ថ្មីៗនេះ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរមូលដ្ឋានមបានរកឃើញទីតាំងលាក់ឈើខុ.សច្បាប់ចំនួន០៣ន្លែង ដែលជនស.ង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2e9z1U0ey0VH08jxU1pqxhHQpSmqotDhgcL_ojF9Cf1fwFtiQHqJAKTix9iryUcGXCPuJ0aayn-g20027Th6VSfb0cwJS6XYdsS28FLvY2z0pYRcd8GX8vImDIF8rMpzrQIRkF58fT6WwqFcKW7Pkl6oFTL6i_OAYQOMOVqRnIR_DHRWbcw61FbRDQERV/s1280/470174199_908289471492539_4346531504548696224_n.jpg
យោងតាមការដាក់បង្ហោះរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២០ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែង នៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការលួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLay66lSPu0_890tPiw7Paoah_glTj9IuET78mOh0UEeH1OYnes2HGaeiJt6cuKEyM7ntW1SwY-3TPZkvmYqV2g7rj79wEHpCp-G7LPwC0yBixfa6i0aakXoavhTHjgBm4ytdLXOZHIInSZhmgzxC9X5grOT1cvd7Aof_jChopJsy_lCQSv8VYJ0vAS1QO/s1280/470481169_908289361492550_6872848012374595625_n.jpg
សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូង ថាជនល្មើសអាចកប់ចោលឈើក្នុងដី ក្នុងកំឡុងពេលដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥។ ជាលទ្ធផលក្រុមការងារបានបង្ក្រាបនិងដកហូតឈើដូចខាងក្រោម៖
ទី១៖ ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើមូលប្រភេទឈ្លីជ ចំនួន ១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០%-២៥%។

ទី២៖ ទីតាំងខាងលើជាអតីតរោងស្នាក់នៅរបស់កម្មកររបស់អតីតក្រុមហ៊ុនសម្បទាន មានឈើអារប្រភេទសុក្រម ចំនួន ១៣០សន្លឹក ស្មើ៣,៥២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWwLXxSQ6BHfALMPNzEKRBNLqC8keaT0TifoYY6Fwr3antlgPeNfPKzF8HTWC1FH9Cxa_37ymFBM8y1BYL1sM6JAHoZosl-8-BwTZ6wl6pjaDoZr9HgDfpcoFvoJADLgnvf-ZaS1vqRL54iTHahOVv2OnETNxV0SmWOzsVYZ4PvpA5gakAXvYO3NMFKLIS/s1280/471207828_908289091492577_4157639250525485989_n.jpg

ទី៣៖ ទីតាំងដែលជនស្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន១៩កំណាត់ស្មើនឹង១,៣៨៣ម៉ែត្រគូប គុណភាពប្រមាណ២០%។

យោងតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងពេលចុះធ្វើប្រតិបត្តិការកម្លាំងសមត្ថកិច្ចពុំបានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុនោះ។ ក្រុមការងារបានប្រមូល វត្ថុតាង មករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3vZ3tGcfBTVOZ86ZUZGU1FSxRPZ605AISNuNvIBjWgocUtjwOmEI6t-6zxb_XktSohBaarhOTeWX5b2V1vOw10qqNgyqdjJq1Zly8vBHbGh5S3mR39gb425kwoQFt2W-_KP-C7iaC6z1Gz6UGUiGIL_j3ENQarnnwjRA5to4fOWu7CRl752xREqU4z9Px/s1280/470538543_908289421492544_2070897055313759167_n.jpg