Home ព័ត៌មានអន្តរជាតិ ក្បួនដង្ហែតុក្កតាយក្សក្នុងរឿង Squid game លេចឡើងក្នុងតំបន់វប្បធម៌ថៃ បង្កការចាប់អារម្មណ៍ជុំវិញពិភពលោក!

ក្បួនដង្ហែតុក្កតាយក្សក្នុងរឿង Squid game លេចឡើងក្នុងតំបន់វប្បធម៌ថៃ បង្កការចាប់អារម្មណ៍ជុំវិញពិភពលោក!

96
0

ថ្មីៗនេះ ក្បួនដង្ហែតុក្កតា Gogowa និងតួអង្គផ្សេងៗក្នុងរឿង Squid game បានលេចឡើងនៅលើដងទន្លេព្រះយ៉ា កណ្តាលទីក្រុងបាំងកក ប្រទេសថៃ បង្កឲ្យមានការចាប់អារម្មណ៍ជុំវិញពិភពលោក ជាពិសេសនោះ ប្រទេសថៃនឹងចំណេញលើផ្នែកវប្បធម៌ និង Soft power ជំរុញដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjamVxr6n01j0yIrGuOytrlzRHlPRi6e75N-gXv-LHkfTIHMEA5HAawGfHbwn-p5akHyn2TtGm8RUKNDs9pz-qJwjvQOSwcSg6igLl7N-MDVGGGE6TMaKIH3UJbZxmighwellxSEy-9SQ1TrSVYDWiPhdCp5BV_U2lgSNzmX09xxg-WSbgCpGHPdvWu2j6E/s850/image_2024-12-23_15-16-44%20(2).png
កាលពីថ្ងៃទី ២១ និង ២២ ខែធ្នូ ឆ្នាំ ២០២៤នេះ ក្បួនដង្ហែតុក្កតា Gogowa ក៏ដូចជាតួអង្គជាច្រើននៃរឿង Squid game បានបង្ហាញខ្លួនឡើងនៅលើដងទន្លេចៅព្រះយ៉ា បរិវេណវត្តអារុន ដែលជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រចាំទីក្រុងបាំងកក ប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_thB05teh5V8WA2RPtTuA1XCuDSnfn67UPEVJaDGlmPm365TYNmC_0U98_OPKHT9rVbaTDxD6FnvuRUeGcxt6FdhYTB6Cl-nTBUYiGCNM202zr2NslpVVzabIn-MhFwQfuiy4JxnjTvloWrf3ROLWHIaiS5lBs-KdQssEBJzK4-sLKTRaq2R1udhXv4NA/s850/image_2024-12-23_15-16-44.png

ក្រុមហ៊ុន Netflix បានសហការជាមួយនឹងប្រទេសថៃក្នុងការផ្សព្វផ្សាយក៏ដូចជាប្រម៉ូតរឿង Squid game រដូវកាលទី ២ ឲ្យភាពល្បីល្បាញកាន់តែខ្លាំងឡើង , មុននឹងរឿងនេះចាក់បញ្ចាំងជាផ្លូវការនាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤។ ការសហការគ្នារវាងក្រុមហ៊ុន Netflix ជាមួយប្រទេសថៃ នឹងទទួលបានផលប្រយោជន៍ទាំងសងខាង ចំពោះក្រុមហ៊ុន Netflix នឹងធ្វើឲ្យរឿងនេះ កាន់តែទទួលបានការចាប់អារម្មណ៍និងល្បីរន្ទឺខ្លាំងឡើង។ ខណៈដែលខាងថៃវិញ នឹងចំណេញក្នុងការផ្សព្វផ្សាយពីតំបន់វប្បធម៌ ក៏ដូចជានឹង Soft Power របស់ប្រទេសខ្លួន ជំរុញដល់កំណើនទេសចរណ៍និងសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy2tpX9TA97r2_EjjwRrL3vIDw1cCKyeK49zV7xzQ-8yx8B2dMkKQwO7Xzzy60g9QbWmWl2kY7mo-4YrYfbsvq5YKMFEyte0yafGp8SZgBlA2mtginKca2OUHUdvsYPY9bfL1FbxJFhXoNLYkB2nL-Da5no1gXSyDN-TIGeCDYspd95euq_IyGgMx4G3I6/s850/image_2024-12-23_15-16-45%20(2).png

សូមជម្រាបថា Squid game ដែលជាខ្សែភាពយន្តកូរ៉េខាងត្បូងដ៏ល្បីរន្ធឺ ដែលកាលពីរដូវកាលទី១ រឿងនេះបានចាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ហើយក៏ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្លាក្នុងចំណោមទស្សនិកជននៅជុំវិញពិលោកលោក ក៏ដូចជាទន្ទឹងរងចាំទស្សនារដូវកាលទី ២ ទៀត។ យ៉ាងណា Squid game រដូវកាលទី ២ នឹងមកដល់តាមសំណូមពរទស្សនិកជនហើយ ដែលគ្រោងចាក់បញ្ចាំងនាថ្ងៃទី ២៦ ខែធ្នូ ដ៏ឆាប់ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK4lQ9R7qw1oy1ZOnccizI97R3LmrErzz_6f2JlNWz4Bj4uyeozmt_2VVNM3kdJhdPhd3yiM9qui9rWJCIhm9KgfRAI-MGXiCw5MjnwNHta_90BG0meg_Ue2dUiJ8Q96FIgyL47edoMMfAkoWcXauVgIbakQFbY6rEFnA0sv1kjZ8fPIpvRYODg_jkZr9b/s850/image_2024-12-23_15-16-45.png