ប្រាសាទតាក្របី ឬប្រាសាទតង្វាយ មានទីតាំងស្ថិតនៅតាមជួរភ្នំដងរែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺជាប្រាសាទខ្មែរដ៏ចំណាស់មួយដែលបច្ចុប្បន្នមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ។ ប្រាសាទនេះជាតំបន់ប្រវត្តិសាស្ត្រដែលបង្ហាញពីវប្បធម៌ អរិយធម៌ ក៏ដូចជាបង្ហាញពីទីតាំងសក្តានុពលក្នុងខេត្តឧត្តរមានជ័យ។ ប្រាសាទតាក្របី ត្រូវបានសាងសង់ឡើងនៅសតវត្សទី១១ ដោយព្រះបាទសូយ៌្យវម៌្មទី១ និងព្រះបាទឧទយាទិត្យវម៌្មទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCO4vrfOfgEhVYinh8LfHdI6unNoB-OUrftaEUaZiLj7AHtb2Ms9_7hSavMy0WsXKaAza-618jIrIe18oikKwRpANqq4J0kDUW3GVaeEzRFo5X0nXV73Tkdw9N1L1PbpGG9h3RzlnzbZNQ9FfjqiMy0w9425uOsw_JnJ__8RMazIZ8VT0h45GZJ7fVNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A1.jpg

ប្រាសាទនេះធ្វើឡើងពីថ្មភក់ និងថ្មបាយក្រៀម មានទំហំតូច តែតួប្រាសាទនៅរក្សារូបរាងស្រស់ស្អាត និងល្អឥតខ្ចោះ។ ដើម្បីទៅដល់ប្រាសាទតាក្របី គេត្រូវធ្វើដំណើរតាមផ្លូវលេខ៥៦ និងលេខ៥៨ ដែលមានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រពីក្រុងសំរោង។ នៅតាមផ្លូវមានព្រៃឈើខៀវស្រងាត់ ខ្យល់អាកាសត្រជាក់ និងមានបក្សាបក្សីហោះហើរលើមេឃ បង្កើតបានជាទិដ្ឋដ៏អស្ចារ្យមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPFg3ZDsU-n1TO79DD2ebOe5v8pc-dZNUa_5yrecpUizDcQJesE_jvSWr4dpDQ3cda43Cz3gwFHVgrYpaWENvBLdWHQ88QRXxBZLthnyI-Ls07FXak8iJtOiEqyCR3Q1XfQGMS6SKJL_fytrtpXbHYkHExPgSuRI5WB73oZa2JYsjdze2v68WLZziWNNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A3.jpg

ទោះជាយ៉ាងណាប្រាសាទនេះមិនសូវមានកូនខ្មែរស្គាល់នោះទេ ហើយក៏មិនសូវមានភ្ញៀវទេសចរមកទស្សនាដែរ ដោយសារប្រាសាទនេះស្ថិតនៅតាមព្រំដែនរវាងថៃ និងខ្មែរ។ តាមពិតទៅប្រាសាទតាក្របី មានឈ្មោះដើមថា ប្រាសាទតង្វាយ ប៉ុន្តែដោយសារចម្លាក់នៅតួប៉មប្រាសាទមានរូបរាងស្រដៀងនិងសត្វក្របី ទើបអ្នកស្រុកហៅតគ្នាៗថា បា្រសាទតាក្របីតែម្តង។ ជាមួយទំហំ ៣០ម៉ែត្រ គុណនិង ៣០ម៉ែត្រ ប្រាសាទតាក្របីមានចម្លាក់នៅខាងក្នុងដែលពិពណ៌នាអំពីព្រះអាទិទេពទ្រង់ជិះក្របី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPKeQ4aGCRTwZVTAOPXIDGnjj39wZEHDWdJcJMwU7vrGCHhwMElAinOMEnne_TC6PX3b5yn0MyaE1TStsLjMWpJ7XpWXpSjujAprD3CbPfIwgGOLX2xHlcUZ7v8YzFidH_AUcJdOFIfSkTN8DGa_keH12gQh1EQN_1PWM2ngDGyE3HsE-2zIMN4rbPqc/s2048/442465356_952782559851190_3095892846076602421_n.jpg

បច្ចុប្បន្នប្រាសាទតាក្របីមានផ្លូវចាក់បេតុងឡើង រហូតដល់លើភ្នំក្បែរប្រាសាទតែម្ដងងាយស្រួលក្នុងការទស្សនា។ ទោះជាយ៉ាងណាដោយសារនៅទីនោះជាតំបន់ទាហានគ្រប់គ្រង ព្រោះប្រាសាទនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ ដូច្នេះប្រជាពលរដ្ឋខ្មែរអាចចូលទៅមើលប្រាសាទតាក្របីបានដោយមានទាហានជូនដំណើរ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណាដែលអាចទៅបាន និងកន្លែងណាដែលមិនអាចទៅបាន រួមទាំងប្រាប់អំពីប្រវត្តិសាស្រ្តនិងទម្រង់បែបបថនៃប្រាសាទផងដែរ៕