ស្រីស្អាត ឡូរីន គូស្នេហ៍របស់តារាចម្រៀងល្បីឈ្មោះ ម៉ាន់ វណ្ណដា បានធ្វើឱ្យសាធារណជនបញ្ចេញមតិចម្រុះដោយទទួលបានទាំងការសរសើរនិងរិះគន់ទន្ទឹមគ្នាបន្ទាប់ពីបង្អួតរាង បង្ហោះនៅលើបណ្តាញសង្គម។ អ្នកមួយចំនួនថានាងមានរាងស្អាតដោយជំរុញឱ្យប្រកួតកម្មវិធីបវរកញ្ញា ចំណែកអ្នកខ្លះថាបើសិនជានាងមិនល្បីអ្នកផ្សេងបញ្ចេញរាងបែបនេះច្បាស់ជាទទួលរងមតិរិះគន់ទក់សាច់មិនខាន។ មួយផ្នែកទៀតបានរិះគន់ទង្វើរបស់ ឡូរីន។
.png)
មិនមែនជាលើកទី១នោះទេដែលស្រីស្អាត ឡូរីន បញ្ចេញរាងដ៏ស្រស់ស្អាតរបស់ខ្លួនបង្ហោះនៅលើបណ្តាញសង្គមហើយជារឿយៗរូបនាងតែងតែទទួលបានទាំងការសរសើរនិងមតិរិះគន់ពីសាធារណជនអ្នកលេងបណ្តាញសង្គម។ តួយ៉ាងនាពេលថ្មីៗនេះទៀតសោត ឡូរីន បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គម IG និងត្រូវបាន Fan Page យកមកចែករំលែកបន្តនៅលើបណ្តាញសង្គមហ្វេកប៊ុកដែលនាំឱ្យមានភាពចម្រូងចម្រាសផុសឡើងជាថ្មី។ 
តាមរយៈរូបភាពដែល ឡូរីន បានបង្ហោះគឺបានបង្អួតរាងរបស់ខ្លួនបញ្ចេញទាំងល្វែងលើនិងក្រោម ដែលជារូបរាងដ៏ល្វត់ល្វន់បន្ទាប់ពីមួយរយៈចុងក្រោយនេះរូបនាងបានបង្ហាញពីរបបអាហារបែបសុខភាព។ នៅពេលដែលរូបភាពថ្មីបានសាយភាយពេញបណ្តាញសង្គម ឡូរីន ទទួលបាននូវមតិវែកញែកជាច្រើនពីមហាជនក្នុងនោះ អាចារ្យធំ ក៏បានបង្ហោះពីកំណាព្យរបស់ខ្លួននៅលើបណ្តាញសង្គមដូចគ្នា។

ទស្សនិកជនមួយចំនួនមិនពេញចិត្តសកម្មភាពរបស់ ឡូរីន បញ្ចេញរូបស៊ិចស៊ីហើយបង្ហោះនៅលើបណ្តាញសង្គមឡើយដោយអ្នកខ្លះថែមទាំងលើកឡើងថាធ្វើបែបនេះមិនគិតពីកិត្តិយសរបស់ វណ្ណដា ដែលជាគូស្នេហ៍។ មួយផ្នែកទៀតបានសរសើរថារាងរបស់ ឡូរីន ស្អាត ជារបស់ពិតមិនមែនចាក់ឬកែសម្ផស្ស និងថែមទាំងជំរុញឱ្យនាងចូលប្រកួតវិស័យបវរកញ្ញា ព្រោះនាងបានមួយចប់ទាំងភាពស្រស់ស្អាតនិងការប្រើប្រាស់ភាសា។.png)
គួរបញ្ជាក់ផងដែរថា ឡូរីន ធ្លាប់ចេញមកទម្លាយរឿងប្រែប្រួលការស្លៀកពាក់ស៊ិចស៊ីថាកាលពីមុននាងនៅក្មេងហើយគ្រួសារមិនចូលចិត្តឱ្យនាងស្លៀកពាក់ស៊ិចស៊ីនោះទេ ប៉ុន្តែពេលនេះនាងអាយុ២១ឆ្នាំហើយ ណាមួយគ្រួសារនាងក៏បើកចិត្តរឿងការស្លៀកពាក់ អាយុក៏សមល្មមទើបនាងស្លៀកពាក់អីដែលនាងចង់ស្លៀក៕










