យោងតាមបញ្ជីដែលទើបតែចេញផ្សាយដោយ Bloomberg Billionaires Index ថ្មីៗនេះបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ គ្រួសារដែលមានជាងគេបំផុតនៅលើពិភពលោកនោះ គឺបានទៅលើគ្រួសារ Sam Walton ដែលជាម្ចាស់ក្រុមហ៊ុនលក់រាយ Walmart របស់សហរដ្ឋអាមេរិក ជាមួយទ្រពសម្បត្តិសរុប ៤៣២.៤ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុន ទ្រព្យសម្បត្តិសរុបរបស់សមាជិកគ្រួសារ Walton បានកើនឡើង ១៧២.៧ ពាន់លានដុល្លារអាមេរិក ដោយសារការកើនឡើង ៨០% នៅក្នុងភាគហ៊ុន Walmart នៅឆ្នាំនេះ។ បច្ចុប្បន្នសមាជិកម្នាក់ៗនៃគ្រួសារនេះមានទ្រព្យសម្បត្តិជាង ១០០ ពាន់លានដុល្លារអាមេរិក។

ចំណាត់លេខ ២ បានទៅលើគ្រួសារ Al Nahyan ដែលជាគ្រួសារមានឥទ្ធិពលបំផុតនៅលើពិភពលោក។ គ្រួសារនេះបានគ្រប់គ្រងប្រទេសអារ៉ាប់រួមអស់ជាច្រើនទសវត្សរ៍មកហើយ តាំងពីមុនពេលប្រេងបានផ្លាស់ប្តូរសេដ្ឋកិច្ចទៅទៀត។ បច្ចុប្បន្នលោក Mohammed bin Zayed Al Nahyan ក៏ជាប្រធានាធីបតីរបស់ប្រទេសនេះផងដែរ ជាមួយទ្រពសម្បត្តិ ៣២៣.៩ ពាន់លានដុល្លារអាមេរិក។

រីឯចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើគ្រួសារ Al Thani ជាមួយទ្រព្យសម្បត្តិសរុប ១៧២,៩ ពាន់លានដុល្លារ។ អាល់ថានីគឺជាគ្រួសាររាជវង្សគ្រប់គ្រងប្រទេសកាតាចាប់តាំងពីនគរត្រូវបានបង្កើតឡើងក្នុងសតវត្សទី ១៩ ហើយប្រេងត្រូវបានរកឃើញនៅឆ្នាំ ១៩៤០ ដោយបានផ្លាស់ប្តូរសេដ្ឋកិច្ចយ៉ាងខ្លាំង និងជួយគ្រួសាររាជវង្សអាល់ថានីមានទ្រព្យសម្បត្តិយ៉ាងច្រើន។ បច្ចុប្បន្នសមាជិកគ្រួសារនីមួយៗកាន់មុខតំណែងសំខាន់ៗជាច្រើននៅក្នុងរដ្ឋាភិបាល ក៏ដូចជាជាម្ចាស់អាជីវកម្មជាច្រើន ចាប់ពីសណ្ឋាគារ រហូតដល់ក្រុមហ៊ុនធានារ៉ាប់រង។.png)
ចំណែកចំណាត់ថ្នាក់លេខ ៤ គឺបានទៅលើគ្រួសារ Hermes របស់ប្រទេសបារាំង ជាមួយទ្រព្យសម្បត្តិសរុប ១៧០,៦ ពាន់លានដុល្លារ។ លោក Jean-Louis Dumas បានប្រែក្លាយ Hermes ទៅជាអាណាចក្រទំនិញប្រណីតសកល។ ក្រុមហ៊ុននេះល្បីខាងកាបូបម៉ាក Birkin ដែលមានតម្លៃរហូតដល់រាប់សែនដុល្លារ។ បច្ចុប្បន្នសមាជិកជាច្រើននៃគ្រួសារ Hermes ធ្វើការនៅក្នុងក្រុមហ៊ុន ដូចជានាយកច្នៃប្រឌិត Pierre-Alexis Dumas និងប្រធាន Axel Dumas ។ .png)
ចំណាត់ថ្នាក់ចុងក្រោយ បានទៅលើគ្រួសារ Koch ដែលជាគ្រួសារមានឥទ្ធិពលបំផុតទី ៥ នៅលើពិភពលោក ជាមួយទ្រពសម្បត្តិ ១៤៨,៥ ពាន់លានដុល្លារ។ គ្រួសារនេះបានបង្កើតក្រុមហ៊ុនចម្រាញ់ប្រេងដែលជាចក្រភពពហុឧស្សាហកម្មមានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១២៥ ពាន់លានដុល្លារអាមេរិក៕.png)










