ការចម្អិនអាហារត្រូវបានចាត់ទុកថា គឺជាមូលហេតុចម្បងនៃការបំពុលបរិយាកាសក្នុងលំនៅឋាន ព្រមទាំងបង្កជាជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជា ៖ ជំងឺសរសៃឈាមបេះដូង ជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវដង្ហើម ។ ប៉ុន្តែការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យភូមិសាស្ត្រពិភពលោក និងសាកលវិទ្យាល័យ Birmingham ប្រទេសអង់គ្លេស បង្ហាញថា ការចម្អិនអាហារគ្មានប្រេង ឬខ្លាញ់ នឹងប៉ះពាល់បរិយាកាសនៅជុំវិញតិចបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1rHAVgU0ujDvLZho5rCZLG_DPpIno2HEb8yPUoxNCl_YogM4EUywOgx73v18XOecdsm52vqWDED9QpBsYGIpvZu1TWET4KiWMbloPuXapU9KpXxRQcg4YGNi8DbaKEK0K4H3vSFspfwWJMi3bzXTU3NmctLjq9moEsOzHS08OhI-pZC5fR911BLUMaAnc/s2184/image_2024-12-20_13-51-51%20(2).png
ក្រុមអ្នកស្រាវជ្រាវបានសាកល្បងចម្អិនសាច់មាន់តាមវិធីខុសៗគ្នា ដូចជា ៖ ការចៀនដាក់ប្រេងក្នុងខ្ទះ, ស្ងោរ និងការចៀនពុំប្រើប្រាស់ប្រេង បន្ទាប់មក ពួកគេក៏វាស់កម្រិតភាគល្អិតធូលី និងសមាសធាតុសរីរាង្គដែលកើតឡើងដោយសារការចម្អិនអាហារតាមវិធីផ្សេងៗ ។ រីឯលទ្ធផលដែលពួកគេទទួលបាន គឺការចម្អិនអាហារគ្មានប្រេង បានប៉ះពាល់បរិយាកាសនៅជុំវិញតិចបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjve_OnKqgkTk4APdxvdGfYIahlCHZdjqCvhy7oQk316KtvBgsP9hKIzUwUPGbbODf8N7e-hqa5ZxKtrS1TE_hMKNUG2QFbQFmEpNAlSt9fpI_L-C87N8AqlfSZw61gWSAIIjGcLRRUnn8kx-OCROA3RjazB0lclb3cZ8vSqdQzSh1um1bD2fS24wizX_mg/s800/image_2024-12-20_13-51-51.png

ក្រុមអ្នកស្រាវជ្រាវបានវាស់ស្ទង់ការបំពុលបរិយាកាសបន្ទាប់ពីការចម្អិនអាហារតាមវិធីផ្សេងៗ (ដែលពុំរាប់បញ្ចូលការចម្អិនអាហារគ្មានខ្លាញ់) ហើយពួកគេរកឃើញថា កម្រិតខ្យល់ពុលក្នុងផ្ទះបាយបានកើនឡើងយ៉ាងខ្ពស់អស់រយៈពេលជាង១ម៉ោង បើទោះជាការចម្អិនអាហារទាំងនេះចំណាយពេលត្រឹមតែ១០នាទីក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNxYtxzgaacYbRwD8r9trixckQ4g2bWjybrtweBn2W0u1M7CqiAQm-tujlNr7_Uq2NJCv7z1cIwGz6Pjrf-w79qDwM6aZwsVfXn4AzziVddnEaSfbwilEnGXLVBHFTeMroKA7WN0z52ijX3krMqix_nW4XdndtWJB2PZNr7ACsYP74nx4-pwW4B6LYBDMZ/s1200/image_2024-12-20_13-51-53.png

សាស្ត្រាចារ្យឈ្មោះ Christian Frank ដែលបានដឹកនាំការស្រាវជ្រាវនេះនិយាយថា ពេលយើងធ្វើម្ហូបឆ្អិនហើយ គួរតែបើកកង្ហារមួយសន្ទុះដើម្បីឱ្យវាជួយកាត់បន្ថយការប្រមូលផ្តុំខ្យល់ពុលក្នុងផ្ទះបាយ ឬខ្យល់ពុលដែលសាយភាយពេញផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYTokOFBCvsMtmrRwnQf_nxlQ1VJT8jAv_N8oVEKW345sMKxBLAGtprP_0DwVZdZW4icNoN_EvXXsOjqFjsQ0lHta3KVwR2OwSyZE81b6sLaHtw7do8DLQlE9Id8X047V2GV8fZpmv7Sm6q2UkyAC-uS7jnB_kUB1vcjv1XZhFTxMds0wWBx3hDeprWK45/s1200/image_2024-12-20_13-51-54.png

លទ្ធផលការស្រាវជ្រាវនេះ គឺស្របគ្នានឹងការស្រាវជ្រាវរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩ ដែលបញ្ជាក់ថា ពលរដ្ឋអាមេរិកកាត់អាស៊ីជាច្រើននាក់ដែលធ្វើការក្នុងភោជនីយដ្ឋានចិន បានកើតមហារីកសួត ដោយសារពួកគេស្រូបផ្សែងប្រេងចម្អិនអាហារ និងផ្សែងបារី ៕