រថភ្លើងក្រោមដីដំបូងគេ និងទំនើបបំផុតមួយ លេចវត្តមានក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ ។

ខ្សែរថភ្លើងក្រោមដី Ben Thanh – Suoi Tien ចាយទុនវិនិយោគប្រមាណនឹង ១.៧២ ពាន់លានដុល្លារអាមេរិក មានប្រវែងសរុប ១៩.៧ គីឡូម៉ែត្រ និងរួមបញ្ចូលស្ថានីយចំនួន ១៤ កន្លែង។ គម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការរួមគ្នារវាងវៀតណាម និងជប៉ុន ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។.png)
គម្រោងនេះត្រូវបានអនុម័តតំាងពីឆ្នាំ ២០០៧ មកម្លេះ ប៉ុន្តែទើបតែចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១២ ដែលនេះគឺចំណាយពេលប្រមាណ ១២ ឆ្នាំក្នុងការសាងសង់។ យ៉ាងណា ភាពយឺតយ៉ាវនេះ គឺមកពីភាពជាប់គាំងអំឡុងជម្ងឺរាតត្បាតកូវីដ១៩ ផងដែរ។ 
សូមជម្រាបថា ខ្សែរថភ្លើងក្រោមដីក្នុងទីក្រុងហូជីមិញនេះ គឺជាភាពជោគជ័យមួយ ដែលគូសបញ្ជាក់អំពីការអភិវឌ្ឍន៍ផ្លូវគមនាគមន៍របស់វៀតណាម រួមចំណែកក្នុងការរកាត់បន្ថយការកកស្ទះចរចរណ៍ក្នុងទីក្រុង កាត់បន្ថយការបំពុលបរិស្ថាន ព្រមទាំងផ្តល់នូវភាពងាយស្រួលនិងចំណាយតិចទៅកាន់អ្នកដំណើរ។ .png)
បច្ចុប្បន្ននេះ ប្រទេសវៀតណាមកំពុងប្រឈមនឹងបញ្ហាការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេសគឺទីក្រុងហាណូយ និងទីក្រុងហូជីមិញផ្ទាល់ ដែលមានម៉ូតូជិះយ៉ាងត្រសេចត្រសាចពេញផ្លូវតែម្តង។ យ៉ាងណា ការដាក់ឱ្យប្រើប្រាស់ខ្សែរថភ្លើងក្រោមដីនេះមានគោលបំណងកាត់បន្ថយបញ្ហានេះដោយជំរុញឲ្យពលរដ្ឋប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈជំនួសវិញ៕










