បន្ទាប់ពី វណ្ណថាន ប្រកាសថានឹងបន្តនិតីវិធីជាមួយ ធីតា តាមប្រព័ន្ធផ្លូវច្បាប់របស់ប្រទេសកម្ពុជាស្រាប់តែនារីវ័យក្មេងរូបនេះមិនញញើតនឹងបណ្តឹងរបស់តារាចម្រៀងរូបនេះឡើយថែមទាំងជំរុញឱ្យពន្លឿនរឿងនេះកាន់តែឆាប់។ កាលពីមុន ធីតា បានចេញសូមទោស វណ្ណថាន ចំពោះការចោទប្រកាន់ថាលោកចម្លងរោគទៅកាន់នាងតែមួយចំណុចនេះប៉ុណ្ណោះប៉ុន្តែអ្វីផ្សេងទៀតដែលនិយាយ ធីតា អះអាងថាគឺជារឿងពិតទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhACIT-U8ulmP8EPym9K2ZKqlTmnjdMKximZQuCriNXALsRMVwPuBwKfW4zOfNw2TRzB7CHRqr97CWZqDOz_g46O0IXRESrZ6VqVH59E3_SHmt4gh_7v-4UqAWCe8FRSHrxwXNTh3aG_9dXCia68yPDNWvaHha0r9VLmSh9F879tYsqsSlLAVqK7I_20YOu/s2048/image_2024-11-19_13-48-57.png

នៅថ្ងៃទី២២ ខែធ្នូ គណនី Thida Kol បានបង្ហោះថា «បើថាប្តឹង! ប្តឹងឱ្យលឿនមកដោះស្រាយរឿង២នឹងឱ្យឆាប់ចប់ខ្ញុំគ្មានពេលវេលាចាំអ្នកឯងយូរទេខ្ញុំត្រូវធ្វើការ គ្មានពេលធ្វើការរត់ទៅរត់មកទេយល់?»។ នាងក៏បានបន្ថែមនៅក្នុងខម្មិនដែរថា «បើថាមិនប្តឹងប្រាប់ផងស្រួលចូលធ្វើការចាំយូរធុញណាស់ខាតពេល…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6Y7ur_QCGWwn5cq-j1sHum35HTOE2JaNC09EMsdW5goIcHrYvungyppqMio0vGazJb0BKT6x8yk7SgQsnVmMnjGhZML5jUwBqX6Io3uxZdTqVFl1vNyNgW6OmjsRlBlDn-THf-XxQd9LZ7Cs33bn9nCEKe6zUiprSeRwU-xLWwkIhFynR7MdJw0gOv3Pv/s459/Screenshot%202024-12-19%20133307.png

តារាចម្រៀង វណ្ណថាន ចេញលិខិតបំភ្លឺជាសាធារណៈនៅព្រឹកថ្ងៃទី១៩ ធ្នូ នឹងចាត់ការតាមប្រព័ន្ធផ្លូវច្បាប់ទាក់ទងនឹងការចោទប្រកាន់របស់ ធីតា ថាបានចម្លងរោគទៅកាន់នាងនៅល្ងាចថ្ងៃដដែលនារីវ័យក្មេងរូបនេះបានចេញមុខសូមទោសទៅកាន់តារាចម្រៀងរូបនេះចំពោះការចោទប្រកាន់ចម្លង HPV ដែលធ្វើឱ្យមហាជនយល់ច្រឡំថាលោកកើតជំងឺផ្សេងៗ។ ទោះយ៉ាងណា នៅថ្ងៃទី២០ រូបនាងបានបញ្ជាក់ថានឹងដោះស្រាយតាមច្បាប់ទៅលើរឿងផ្ទាល់ខ្លួនផ្សេងទៀតដោយគ្មានករណីលើកលែងនិងបានចោទថាបានចាប់បង្ខំរំលោភបំពានហើយការសូមទោសរបស់នាងគឺចំពោះតែចំណុចចោទថាចម្លងរោគប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7LaoERixrc-SfIUpbQ9QnCAKC1-iZVhI2A1ObRiP-jfRbfVYhp7B7oSlhg7zlGKi4OgFUMWpxfps14eY-2EzlVQ5beocZxTf5RBxF4srTSI_x5DoVP3ceIqMMvktljBH_zya16ZBtC7OaVrl7WcoRL9ZKHM87u2jXR746VacxqjYvoKpUAR-jaTb3y5xJ/s666/image_2024-12-23_11-22-51.png

តារាចម្រៀង វណ្ណថាន បានរងផលប៉ះពាល់យ៉ាងខ្លាំងករណីដែលត្រូវបាននារីរូបនេះចោទប្រកាន់ធ្វើឱ្យកេរ្តិ៍ឈ្មោះសិល្បៈរបស់លោកបាត់បង់ត្រឹមមួយប៉ព្រិចភ្នែកដែលខំសាងមករាប់ឆ្នាំ និងបានប៉ះទង្គិចទាំងការងារនិងសុខភាពផ្លូវចិត្ត៕