Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីប្រកាសអាសន្នពីអាកាសធាតុក្តៅខ្លាំង និងស្នើពលរដ្ឋប្រយ័ត្នសុខភាព

អូស្ត្រាលីប្រកាសអាសន្នពីអាកាសធាតុក្តៅខ្លាំង និងស្នើពលរដ្ឋប្រយ័ត្នសុខភាព

47
0

ប្រទេសអូស្ត្រាលី ៖ អូស្ត្រាលីបានស្នើឱ្យពលរដ្ឋទាំងអស់មិនស្ថិតនៅក្រោមកំដៅថ្ងៃ និងមិនចេញពីផ្ទះបើគ្មានការងារចាំបាច់ ដើម្បីចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាល ក្រោយពីតំបន់ជាច្រើនរបស់អូស្ត្រាលីគ្របដណ្តប់ដោយអាកាសធាតុក្តៅខ្លាំង និងសីតុណ្ហភាពកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ73nPvTUlN9bxsMNyKFBKynJMmRLyZJ9-syt9SaC3txs87ijFNiD4EQ7yH2ntEEN2VkIGLPVGD7aJTSkssSCfA_2Llb5B_nfncDAq0AwSixFAS6hCX-XN8yRuVcy64JlBhOS_ihkf7BobuP1dPxi7kZRX1BzMFtpcWLYoKt8gr8As6aHLZqcUlSg9hLbD/s862/image_2024-12-13_13-37-31.png

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យឧតុនិយមអូស្ត្រាលីបានប្រកាសអាសន្នពីអាកាសធាតុក្តៅខ្លាំងគ្របដណ្តប់តំបន់ជាច្រើន ដែលធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ ជាពិសេស តំបន់ភាគខាងកើត និងភាគខាងលិចប្រទេស ។ ហេតុនេះ សូមពលរដ្ឋគ្រប់រូបនៅតែក្នុងផ្ទះ ដើម្បីចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxfxeodnPMoXiVPysgl8jpV4NOjDjSdeJHB_MqbIEhrEjO_Un96xxZgL7k82O6whavWUcYtIZpHPqOm8VoNIpw7KEPKe4oy_xPAR_Bt2LUokGWU7p3McKm-DqGdrKvbPkdPM6MVKeOsMVCgv_zE1Jgf0TFGkinMIx7kzt-q1W1PJ-BMu4ZdroYpa_Z7mK7/s1280/image_2024-12-13_13-37-32%20(2).png

អាជ្ញាធរអូស្ត្រាលីឱ្យដឹងថា នៅភាគកណ្តាល និងខាងកើតតំបន់ Queensland មានអាកាសធាតុក្តៅជាងតំបន់ផ្សេង ហើយអាជ្ញាធរបានណែនាំពលរដ្ឋផឹកទឹកឱ្យគ្រប់គ្រាន់, ស្ថិតនៅអគារមានម៉ាស៊ីនត្រជាក់ និងចៀសវាងស្ថិតក្រោមកំដៅថ្ងៃ ។ អាកាសធាតុក្តៅខ្លាំងអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើន ជាពិសេស មនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ស្ត្រីផ្តល់ទឹកដោះឱ្យកូន និងអ្នកជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJahFoVOoWJTDkQc3TXyQBhKklxgTRSQU0bynJzrqNTu52wKyZYS_Lzi7iFl416KuRtFMzlM6PF4vI5rR7_VWxbuB6QENc5O5C18m-g-XPDJvNMY_zXjK93jdzzGFzTgH-jAph365JGknH4as18VBWAs-z8QZkiw3JloqPyZxDKGajBK2ilbD-sqNVaBPV/s1280/image_2024-12-13_13-37-32%20(3).png

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងជាច្រើនលើកនាពេលកន្លងមក ដែលពេលខ្លះ សីតុណ្ហភាពបានកើនឡើងរហូតដល់ជាង៤០អង្សារសេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisNoXiP6tdXfalsvnLtDwFV-17z_JyfMiz5hLVCYzGieqx3f-yMLC20RE5nN5A22vXPS0Ff-BLcOUwQOk0aTuNVTI0QnkLC4C1i8jdHy2zNjTWDE_JgAQy_rcsRjJweflZF_UbQgRERF2QNBezlLUj5qo1EvYP5RFSiAIFuLg6CX0Y1KPZ9A2myREIrDhZ/s900/image_2024-12-13_13-37-32.png

អ្នកជំនាញមកពីក្រុមហ៊ុនស្រាវជ្រាវ Risk Frontiers និយាយថា រលកកំដៅ គឺជាគ្រោះធម្មជាតិដ៏គ្រោះថ្នាក់បំផុតក្នុងរដូវក្តៅរបស់អូស្ត្រាលី ដោយសារយើងពុំអាចមើលឃើញដោយភ្នែកទទេដូចភ្លើងឆេះព្រៃ ដែលធ្វើឱ្យមនុស្សភាគច្រើនគិតថា អាកាសធាតុក្តៅគ្មានផលប៉ះពាល់ ។ ពេលភ្លើងឆេះព្រៃនៅទីក្រុង Melbourne កាលពីឆ្នាំ២០០៩ មនុស្សបានស្លាប់យ៉ាងច្រើនដោយសាររលកកំដៅនៅជុំវិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9_RzEyPuAAfmam2y01ykGdPHm26xz8BUkP7PFOgk86o8n5ah8wGjcMzKVlQuCwLcZkpVbOjrzKGhGArG3JK2b-QYQYXyBsvIzpTaqxtzVGHwDvXZFjHxIbBeozZs-C6vBkogpTuV2pHalBuEUT0fIJCyrMSbml4Qb8UNn7ODOAVKlf6AhlZk1zmX3jma9/s1280/image_2024-12-13_13-37-33.png

រីឯភ្នាក់ងារវិទ្យាសាស្ត្រ និងអាកាសធាតុបញ្ជាក់ថា អូស្ត្រាលីមានសីតុណ្ហភាពកើនឡើងជាមធ្យម ស្មើនឹង១.៤អង្សារសេ គិតចាប់ពីអូស្ត្រាលីបានកត់ត្រាកាលពីឆ្នាំ១៩១០ ។ អាកាសធាតុក្តៅខ្លាំងមិនត្រឹមតែបណ្តាលឱ្យភ្លើងឆេះព្រៃប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់សុខភាពពលរដ្ឋផងដែរ ៕