Home ព័ត៌មានអន្តរជាតិ Trump ប្រកាសថានឹងគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងពិធីចូលកាន់តំណែងរបស់ខ្លួនឡើយ

Trump ប្រកាសថានឹងគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន ក្នុងពិធីចូលកាន់តំណែងរបស់ខ្លួនឡើយ

106
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក Donald Trump ប្រធានាធិបតីអាមេរិកថ្មីបានប្រាប់ទៅលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ថា គួរតែត្រៀមខ្លួនចរចាបញ្ចប់សង្គ្រា.ម ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយសារសង្គ្រា.ម នេះបានអូសបន្លាយពេលជិត៣ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDbXV1g7aussUQLYw0i0nqS3f8wcWH7hGRCJqDy_e7B1Krcqy8zjSvpDloSITHenLi6qsC6CEJvMsQmDUh6HEsi07R7fdh0JFCSoOZJgStN1EtmCu9jNyRM7JBdmXriz53496ENGW8hAueZr4bRFv2PYpLrEKa_w47WEvjmmFmS1TaudskbmOg_XRNIJO6/s1600/image_2024-12-18_08-19-27.png

លោក Trump ថ្លែងថា ត្រូវតែចរចាគ្នាបញ្ចប់សង្គ្រាម ហើយលោកនឹងជជែកជាមួយប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម ។ លោកមានអារម្មណ៍ទុក្ខព្រួយពេលឃើញរូបភាពការសម្លាប់រង្គាលក្នុងសង្គ្រាម ហើយវាធ្វើឱ្យលោកនឹកឃើញដល់សង្គ្រាមនៅអាមេរិក ចាប់ពីឆ្នាំ១៨៦១ ដល់ឆ្នាំ១៨៦៥ ។ យើងនឹងចំណាយពេលរហូតដល់១០០ឆ្នាំ ដើម្បីស្តារទីក្រុងខូចខាតដោយសារសង្គ្រាមឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC4BVzMKRFxiUXjuIcLW1AvzgshwssbrmbjpEet_0jt7ri8yD3pFTDdU0wqUjDVc4iz-eRmS1_-GEitTl-75JpMue6t_5Fmuvp69bdKDaCFHdH_K7Vhyphenhyphen9d6CMH5WmS8YyduWCq6yhvvRihzKYHkZcxM_7O4zZts4Vy2s3zcCmtv0VAzvISsQ07JZbhOvh_/s1200/image_2024-12-18_08-19-29.png
លោក Trump ចង់ឱ្យសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីបញ្ចប់ឆាប់ៗ ។ លោកបានផ្តល់សម្ភាសន៍ជាមួយទស្សនាវដ្តីដែលបានផ្សព្វផ្សាយកាលពីសប្តាហ៍ទី២ ខែធ្នូ នេះថា លោកមានផែនការបញ្ចប់សង្គ្រាម ប៉ុន្តែបើនិយាយចេញ គឺផែនការរបស់លោកនឹងគ្មានប្រយោជន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh68FwctlFwuQCO4QYst12wib6Lel2e6J1OA5gPAHjKIeIBIMYPsZDsX3Bn_BuigxOXu-BlAvSIPeaojompwG40IX-jimnpueWCQVy5i8VOWHYyEjuh2NcvOFDCt4AuH2G9VgBZJZiZP8PLRQBWpAwmRCvaLuXlb-IAXHWrFnLaCMCJx_TsporMceO2IxN7/s1043/image_2024-12-18_08-19-28.png

ក្រោយការបង្ហាញគោលជំហររបស់ខ្លួនពីសង្គ្រាមនៅអ៊ុយក្រែន លោក Trump បាននិយាយមកកាន់សារព័ត៌មានក្នុងថ្ងៃដដែលថា លោកនឹងពុំអញ្ជើញប្រធានាធិបតីអ៊ុយក្រែនមកចូលរួមពិធីកាន់តំណែងរបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដែលគ្រោងរៀបចំនៅអគាររដ្ឋសភាក្នុងទីក្រុងវ៉ាស៊ីនតោនទេ ។ លោកថា ៖ «ខ្ញុំពុំបានអញ្ជើញលោក Volodymyr ប៉ុន្តែលោកអាចមកចូលរួមបាន បើចង់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOvnNJzoMKeiFPdPm3uid8sTxoOQukisCp__4MyCBeJEe01luIkcksTmWcdIXcvEZ-s2tN160jWqlIb59SsFJA9klPDM1g_fUqHNB0Y1-LZNMR3IsjOb2hlHndhawVED1wi8M9yLlKQwYWhU_vHzTudq8xG799L2g-3xznHgrq0lPLEZYypOfPhDQF1EIs/s2208/image_2024-12-18_08-19-28%20(2).png

សារព័ត៌មានអាមេរិករាយការណ៍ថា លោក Trump បានអញ្ជើញមេដឹកនាំចិន លោក ស៊ី ជិនពីង មកចូលរួមពិធីកាន់តំណែងរបស់ខ្លួន តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីលោកឈ្នះឆ្នោត ។ ប៉ុន្តែគេពុំដឹងថា តើមេដឹកនាំចិននឹងមកចូលរួមតាមការអញ្ជើញដែរឬទេ? គេរំពឹងថា ឯកអគ្គរដ្ឋទូតចិននៅអាមេរិក នឹងនាំភរិយាមកចូលរួមពិធីកាន់តំណែងរបស់លោក Trump ៕