Home ព័ត៌មានអន្តរជាតិ ស្ងាត់ពីព្យុះមួយរយៈ! ឥឡូវវៀតណាមជួបទុក្ខទៀតហើយដោយសារព្យុះដ៏កំណាចមួយបានបោកបក់ បំផ្លាញផ្ទះរាប់សិបខ្នង

ស្ងាត់ពីព្យុះមួយរយៈ! ឥឡូវវៀតណាមជួបទុក្ខទៀតហើយដោយសារព្យុះដ៏កំណាចមួយបានបោកបក់ បំផ្លាញផ្ទះរាប់សិបខ្នង

69
0

ប្រទេសវៀតណាម៖ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូភ្លៀងមួយមេធំ និងខ្យល់ព្យុះកំបុតត្បូងបានបោកបក់ពេញក្រុង Nga Nam ប្រទេសវៀតណាម បណ្ដាលឱ្យផ្ទះចំនួន ៦៤ ខ្នងដួលរលំ ដំបូលបាក់បែកធ្លុះធ្លាយ មនុស្សម្នាក់បានរងរបួស និងដើមឈើជាច្រើនបានបាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDJH4Jh5FxwY-I9P-VP2ghP2L2Qdg_GVIkqDrXU-4eFur2hJY5ZI8y8vH3acAcV3FB3pmCFa-gztGy0ZVuA8Rg0uTFSgCRd1kdIy8VHaMqeNDMU-TS9vu8reqiTTTVvfctjjYolLEWQjaytn_p6D7_Z1Mmxo_VGTpdJSLqZ0bpeAWVsccWHkrHMbZgyI3k/s680/image_2024-12-14_11-36-43.png

យោងតាមការចុះផ្សាយរបស់ Vnexpress ភ្លៀង និងផ្គររន្ទះបានកើតឡើងនៅឃុំ My Binh និង My Quoi បណ្តាលឱ្យខូចខាតផ្ទះ ៦៤ ខ្នង ក្នុងនោះផ្ទះ ១៥ ខ្នងដួលរលំទាំងស្រុង រីឯផ្ទះ ៤៩ ខ្នងទៀតរលំដំបូល និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ0mzmmEDYcRCTYuOksEV1yEEVhWQxehpk4J9AgKVW5EfOTvKQJX1UbYZfWTMdV57FHjT1dcuUbtP-SDnxd-ClUV1MHRGxYevHiLqT2Rm3ruePHE9-I3DoM4W9j-BhvVHmzMlkC6ZoxqF-V5VpJK-J_O0xiYVI2jry9SOXPR7m5uEyDGUsw7bce85AxClI/s800/image_2024-12-14_11-36-44%20(2).png

ខ្យល់ព្យុះនេះក៏បានបណ្តាលឱ្យមនុស្សម្នាក់រងរបួស ហើយដើមឈើជាច្រើននៅតំបន់នោះក៏បានបាក់រលំបិទផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ខ្យល់ព្យុះបានកើតឡើងភ្លាមៗ ហើយអូសបន្លាយប្រហែល ១៥ នាទី។ អ្នកស្រី Ngoc Hue នៅឃុំ My Quoi បាននិយាយថា គ្រួសារជាច្រើនគ្មានពេលប្រតិកម្មទេនៅពេលនោះ ប្រជាពលរដ្ឋដឹងតែលាក់ខ្លួននៅក្នុងផ្ទះ មិនហ៊ានចេញក្រៅទេ ព្រោះអ្វីៗបានហោះគ្រប់កន្លែងគួរឱ្យភ័យខ្លាចបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR66bJA9EnWvR4Fmu3yJVXFeAKyJsPeQhN5HM72lh53EWIILpA4M7SeJrTbKjJH8xsztFtKtmNtsssoixhQhk0T4sw7ibsJC3EhofC6VCY0EJJX4bjB3cr_X9O7ADq3O0AOMJlPaw3lNI2KIw-U7bBWO94Z4u0nSBzNURhfBXkv-JqdSqxwq3A99ona4b5/s685/image_2024-12-14_11-36-44%20(3).png
បច្ចុប្បន្នស្ថានភាពហាក់ធូរស្រាលបន្តិចហើយ ទោះជាយ៉ាងណាតំបន់នេះត្រូវបានគេព្យាករណ៍ថា នឹងបន្តភ្លៀងឥតឈប់ឈរដល់ចុងខែនេះ។ ប៉ូលិសនិងអាជ្ញាធរមូលដ្ឋានបានចល័តកម្លាំងចុះទៅកន្លែងកើតហេតុដើម្បីជួយប្រជាពលរដ្ឋឱ្យរួចផុតពីផលវិបាក។ យោងតាមគណៈកម្មាធិការប្រជាជនទីក្រុង Nga Nam ខ្យល់ព្យុះកំបុតត្បូងត្រឹមមួយល្ងាចសោះ បានបណ្តាលឱ្យខូចខាតសរុបជាង ២ ពាន់លានដុង (ប្រមាណជាង ៧៨.០០០ ដុល្លារអាមេរិក)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXr_cMHHdHtD24A5kzNoWaAh3Op4KueF_OZDwNDUQnUn90MUKOyQ5aUkKoFQeHt3i0Mv5FyHG4ru5XEqbpODcfTRPX3B5pWD164vC6CoEibFPHJG196Gj475lhbHViHir_e0ZFcWHsXBs-YUM2L1LrgQ61m7_UaHAAaIu8E3s8J9ha3cmNyQXuVVAbVLaX/s880/image_2024-12-14_11-36-44.png
គួរបញ្ជាក់ដែរថា មូលហេតុដែលធ្វើឱ្យប្រទេសវៀតណាមប្រឈមនឹងគ្រោះធម្មជាតិច្រើនជាងគេក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ គឺដោយសារកត្តាដី ជម្រាលភូគព្ភសាស្ត្រ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការកាប់បំផ្លាញព្រៃឈើ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីព្យុះ ដែលនេះហើយជាហេតុធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះជួបប្រទះនឹងគ្រោះធម្មជាតិឥតឈប់ឈរ៕