អ្នកនៅរាជធានីភ្នំពេញ ចន្លោះថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូនេះ ពិសេសខ្លាំងណាស់! ចំពោះអ្នកដែលស្រលាញ់ផ្នែកបច្ចេកវិទ្យាសម័យទំនើប គឺអាចទៅចូលរួមទស្សនាព្រឹត្តិការណ៍ពិពណ៌យន្តហោះ និងបច្ចេកវិទ្យាដ៏ធំសម្បើមមួយ បានដោយសេរី។ ហើយសម្រាប់អ្នកដែលចូលចិត្តខាងវិស័យភាពយន្តវិញ ជាពិសេសគឺទាក់ទងនឹងវប្បធម៌ ប្រពៃណីជប៉ុន ក៏មានការចាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃ ស្ថិតនៅចន្លោះថ្ងៃនេះដូចគ្នាដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHMZ0qXMlCBw8A_ohsnst75LvL02-jML2KrGIC4IPgJdR5PFyOhBPlpeHNzQYH4_zdmUv30UNzUUOhWUS-rBPctkNkW8XzOD6-lDpE5Zo3Om_Bx81QR1CHU6Vtq_UhLB7uBWm1e5nQX-QzgQTyQc9uxGuKKV9ERjT6ngZYaKKbsdVrIfkVTHCL-JUzTVa9/s600/469926216_564389223168182_1372490574015754866_n.jpg
ព្រឹត្តិការណ៍ពិពណ៌យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចន្លោះថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូនេះ ដែលប្រព្រឹត្តិទៅនៅឯទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ ដែលសាធារណៈជនទូទៅគឺអញ្ជើញទៅចូលរួមទស្សនាបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ePbboXdgAShNGENDBOplTwAxfWnLJSuzkXe4QjnUAFHz_lVGae6S8Vb0bEk2uhSWGdk0nT_ZuPJmsDDSTqq8rYn8fowhTmf02hy4_WZxFh9MNVTTlE0_jrX4n1oHfbceOsprc0eUIWYgarzapZ74ckF-fby6j6W-7cwZC8Qjy3E-WqKa34pEXVMTdB1n/s2048/470173394_975420277945603_8751183025269203402_n.jpg

នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញយន្តហោះពិសេសៗជាច្រើនគ្រឿង ទាំងក្នុងនិងក្រៅស្រុក ដែលបន្ថែមពីនេះ ក៏រួមមានការប្រកួតស្នាដៃបច្ចេកវិទ្យា ដែលបង្កើតឡើងដោយយុវជនកម្ពុជាទៅលើវិញ្ញាសាចំនួន ៤ គឺការប្រកួតមនុស្សយន្ត ការប្រកួតយន្តហោះបញ្ជា ការប្រកួតរ៉ូបូតចម្បំាង និងការប្រកួតដ្រូន។ យ៉ាងណា បើគិតត្រឹមព្រឹកថ្ងៃទី ១៣ ខែធ្នូនេះ ដោយសង្កេតឃើញថាមានមហាជន ព្រមទាំងសិស្សានុសិស្ស ហាក់មានការចាប់អារម្មណ៍ខ្លាំងនិងអញ្ជើញទៅចូលរួមពិពណ៌នេះយ៉ាងភ្លុកទឹកភ្លុកដីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDPFZBXZQ5KljS4UeTJU2IRdTUYwo8ws-WO1gV6cLtmuqS-t-rcVQ1_UrxP6JCMJBLZJndS6KGbzzzELZe5BqSavDS1Lnu2EpJ-tDXT3U-uPGYxshmn3-WUpeZ8yIWuKJsMsh1GkaJ7Qh2i8Vmfp5CwTpEjfcHah5Pft_RD5npziWxIWJVghOmc_KZkEAk/s2048/469801963_1012776730881397_5342102242806783054_n.jpg

ដោយឡែក សម្រាប់អ្នកគាំទ្រផ្នែកឧស្សាហកម្មភាពយន្តវិញ នៅរាជធានីភ្នំពេញចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ដូចគ្នានេះ មហោស្រពភាពយន្តជប៉ុន-Japanese Firm Festival មានការចាក់បញ្ចាំងជូនភាពយន្តជប៉ុនល្បីៗជាច្រើនរឿង ដែលទស្សនិកជនអាចអញ្ជើញទៅចូលរួមទស្សនាបានដោយឥតគិតថ្លៃ ដោយគ្រាន់តែមកដល់ទីតាំងរោងភាពយន្តរយៈពេល ៣០នាទីមុនពេលរឿងចាក់បញ្ចាំងតែប៉ុណ្ណោះ។ ហើយចំពោះចំណងជើងខ្សែភាពយន្តដែលនឹងត្រូវចាក់បញ្ចាំង គឺលោកអាចចូលទៅកាន់គេហទំព័រ Japanese Firm festival Cambodia៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrmimQLZ6VTbOgAx0Bfc6jbTc06PyCuvWVZgZnOiLSbiDfh8fBqFEx6MBb3RqB9vX7yUbgJSfjfJvNebhffcVosjcOsPdm98A0Uer4vQPbtPvv7yI2-pZWIwapwEEu4SqmFaHwhJNYm1DmEQw0JwFsu1NIMLK7gj_tc_4bGdwm0_c5Y9ZdMRxrWT7SjLBv/s2048/469489123_1012776930881377_7834112384524430844_n.jpg