នៅដើមឆ្នាំ២០២៥ខាងមុខនេះ ខេត្តពោធិ៍សាត់ នឹងទទួលបានគម្រោងអភិវឌ្ឍន៍លើប្រព័ន្ធធារាសាស្ត្រកសិកម្មចំនួន៣គម្រោងធំៗ ដែលមានទំហំទឹកប្រាក់ជិត៤០០លានដុល្លារ។
គម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រធំៗទាំង៣នោះមាន៖
ទី១.គម្រោងស្ថាបនាក្បាលហុង នៅក្នុងឃុំវាល ស្រុកកណ្តៀង និងស្តារស្ទឹងស្វាយអាត់ ឋិតក្នុងក្រុងពោធិ៍សាត់ ទំហំទឹកប្រាក់ជាង១០២លានដុល្លារ
ទី២.គម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រអូរតាប៉ោង-តាណៃ នៅក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ទំហំទឹកប្រាក់ជាង១៥៦លានដុល្លារ
ទី៣.គម្រោងស្ថាបនាទំនប់ស្ទឹងពោធិ៍សាត់២ នៅក្នុងស្រុកភ្នំក្រវ៉ាញ ទំហំទឹកប្រាក់ជិត១០០លានដុល្លារ.png)
គម្រោងទាំង៣នេះ នឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២៥ខាងមុខនេះ និងត្រូវបញ្ចប់ក្នុងរយៈពេល៥ឆ្នាំក្រោមកម្ចីឥន្ទទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងធនាគារអភិវឌ្ឍន៍អាស៊ី។

ក្រោយគម្រោងនេះសាងសង់រួច ពលរដ្ឋនៅខេត្តពោធិ៍សាត់អាចធ្វើស្រូវបានគ្រប់ពេល ដោយមិនបារម្ភពីការខ្វះទឹកស្រោចស្រោបនោះទេ៕










