តារាចម្រៀង នេន ទុំ បានចូលរួមផ្តល់បទសម្ភាសន៍នាពេលថ្មីៗនេះដោយបានទម្លាយពីរឿងសម្ងាត់របស់ខ្លួនធ្លាប់ផុងខ្លួនដើរផ្លូវខុសសេ.ពគ្រឿងញៀនហើយមានពេលមួយលោកហ៊ានលើកដៃយកឆ្នាំងចោលម្តាយព្រោះមកដល់ផ្ទះគ្មានបាយហូប។ តារាចម្រៀងរូបនេះបានចែករំលែកទៀតថានៅពេលលោកផ្តាច់ថ្នាំគឺសាហាវជាងរឿងហុងកុងទៅទៀត។.png)
ក្នុងបទសម្ភាសន៍ v talk confession ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ នេះតារាចម្រៀង នេន ទុំ ដែលប្រឡូកអាជីពជោគជាំបានចូលរួមក្នុងនាមជាតារាកិត្តិយសដោយបានទម្លាយរឿងរ៉ាវជាច្រើន។ មួយក្នុងចំណោមនោះគឺលោកហ៊ានទម្លាយប្រាប់ទស្សនិកជនជាសាធារណៈថាលោកធ្លាប់ដើរផ្លូវខុសប្រព្រឹត្តទង្វើមិនគម្បីចំពោះម្តាយដែលជាកំហុសដ៏ធំបំផុតក្នុងជីវិតខ្លួន។
នេន ទុំ បានទម្លាយថាស្ថិតក្នុងវ័យក្មេងឈាមរាវជាវិប្បដិសារីធំក្នុងជីវិតធ្លាប់ចោលឆ្នាំងដាក់ម្តាយម្តងព្រោះមកដល់ផ្ទះគ្មានបាយហូបហើយបានអាដៃចំណាំមកដល់សព្វថ្ងៃ ថែមទាំងប្រពឹ្រត្តអំពើលួចគេជាដើម។ ស្ថិតក្នុងពេលវេលាដែលដើរផ្លូវខុសកន្លងមកនិងក្តីអស់សង្ឃឹម នេន ទុំ បានទម្លាយថាគឺធ្លាប់គិតចង់សម្លាប់ខ្លួនលោតពីជាន់ទី៤ ជីវិតត្រូវស្លាប់ប៉ុន្តែមានមនុស្សម្នាក់មកជួយមានសាច់ក្លែមបបួលគ្នាផឹក។

ក្នុងនោះដែរ តារាចម្រៀងរូបនេះ បានចែករំលែកបទពិសោធន៍របស់ខ្លួនព្យាយាមផ្តាច់ថ្នាំគឺសាហាវជាងរឿងហុងកុងទៅទៀតដែលគេចងច្រវ៉ាក់ឃើញនៅលើខ្សែភាពយន្តគឺជារឿងពិតហើយលោកព្យាយាមផ្តាច់៥ ៦ដង ទើបបលោកបេ្តជ្ញាចិត្តត្រូវតែផ្តាច់ឱ្យបានដោយឱ្យម្តាយចងលោក។
តារាចម្រៀងរូបនេះ បន្តទៀតថា ការផ្តាច់ដំបូងនៅពេលយប់គឺបែកពពុះមាត់សាហាវ ប្រកាច់ប្រកិន ជញ្ជាំងផ្ទះធាក់ខ្ទេចផ្អើលអស់អ្នកជិតខាង ដែលការប្រកាច់នេះគឺរហូតដល់៥ទៅ៦ថ្ងៃទើបមានការធូរស្បើយបន្តិចម្តងៗ។ លោកថាប្រសិនជាខែត្រជាក់ដូចនេះគឺផ្តាច់មិនកើតទេ។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែតារាចម្រៀង នេន ទុំ ប៉ុណ្ណោះទេដែលហ៊ានចេញមុខទម្លាយរឿងរបស់ខ្លួនធ្លាប់ដើរផ្លូវខុស កន្លងមកនេះ ឌីជេ ក្តឹប ក៏ធ្លាប់ចេញមកពីទម្លាយដូចគ្នានិងផ្តាំផ្ញើដល់មនុស្សគ្រប់គ្នាកុំចង់ដឹងចង់សាកឱ្យសោះ នូវគ្រឿងញៀននេះនាំឱ្យខូចអនាគតបាត់បង់កិត្តិយស កេរ្តី៍ឈ្មោះ៕










