សហរដ្ឋអាមេរិក៖ Maddox Jolie-Pitt ដែលជាកូនប្រុសចិញ្ចឹមរបស់ Angelina Jolie មានឈាមជ័រជាខ្មែរសុទ្ធសាធ បានក្លាយជាជំនួយការរបស់លោក Alice Wincor ដែលជាអ្នកដឹកនាំរឿងជនជាតិបារាំងដ៏ល្បីម្នាក់។
រឿងនេះមានចំណងជើងថា Stiches ដែលនិយាយពីរឿងរ៉ាវក្នុងពិភព fashion សម្តែងដោយ Angelina Jolie ក្នុងទឹកដីទីក្រុងប៉ារីស ខណៈ Maddox ក៏ត្រូវបានគេប្រទះឃើញជួយម្តាយរបស់ខ្លួនថតរឿងថ្មីផងដែរ ក្នុងនាមជាជំនួយការទី ៣ របស់អ្នកដឹកនាំរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh-HtgcI3Pnnf7mXqGXowYKW3st_9x0OqKi878wdgZZs-c_jwz9HRyj5ohaRXMdA3te9FLhTa3zJJfOCKIXJW0OIDy61KaAYuqnR5NctFRJz6rpcNtHQdMgSzObDcWir7ecPdKTO9nmJMDGJdOLYNWbAWuZptifgjkcIKN4UmJZ5s3s8GT37eWSBQepM46/s750/photo_2024-12-21_09-32-03.jpg

ទោះបី Maddox មានភាពមមារញឹកក្នុងការសិក្សាក៏ដោយ កន្លងមកលោកត្រូវបានគេប្រទះឃើញចូលរួមជាមួយគម្រោងភាពយន្តរបស់ម្តាយជាច្រើនរឿងដូចជា Maria, Without Blood, By The Sea និង First They Killed My Father ជាដើម។ Maddox Jolie-Pitt អាយុ ២៣ ឆ្នាំបច្ចុប្បន្នកំពុងសិក្សានៅសកលវិទ្យាល័យ Yonsei របស់ប្រទេសកូរ៉េខាងត្បូងផ្នែកជីវគីមីសាស្ត្រ។ ទោះជាយ៉ាងណាយោងតាម Daily Mail ចុះផ្សាយថា កូនប្រុសរបស់តារាហូលីវូដរូបនេះហាក់មានពេលទំនេរច្រើនក្នុងការផលិតកុនជាមួយម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCDYlt-YeLVcJllPUneNoDpwDrPu_4rEyLrdE5t-2NeQwESVODQiTsmlIqlq8nFyi_fmt9oZwXmbjCOCsZDW2vSk6UMUI8OK20YEs8WNxyUcMtyOUr_xKi-WqIxNJDIn3NYxKwiJQxCTgdazxjDRpySi6FotmUX4EBldaEwyGtJgUwbmaO9deQqyT-iH1V/s900/photo_2024-12-21_09-32-10.jpg

គួរបញ្ជាក់ដែរថា Maddox Jolie-Pitt មានឈ្មោះពិតថា «រ័ត្ន វិបុល» ត្រូវបានអ្នកស្រី Angelina Jolie យកទៅចិញ្ចឹមក្នុងកំឡុងឆ្នាំ ២០០២ ដែលពេលនោះលោកមានអាយុជិត ២ ឆ្នាំប៉ុណ្ណោះ។ ថ្វីត្បិត Maddox ទៅរស់នៅស្រុកគេតាំងពីមិនទាន់ដឹងក្តីក៏ដោយ ក៏លោកត្រូវបានគេប្រទះឃើញមកលេងប្រទេសកំណើតខ្លួនញឹកញាប់ផងដែរ។ Maddox មានភាពឆ្លាតវៃ រហ័សរហួស និងរៀនពូកែ ថែមទាំងមានសមត្ថភាពចេះនិយាយ ៤ ភាសាផងដែរដូចជា ខ្មែរ អង់គ្លេស អេស្ប៉ាញ និងបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw1-5Prg-WT6T7VmoymayFDmY_RU7h_NF_IkgvGsnw7s_jBtxLosR9dFlVpzUj6BRo4H1WsYWbf8r0i0hI1EbcQiMkNi-oB-zM9HEPIedpEEnt8IiGXcqYqnscLguRhFW-zlLzFtviO4oAfeP0J3BVuP3Uct23ga8EeZWQmp-mvYqF9nJ2TV74dvd_Dm9k/s1000/photo_2024-12-21_09-32-17.jpg

យោងតាមសារព័ត៌មានបរទេសជាច្រើនចុះផ្សាយថា Maddox គឺជាកូនប្រុសម្នាក់ដែល Angelina Jolie ស្រឡាញ់ជាងគេ ដោយសារលោកតែងតែនៅក្បែរម្តាយជានិច្ច និងតែងតែងជួយម្តាយគ្រប់ពេលវេលា និងចូលរួមក្នុងគម្រោងភាពយន្តជាច្រើនរបស់ម្តាយ ទោះបីជារវល់ក្នុងការសិក្សាក៏ដោយ៕