រឿងភាគទូរទស្សន៍ «When the Phone Rings»ដែលមានតួឯកស្រី Chae Soo Bin និង Yoo Yeon Seok កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសជាច្រើនសម្រាប់រឿងភាគនាចុងឆ្នាំ២០២៤នេះ ដោយផ្អែកលើប្រលោមលោកអនឡាញក្រោមការដឹកនាំការសម្តែងដោយ Park Sang Woo និង Wi Deuk Gyu ។ តួឯកប្រុស Yoo Yeon Seok ដែលដើរតួជា Baek Sa Eon គឺបានធ្វើឱ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ចំពោះលោក ខណៈតារាសម្តែងរូបនេះជាសិល្បករពហុជំនាញនៃឧស្សាកម្មកម្សាន្តកូរ៉េដោយបានសម្តែងជាតួអង្គជាច្រើន។.png)
Yoo Yeon Seok កើតនៅឆ្នាំ១៩៨៤ នៅទីក្រុងសេអ៊ូល ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្ត សាកលវិទ្យាល័យសេជុង(Sejong) ។ លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៣ ជាមួយនឹងតួនាទីតួអង្គរងនៅក្នុងរឿង «Old Boy» ដែលល្បីល្បាញដោយសារតួនាទីរបស់ខ្លួននៅក្នុងរឿង «Reply 1994» ឆ្នាំ២០១៣ ។ បន្ទាប់មកតារាប្រុសរូបនេះបានចូលរួមក្នុងរឿងភាគ៖ «Romantic Doctor, Teacher Kim, Mr Sunshine, Hospital Playlist »និងរឿងជាច្រើនទៀត។ យោងតាម MBC តារាសម្តែងរូបនេះមានការលំបាកក្នុងការស្វែងរកតួនាទី។ មុនពេលថតរឿង «Reply 1994» លោកបានចូលរួមក្នុងការសវនកម្មប្រហែល ២០០ ដង ជាមួយនឹងអត្រាជោគជ័យ ១ ក្នុងចំណោម ១០ ដង ភាគច្រើនជាតួអង្គដែលគាំទ្រដោយបង្ហាញខ្លួនតិចតួច។ 
ទោះបីជាបរាជ័យប៉ុន្តែនៅតែតស៊ូម្តងហើយម្តងទៀតតារាសម្តែងរូបនេះថាដោយសារតែការស្រលាញ់លើវិថីមួយនេះបើសិនជាតែធ្វើការងារដើម្បីតែលុយមួយមុខនោះនឹងមានអារម្មណ៍ថាបាក់ទឹកចិត្ត។
យោងតាម គេហទំព័រ Harper’s Bazaar តារាសម្តែងរូបនេះត្រូវបានគេចាត់ទុកថាជាអ្នកឧស្សាហ៍ព្យាយាម និងមានវិជ្ជាជីវៈពីសំណាកផលិតករ និងសហការី។ កាលវិភាគការងាររបស់លោកតែងតែពេញដោយគម្រោងទូរទស្សន៍ ភាពយន្ត តន្ត្រី និងសកម្មភាពសហគមន៍។ 
Yoo Yeon Seok ត្រូវបានគេចាត់ទុកថាជាសិល្បករពហុជំនាញនៃឧស្សាហកម្មកម្សាន្តកូរ៉េ។ ក្រៅពីការសម្ដែង លោកបានចូលប្រឡូកក្នុងវិស័យតន្ត្រី ធ្វើជាពិធីករ និងលេចមុខក្នុង MV ជាច្រើន… តារាសម្ដែងរូបនេះចេះភាសាអង់គ្លេស និងបារាំង។ តារារូបនេះចូលចិត្តកីឡាវាយកូនគោល និងកីឡាបេស្បល។ លោកក៏ចេះថតរូប និងធ្វើឈើ និងតុបតែងផ្នែកខាងក្នុងបារដោយខ្លួនឯង។ ទម្រង់មុខដ៏សង្ហានិងកម្ពស់ ១.៨៣ ម៉ែត្រ តារាសម្តែងវ័យ៤០ឆ្នាំរូបនេះ បានទទួលបានការអញ្ជើញជាច្រើនដើម្បីផ្សព្វផ្សាយ និងតំណាងឱ្យម៉ាកយីហោ។ ក្រៅពីការងារសម្តែងលោកចូលចិត្តគេងផ្ទះសម្រាក។
តារារូបនេះមានអាថ៌កំបាំងពីជីវិតផ្ទាល់ខ្លួន កម្រនឹងមានរឿងអាស្រូវ។ ក្នុងឆ្នាំ ២០១៦ លោកត្រូវបានជាប់ទាក់ទងនឹងពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយ Kim Ji Won តួឯកស្រីក្នុងរឿង «Queen of Tears »ប៉ុន្តែបានចេញមកបដិសេធ៕










