Home ព័ត៌មានអន្តរជាតិ Trump ស្នើឱ្យសហភាពអឺរ៉ុបបង្កើនការទិញប្រេងឥន្ធនៈ និងឧស្ម័ន បើមិនចង់ឱ្យអាមេរិកដំឡើងពន្ធនាំចូលពីអឺរ៉ុប

Trump ស្នើឱ្យសហភាពអឺរ៉ុបបង្កើនការទិញប្រេងឥន្ធនៈ និងឧស្ម័ន បើមិនចង់ឱ្យអាមេរិកដំឡើងពន្ធនាំចូលពីអឺរ៉ុប

70
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ទិញប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិពីអាមេរិកបន្ថែមទៀត បើមិនដូច្នោះទេ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធទំនិញនាំចូលពីសហភាពអឺរ៉ុប ដូចជា ៖ រថយន្ត និងគ្រឿងម៉ាស៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_N7P9hsEEtnbDz5qRr44dHslrNu3xmlh1gjkdH20Qh3UleJtj0WGTsry6GBlhxIl8WzKF3djyGUdyAepd42wP6Y_qAel-7o-Z1U-kAqSv5PIvnAgRyWLxoxXn19BPD6uXLMsBvX8AoK88MXc3WCOqsiaWUlShhQxw5R2nh8euYK5jv7j0oBRsfrUSgLWf/s1200/photo_2024-12-23_11-52-17.jpg

ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបង្ហាញថា បច្ចុប្បន្ន សហភាពអឺរ៉ុបបានទិញប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិអាមេរិកក្នុងបរិមាណច្រើន ហើយពុំអាចបញ្ជាទិញថែទៀតទេ ។ ប៉ុន្តែលោក Trump ប្រកាសថា អាមេរិកនឹងផលិតប្រេងឥន្ធនៈ និងឧស្ម័នឱ្យច្រើនជាងមុន ហើយលោកសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «ខ្ញុំបានប្រាប់ទៅសហភាពអឺរ៉ុបឱ្យពួកគេទិញប្រេងឥន្ធនៈ និងឧស្ម័នពីយើងក្នុងបរិមាណច្រើនដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ។ បើមិនដូច្នោះទេ អាមេរិកនឹងដំឡើងពន្ធទំនិញនាំចូលពីសហភាពអឺរ៉ុប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxVJb4vi3RbQkNOqdJSyjcnxrKR6Jn-ClqDH7uSdjYb82_70NmZXXdUhTAqYPSU9iBL-BdMUcV6TzcMRVEmD920rYsLI8WZqTYp0p7QnC8Mf4rxxRlNa4w7Kwx405biHSDz4YzDkLDBXkJQgJ4Dx6XuSe_-bhSlKPfcsjFw1PYyNYD_eG7gs8O2UJX83Yl/s1160/photo_2024-12-23_11-52-18.jpg

ចំណែកគណៈកម្មការសហភាពអឺរ៉ុបបញ្ជាក់ថា នឹងពិភាក្សាជាមួយលោក Trump ដើម្បីពង្រឹងទំនាក់ទំនងជាមួយអាមេរិកឱ្យកាន់តែរឹងមាំ រួមទាំងផ្នែកថាមពលផងដែរ ។ យើងនឹងកាត់បន្ថយការនាំចូលថាមពលពីរុស្ស៊ី និងនាំចូលថាមពលពីប្រទេសផ្សេងជំនួសវិញ ។ សហភាពអឺរ៉ុបបាននាំចូលឧស្ម័នធម្មជាតិរាវ និងប្រេងឥន្ធនៈពីអាមេរិក ស្មើនឹង៤៧% និង១៧% នៃបរិមាណនាំចូលសរុប នៅត្រីមាសទី១ ឆ្នាំ២០២៤ ។ នេះបើតាមការិយាល័យស្ថិតិ Eurostat ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOuXi7vhDg9QW-Ls_gSl8VsVYYAoWIaXllPwLO9O0yPzxhUWfP-V5wj5CAhSM6WhA_FJT95y4LKEzaDY8NpX0hH0RosJyaX5F6ubcMNkKvpHVEYw_LndOE75Uqjy6cibgFTq82YNz_ehUVh2uAnaeQrMHvK9dEIeriVpRwWCO51eSQIMD-lHDDHWyshT-3/s800/image_2024-12-23_13-34-25.png

លោក Trump នឹងឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានប្រកាសដំឡើងពន្ធទំនិញនាំចូលពីប្រទេសនានា យ៉ាងហោចណាស់១០% ហើយដំឡើងពន្ធទំនិញចិនរហូតដល់៦០% ។ អ្នកជំនាញដាស់តឿនថា វានឹងប៉ះពាល់ដល់ពាណិជ្ជកម្មធ្វើឱ្យអតិថិជនអាមេរិកចំណាយប្រាក់ច្រើនជាងមុន ហើយប្រទេសផ្សេងៗនឹងដំឡើងពន្ធទំនិញអាមេរិកដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOhUgXob-5bDNpuHJ7a7k8wK1Ovv_LRvS-QYswgrx75-cZ6omukPlMbuxraEQQye1qwmvtkxjsD183_5WUfLJn5XQjG32MyKFGjQUThV9K4Tfvsrb8aEvOyr3ZG8UpOaDLgZxc0B9WwdbopUq440zGPKbmZGuZgQ93geaE7Bo_GtlGsgmDrrmnwFB9fohw/s2560/image_2024-12-23_13-34-18.png
គួរបញ្ជាក់ថា អាមេរិកមានឱនភាពពាណិជ្ជកម្មទំនិញជាមួយសហភាពអឺរ៉ុប ស្មើជាង២០ម៉ឹនលានដុល្លារក្នុងឆ្នាំ២០២៣ ។ លោក Trump បានផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្ម និងនិយាយជាញឹកញាប់ថា អាមេរិកបាននាំចូលរថយន្តពីសហភាពអឺរ៉ុបយ៉ាងច្រើន ប៉ុន្តែមានរថយន្តអាមេរិកតិចណាស់ដែលបានដឹកជញ្ជូនឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ៕