តារាសម្ដែងល្បីឈ្មោះ Dylan Wang ត្រូវបានអ្នកគាំទ្រនៅក្នុងប្រទេសចិនបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ចំនួន ១០០០គ្រឿងជាមួយនឹងរូបភាពជាច្រើនដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់តារាសម្តែងរូបនេះដែលឈានចូលដល់វ័យ២៦ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxeG950qoeThZHKYXQSOE111Zv2ITj4qi7tcsCUBYn7KYsZ2bDCJs18ohXwAuE_S-hYTUZVhCIM10Jm0o97Wiubyu8GVLO6_Oc4meYepIgQTXu25ExNhnoI4jWjAMbdwutITiVNisw27SZStFNxoSOsVgFEqB-s-hYBXTHubYWTqM3rFa-bLkfp4EaQmhb/s1620/image_2024-12-21_09-42-22.png

កាលពីថ្ងៃទី ១៩ ខែធ្នូ ស្ទូឌីយ៉ូផ្ទាល់ខ្លួនរបស់ Dylan Wang បានបង្ហោះនៅលើ Weibo នូវវីដេអូ នៃការបង្ហាញយន្តហោះគ្មានមនុស្សបើកដែលថតចេញពីបង្អួចបន្ទប់សណ្ឋាគារ នៅទីក្រុង Hengdian ប្រទេសចិនដោយមានចំណងជើងថា «ទាយមើលអ្នកណាយករបស់ទាំងនេះមក»។ ការបង្ហាញដ្រូនអបអរនេះគឺមុនមួយថ្ងៃនៃខួបកំណើតរបស់ Dylan Wang នៅថ្ងៃទី២០ ខែធ្នូ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF_OvbpRDsO3xrcf95ed4pw1DwsPejvINgHH8u-HhwsQEOA8e-XSpvgOf-msy2VDhKcpJTyG4XiTidZAHg4Upoar0_rKXCLbS4RvwrZBc4AzPfhIZydc6cJXebgv9H4Fh0pRGzCCdDwzGpIg3wNb6ZnXH478X7Bm_E77cv8yed0pS29u1MI5_7RwFRriKW/s1620/image_2024-12-21_09-42-23.png
នៅក្នុងវីដេអូដែលថតដោយអ្នកគាំទ្រ ការបង្ហាញរបស់ដ្រូននេះមានរយៈពេលជិត ១០ នាទី។ វាបានចាប់ផ្តើមជាមួយនឹងរូបភាពនៃសត្វក្រៀលដែលជាឆ្នាំកំណើតរបស់តារាសម្តែងរូបនេះនៅជាប់នឹងរូបភាពលេខពីឆ្នាំកំណើត១៩៩៨ ដែលរាប់រហូតដល់ឆ្នាំ ២០២៤។ Dylan Wang ដែលមានឈ្មោះចិនថា Wang Hedi មានតួអក្សរចិនសម្រាប់សត្វក្រៀលនៅក្នុងឈ្មោះរបស់លោក។ បន្ទាប់មកដ្រូនបើកបង្ហាញ Dylan Wang លេងបាល់បោះជាមួយនឹងរូបភាពផ្សេងៗ អមជាមួយពាក្យស្លោក ជូនពរ និងពាក្យស្រលាញ់ពីអ្នកគាំទ្ររបស់លោកដូចជា “D family, we are family” និងអត្ថន័យជាច្រើនទៀតបើទោះបីជាពេលវេលានឹងកន្លងផុតទៅ ប៉ុន្តែសេចក្តីស្រឡាញ់របស់អ្នកគាំទ្រចំពោះ Dylan Wnag នឹងមិនរលត់ឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidEFWXiOSh7XfKJB9epU2N5YYmoSFSM1AUJxtAjDVcNom7P-2d7B_xPBaxxOvVoZHfqK0uuuogTebI45CNKnwIjpN7aLmFi4jIcdW4TG-RDSgcYFE5Mpp81Yf16cxfYrQbnXayi66NIYw2Jp8nwOoNgj4lsPPY4mcFXcyUZcXYJ9ROJMHfPIn15kbsIEUV/s1440/image_2024-12-21_09-42-23%20(2).png

ដ្រូន១០០០គ្រឿងក៏បានសរសេរឈ្មោះតួអង្គដែល Dylan Wang បានសម្តែងលើកដំបូងក្នុងឆ្នាំ២០១៨ និងតួអង្គដែលជាម្ចាស់បិសាចក្នុងរឿង Love Between Fairy And Devil
ជាមួយនឹងតួអង្គសម្រាប់រឿងភាគនាពេលខាងមុខរបស់លោកដូចគ្នា។ ការបង្ហោះដ្រូននេះបានបញ្ចប់ដោយរូបភាពនៃនំខួបកំណើតនិងពាក្យថា «រីករាយថ្ងៃកំណើត Dylan Wang»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe6aeKN2eTNLa1cF6Zg_pszCvuottjB_muJ_RvGds9GQD0kUQF8meou1v4MRLUuw9ILt_rqPjHlEoxPjppA6u6fRydZC2rZcIXzYVxNYLbL99q1EF6usrcpepVXTzVW7K6dKpzaqsDsRI9TfIngOZA_tkRWvC9748aLe3KQzxTjB05IV7oVDc5Rozp4cEP/s1440/image_2024-12-21_09-42-24.png
Dylan Wang បានបង្ហោះរូបថតជាច្រើនសន្លឹកកាលពីថ្ងៃទី២០ ខែធ្នូ អរគុណទៅដល់អ្នកគាំទ្រផងដែរ។ លោកគឺជាតារាល្បីបំផុតក្នុងជំនាន់របស់ខ្លួននៅប្រទេសចិនដែលមានអ្នកតាមដានច្រើនជាង ២១លាននាក់នៅលើ Weibo និងជាទូតសុឆ្ឆន្ទៈសម្រាប់ម៉ាកប្រណីតអន្តរជាតិដូចជា LV ជាដើម៕