Home ព័ត៌មានអន្តរជាតិ អាជ្ញាធរថៃប្រកាសហាមភ្ញៀវទេសចរ និងពលរដ្ឋចុះលេងទឹកសមុទ្រនៅក្នុងតំបន់មាត់សមុទ្រខាងក្រោមនេះ

អាជ្ញាធរថៃប្រកាសហាមភ្ញៀវទេសចរ និងពលរដ្ឋចុះលេងទឹកសមុទ្រនៅក្នុងតំបន់មាត់សមុទ្រខាងក្រោមនេះ

54
0

ប្រទេសថៃ ៖ អាជ្ញាធរខេត្តសុងក្លាបានប្រកាសហាមឃាត់ភ្ញៀវទេសចរបរទស និងពលរដ្ឋចុះលេងទឹកសមុទ្រជាដាច់ខាត នៅចុងខែធ្នូ ឆ្នាំ២០២៤ ពីព្រោះបារម្ភពីហេតុការណ៍មនុស្សជាច្រើននាក់ស្លា.ប់ នាពេលកន្លងមក ដោយសារទឹករលកសមុទ្របោកបក់មកលើឆ្នេរអាចនឹងកើតឡើងម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz8AiUCecEklwStaR1gtnmPijlYMSjBoeu4Wn-pkbrnXvd12VzSrBRQKje1FoammRKmv1qsjU4ppYAmNIFSy2U2mkUQHa9BwYh82vgB1oHaB0nyhkGhqDQ98SXzV1DIQTpZbcLA-EmfEWY2gHgXqBT4qhiYkRz3ScABoSA82VOqsbfcqBj8L8ibOK-trzz/s800/image_2024-12-21_14-21-06%20(2).png

កាលពីថ្ងៃទី២០ ខែធ្នូ កន្លងមក សារព័ត៌មានថៃរាយការណ៍ថា អាជ្ញាធរខេត្តសុងក្លាបានដោតទង់ក្រហមនៅតាមឆ្នេរសមុទ្រ Chalathat និងឆ្នេរ Samila ហាមភ្ញៀវទេសចរលេងទឹកសមុទ្រក្នុងអំឡុងពេលនេះ ដោយសារទឹករលកសមុទ្របោកបក់មកលេងឆ្នេរមានកម្លាំងខ្លាំង ។ កន្លងមក មនុស្សជាច្រើននាក់បានស្លាប់ដោយសារទឹករលកខ្លាំង រីឯភ្នាក់ងារសង្គ្រោះដែលបានចុះទៅជួយក៏បានស្លាប់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ4yv57IQJ6kFaTiOjopUQYKPH7hv5BUKPZG5Os95gvZagd6CsPHaHPLFhugc4VrWrY3IfwRA8lDvSXppyxIJtPh8ow8TcaBZEHL4PTMOhYj_8fpNsjSJw7ogrFmEW5tZQmuX95buRLZAUU1OoCOgfp1zsAnV4ni3iiFR379TIUEDfnnXV4w7x16oPq50P/s800/image_2024-12-21_14-21-06%20(3).png

អាជ្ញាធរខេត្តសុងក្លាបានត្រៀមខ្លួនការពារសុវត្ថិភាពភ្ញៀវទេសចរ និងពលរដ្ឋ ក្នុងអំឡុងពេលបរិវេណឆ្នេរសមុទ្រទាំង២កន្លែងមានទឹករលកខ្លាំង និងដាស់តឿនភ្ញៀវទេសចរដែលមកលេងឆ្នេរសមុទ្រឱ្យប្រុងប្រយ័ត្នខ្លួន ។ ខ្យល់នៅឈូងសមុទ្រថៃមានកម្លាំងខ្លាំង និងរលកសមុទ្រមានកម្ពស់ចាប់ពី២ម៉ែត្រ ទៅ៣ម៉ែត្រ ដោយសារឥទ្ធិពលខ្យល់មូសុងឦសានបានបោកបក់លើឈូងសមុទ្រថៃ និងបណ្តាខេត្តភាគខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVNxY1jVoH3u8NQHdkfz-aew543p9AwMSA7ttF_MZiUMkaTAnVfZPJNSxL1jqi1NOYGypD_x327hXIiv3tyMNj9D8SFoFHzS5ZpWBLiGzdcn4GYVGz_2Xc48YL73S_J60s_eaX0oOXlL1CQkRraqa_ZF2A9v9fQxT87p1NOBFSRc4YuApFKGapv19PY-Fn/s800/image_2024-12-21_14-21-06%20(4).png
ក្រៅពីនេះ នឹងមានអាកាសធាតុត្រជាក់នៅពេលព្រឹក និងភ្លៀងធ្លាក់ ផ្គររន្ទះក្នុងតំបន់មួយចំនួន ។ ដូច្នេះ សូមពលរដ្ឋខេត្តភាគខាងត្បូង ជាពិសេស ខេត្តសុងក្លា ប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់កន្ត្រាក់ ដែលខ្យល់ពីល្បឿនពី២០គីឡូម៉ែត្រ ទៅ៣៥គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm9DrqxCTmoFJytmgPRB_m9JL7O5irlQQqI7ppSkQTgyS92Fip6RJY3EdmFo8TK8d0Yc14FpEqA3qgJc0kEDX5Hp5pRzNw3qcUMZOGEI3XrjcOCFW-Ix75oqbEZ8IOMKi8F_IGpoQjz8-P1yEwc2FpG8s-BhcoqzPfs2KzKVGk009sqaXGhk8haRsGd2-_/s1080/image_2024-12-21_14-21-06.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កុមារម្នាក់អាយុ១០ឆ្នាំ បានមកលេងឆ្នេរសមុទ្រ Chalathat នៅខេត្តសុងក្លា ត្រូវបានរលកសមុទ្របោកបក់រហូតដល់ស្លាប់ ។ រីឯភ្នាក់ងារជួយសង្គ្រោះចំនួន២នាក់ក៏បានស្លាប់ដែរ ដោយសារខ្យល់បក់ខ្លាំង ៕