ថ្មីៗនេះ អ្នកលក់អនឡាញល្បីឈ្មោះមួយរូបបានធ្វើការលើកឡើងខ្លះៗអំពីមេរោគ HPV នៅលើបណ្តាញសង្គម ខណៈក៏ទទួលបានសន្ទុះនូវការចូលទស្សនានិងចែករំលែកយ៉ាងខ្លាំងពីមហាជន។ ស្រាប់តែវេជ្ជ.ឯក ម៉េងលី ចេញមុខមកប្រតិកម្មភ្លាមៗនិងបានបកស្រាយយ៉ាងច្បាស់អំពីមេរោគនេះ កុំឲ្យមហាជនមានការយល់ច្រឡំនិងភ័យខ្លាចតាមពាក្យសម្តីរបស់នាងអី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsnCuYnGb8izg85RQA-BU72J2C4fwBY_dteKbvQj9R3xEGTRiBKyJEWyHmYrf7tynsuugODbZa0IslLnvmJ4pcQ6BBuGIMH0QXo83UUE5vq4dVwHxoBAkb-LZQG0I8I_DtD7HhWW0QaE8E8sEQhAB-Q8OBSRAMwAxg8Frjh7MqodRT8uq0BysjEcKOhlQ/s1792/IMG_9779.JPG
វេជ្ជ.ឯក ម៉េងលី ឯកទេសសម្ពពរោគស្រ្តី បានធ្វើ Reaction និងធ្វើការកែតម្រូវខ្លឹមសារខ្លះៗ ដែលនារីលក់អនឡាញរូបនោះបានលើកឡើងពីមេរោគ HPV។ អ្នកស្រីវេជ្ជបណ្ឌិតបានរៀបរាប់ថា «មនុស្សប្រុសអត់មានស្បូនពិតមែន តែអាចចម្លងមេរោគនេះមកកាន់មនុស្សស្រីតាមប្រដាប់ភេទគាត់ ចូលមកកាន់ទ្វារមាសស្រ្តីនិងតោងជាប់នឹងមាត់ស្បូន ដែលអាចឲ្យមនុស្សស្រ្តីអាចកើតជំងឺមហារីកមាត់ស្បូនបាន។ មេរោគ HPV មិនអាចបង្កឲ្យកើតជម្ងឺមហារីកប្រូស្តាត ឬក៏មហារីកពោះវៀនធំទេ។ ហើយសម្រាប់ស្រ្តីដែលឆ្លងមេរោគនេះដំណាក់កាលដំបូងគឺអាចព្យាបាល ជាដាច់ ១០០% ។ ចំពោះបុរសដែលត្រៀមនឹងកើតមហារីក ក៏មានវិធីសាស្រ្តព្យាបាលឲ្យជាដាច់ ១០០%ផងដែរ បើមានការពិនិត្យព្យាបាលតាមវេជ្ជបញ្ជាពេទ្យ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz0fInUfCwBZnmeCYuZkrhyZvz0R9oWHrAzzYR2taNf8rIgFFdVErGy3tTsmrHpB7i2hlBuMjmztc6KAAKpX8KhwaE5sFCyZbEoR0LPqlOjv571qBOxBQHNYi-eORlPhWes30YrIz85pi0-aRc1Emp6-txAAa6QUvXGQCg13ao2BoM9lKSBRjz5XdwE4m5/s1290/IMG_9778.JPG

យ៉ាងណា បន្ទាប់ពីមានការចេញវីដេអូកែតម្រូវពីអ្នកស្រីវេជ្ជបណ្ឌិតហើយ នារីរូបនោះហាក់មិនដឹងកំហុស ថែមទាំងបង្ហោះសារមួយឃ្លាទៀតថា «ជាគ្រូពេទ្យសម្ភពម្នាក់នឹងគេដែរ តោងខ្ញុំយកល្បី កាត់វីដេអូខ្ញុំបាត់ដើមបាត់ចុង បញ្ចូលចម្លើយខ្លួនឯង ធ្វើចឹងខូចឈ្មោះពេទ្យស្រុកខ្មែរខ្ញុំអស់ហើយ ! ខ្ញុំអត់ប្រកាន់ទេ ខ្ញុំមិនឈ្លោះ មិនមេនសិនឈ្មោះឲ្យអ្នកគ្រូល្បីដូចបំណងទេ តែរៀនរកវិធីល្បីផ្សេង ប្រឹងប្រែងរៀនសូត្រឡើងវិញ កុំរវល់តែកែសម្ផស្សពេក!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ1HlfwNMMEAAhb0275ciDPY-LZsAawcjpuRoaTOl0SPdZsuFex-414bcesV-8-drqV8gPjyc_aGHbSiIVTqU-RDIrEZ-RAGc4HrpeOLArN4QVEYuObRZQx6UX9PFD0fJXGwTRm6IvMjA9k0yrQsDj7ESCaCt20a2li9f6zP8Bu0Txzcp7uTJ-B88DytfB/s960/IMG_9777.JPG

ជាការឆ្លើយតប វេជ្ជ.ឯក ម៉េងលី បានមានប្រសាសន៍តាមរយៈការឡាយលើបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃទី ១៥ ខែធ្នូនេះថា «គាត់មិនដែលស្គាល់នារីលក់អនឡាញរូបនេះទេ តែដោយសារតែឃើញវីដេអូនោះ Viral ពេញ Tik Tok និងហ្វេសបុកត្រឹម១ថ្ងៃ មានអ្នកមើលរហូតដល់ មួយលានដងឯណ្ណោះ ខណៈដែលស្តាប់ទៅលើអត្ថន័យ និងការបកស្រាយវិញគឺខុសទាំងស្រុង។ ដូច្នេះហើយ គាត់ក៏បានធ្វើ Reaction នេះឡើងក្នុងគោលបំណងចែករំលែកខ្លឹមសារពិតប្រាកដទៅកាន់ប្រជាជន ជាពិសេសគឺនារីៗ កុំឲ្យមានការយល់ខុស។ ការធ្វើវីដេអូនេះមិនមែនក្នុងន័យសើចចំអកឬតោងល្បីនោះទេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaWd4FPPdn3hCN6kqbVK4f5U276A_2lRn1SDvpZHop1MQT3ueUS7Bu1CZ-E9UWm9PwtpSytNocCuRaTp-zFcwP6mnQTGPoG6Qv38uIAL41MhQ4wQl1r-VxusV5Yo94UageA6_mlHh34RqhzU81C4GtlCwd0pHvD0LBnjP3xAifa_bapkU9Ll_Yb744hmZh/s722/image_2024-12-17_08-20-41.png