAnP6J7BXprc9LI3CXfwclB7l4s-poFS9WvS-TbNbiBYA-9S4cHCBIK4U9EkNTNp/s1200/image_2024-12-26_09-15-20.png

កន្លងមក TikTok ធ្លាប់ប្រកាសពីគោលដៅរបស់ខ្លួន គឺបញ្ចេញកាបូនស្មើសូន្យនៅឆ្នាំ២០៣០ តាមរយៈការអនុវត្តគម្រោង Project Clover ដែលចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០២៣ ។ ប៉ុន្តែគេពុំដឹងថា តើ TikTok នឹងអាចសម្រេចគោលដៅកាបូនស្មើសូន្យដែរឬអត់ ខណៈការប្រើប្រាស់ TikTok កាន់តែពេញនិយមខ្លាំងឡើង ៕