កាលពីយប់មិញ អ្នកលេងបណ្តាញសង្គម ជាពិសេសគឺក្រុមអ្នកលេងហ្គេ.មអាជីព Esports និងអ្នកលេងហ្គេ.មទូរស័ព្ទដៃ ហាក់ប្រតិក.ម្មយ៉ាងខ្លាំងទៅលើវីដេអូមួយដែលបានដាក់បង្ហោះដោយក្រុមហ៊ុន Mobile Legend បង្ហាញឡូហ្កូរូបប្រាសាទអង្គវត្តខ្មែរ ភ្ជាប់មកជាមួយនឹងពាក្យថា Thailand។
កាលពីរាត្រីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤នេះ គេហទំព័រ Mobile Legend បានបង្ហាញវីដេអូខ្លីមួយ ដែលផលិតដោយ Moontoon។ ក្នុងវីដេអូនោះ មានភ្ជាប់មកជាមួយនឹងឡូហ្កូតំណាងប្រទេសមួយចំនួន ដែលនឹងត្រូវចូលរួមប្រកួត MLBB នាពេលខាងមុខ។ អ្វីដែលធ្វើមហាជនប្រតិកម្មខ្លាំងនោះ ឡូហ្កូដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជារូបប្រាសាទអង្គវត្តរបស់ខ្មែរ តែបែរជាសរសេរថាពាក្យថា Thailand តំណាងប្រទេសថៃទៅវិញ។
ជាមួយគ្នានោះ ទាំងអ្នកហ្គេមអាជីព Esports ព្រមជាមួយអ្នកលេងហ្គេមទូរស័ព្ទដៃជាច្រើនបានធ្វើ Reaction តវ៉ានិងបង្ហោះសារព្រោងព្រាត ហាក់ខឹងសម្បារ និងខកចិត្តយ៉ាងខ្លាំងចំពោះការធ្វេសប្រហេសរបស់ក្រុមការងារ Mobile Legend។
យ៉ាងណា បន្ទាប់ពីវីដេអូខាងលើបានដាក់បង្ហោះត្រឹមរយៈពេលប្រមាណ ២ ម៉ោង ដោយទទួលបានមតិរិះគន់និងដឹងកំហុស ក្រុមហ៊ុនហ្គេមខាងលើបានកែសម្រួលដករូបប្រាសាទអង្គរវត្តចេញរួចរាល់ហើយ ព្រមទាំងគូសបញ្ជាក់ជាមួយនឹងខ្លឹមសារយ៉ាងដូនច្នេះថា«ក្នុងនាមយើងជាក្រុមការងារ យើងសូមអភ័យទោសចំពោះមាតិកាដែលបានបង្ហោះចេញកាលពីពេលមុននេះ។ បន្ទាប់ពីទទួលការបញ្ចេញមតិពីខាងអ្នកលេងរបស់យើង ក្រុមការងារយើងបានធ្វើការលុប ហើយកែប្រែនូវមាតិកាដែលមានកំហុសឆ្គងនោះភ្លាមៗ។ តែយ៉ាងណាមិញ តាំងនាមឲ្យក្រុមការងារយើងសូមទោសសារជាថ្មីចំពោះកំហុសឆ្គងមួយនេះ។ អរគុណចំពោះការបន្តការគាំទ្រមកកាន់ MLBB និងអត់ទោសចំពោះកំហុសឆ្គងមួយនេះ»៕










