ថ្លែងក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់ចាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនឹងមិនធ្វើឱ្យបាត់ដីខ្មែរ សូម្បីមួយមីលីម៉ែត្រ។
សម្ដេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា៖”បញ្ហាកោះគុត រដ្ឋាភិបាលរក្សាភាពស្ងប់ស្ងាត់ ក៏ព្រោះតែកំពុងពិភាក្សាជាមួយភាគីថៃតាមយន្តការច្បាប់ដែលមានស្រាប់ ដោយសន្តិវិធី”។
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ថា៖” យើងនឹងការពារពិត ទឹកដី អធិបតេយ្យភាព ឯករាជ្យភាពរបស់កម្ពុជា សុំបងប្អូនប្រជាពលរដ្ឋជឿទុកចិត្ត”។
បច្ចុប្បន្ននេះ មិនមានអំណះអំណាងអ្វីមកបញ្ជាក់ថាកោះគុត កាប់កាន់ដោយភាគីថៃនោះទេ ខណៈភាគីទាំង២កំពុងចរចាគ្នា។
គួរបញ្ជាក់ថា បញ្ហាតំបន់ “ត្រួតស៊ីគ្នា” កោះគុត ត្រូវបានលើកជាប្រធានបទដ៏ក្តៅ ដោយភាគីថៃស្នើឱ្យកម្ពុជាធ្វើតាមក្របខ័ណ្ឌ អនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១៕










