ទីក្រុងដែលស្រស់ស្អាតបំផុតទាំង ៥ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤ ត្រូវបានចាត់ថ្នាក់តាមលក្ខណៈវិនិច្ឆ័យនៃការអនុវត្តសេដ្ឋកិច្ច អាជីវកម្មទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយ សុវត្ថិភាព និងនិរន្តរភាព។ យោងតាមរបាយការណ៍របស់ Euromonitor International ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោកមានទីស្នាក់ការធំនៅចក្រភពអង់គ្លេសបានឱ្យដឹងថា ទីក្រុងប៉ារីសរបស់ប្រទេសបារាំង ឈរលើកំពូលតារាងនៃទីក្រុងដែលស្រស់ស្អាត និងទាក់ទាញបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤។
ចំណាត់ថ្នាក់លេខ ២ គឺទីក្រុងម៉ាឌ្រីដ រាជធានីនៃប្រទេសអេស្ប៉ាញ។ ទីក្រុងនេះសម្បូរទៅដោយប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍ដូចជាព្រះបរមរាជវាំង និងទីលានអភិបាលក្រុងជាដើម។ ម៉ាឌ្រីដក៏ជាមជ្ឈមណ្ឌលសម្រាប់សិល្បៈផងដែរ ជាមួយនឹងសារមន្ទីរ Prado ដ៏មានកិត្យានុភាព និងសង្កាត់ Gran Via ដ៏រស់រវើក។ ជាមួយនឹងរបៀបរស់នៅសម្រាកលំហែកាយ និងពិធីបុណ្យប្រពៃណីប្លែកៗ ម៉ាឌ្រីដគឺជាគោលដៅដ៏ពេញនិយមបំផុតមួយនៅអឺរ៉ុប។.png)
ចំណាត់ថ្នាក់ទី ៣ គឺទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជាគោលដៅមួយស្ថិតក្នុងបញ្ជីទីក្រុងដែលទាក់ទាញបំផុតនៅលើពិភពលោកឆ្នាំ ២០២៤។ ទីក្រុងតូក្យូមានភាពទាក់ទាញដោយសារតែការរួមបញ្ចូលគ្នានៃប្រពៃណី និងភាពទំនើបរបស់វា។ ទីក្រុងនេះមានភាពល្បីល្បាញសម្រាប់កន្លែងសម្គាល់ដូចជាប្រាសាទ Senso-ji, Tokyo Tower, តំបន់ Shibuya ដ៏រស់រវើក និងតំបន់ Ginza ដ៏ប្រណិត។ ទីក្រុងតូក្យូក៏ទាក់ទាញអ្នកទេសចរផងដែរ ដោយសារវប្បធម៌ប្លែក និងមុខម្ហូបល្បីៗដូចជា ស៊ូស៊ី រ៉ាមេន ឬម៉ូជីជាដើម។
រីឯទីក្រុងរ៉ូមរដ្ឋធានីប្រទេសអ៊ីតាលីវិញ ក៏ជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងតារាងផងដែរ។ ទីក្រុងនេះគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ជាមួយនឹងការរួមបញ្ចូលគ្នានៃប្រវត្តិសាស្រ្ត សិល្បៈ និងមុខម្ហូប។ ទីក្រុងរ៉ូមមានភាពល្បីល្បាញសម្រាប់កន្លែងសម្គាល់ដូចជា Colosseum, Pantheon, Trevi Fountain និង Piazza Navona ។ ក្នុងខែកញ្ញា រដ្ឋាភិបាលទីក្រុងរ៉ូមបានកំណត់ចំនួនអ្នកទស្សនានៅទីតាំងមួយចំនួន ដូចជាតំបន់បុរាណវត្ថុ Pompeii ត្រឹម ២០,០០០ នាក់ក្នុងមួយថ្ងៃ ដើម្បីការពារបេតិកភណ្ឌវប្បធម៌ពីទេសចរណ៍ហួសកម្រិត។.png)
ចំណែកចំណាត់ថ្នាក់ទី ៥ បានទៅលើទីក្រុង Milan ដែលជាទីក្រុងធំទីពីររបស់ប្រទេសអ៊ីតាលី ដែលគួរឱ្យកត់សម្គាល់សម្រាប់ការបញ្ចូលគ្នានៃប្រវត្តិសាស្រ្ត សិល្បៈ និងម៉ូដ។ អ្នកទស្សនានៅទីនេះបានកោតសរសើរយ៉ាងខ្លាំងនៅព្រះវិហារ Duomo di Milano ជាមួយនឹងស្ថាបត្យកម្មហ្គោធិក ទស្សនាសារមន្ទីរសិល្បៈ Brera ជាមួយនឹងស្នាដៃសិល្បៈដ៏មានតម្លៃ និងរុករក Galleria Vittorio Emanuele II ដែលជាមជ្ឈមណ្ឌលទិញទំនិញចំណាស់ជាងគេបំផុតមួយរបស់ពិភពលោក។ ទីក្រុងនេះក៏ជាគោលដៅដ៏ល្បីល្បាញសម្រាប់ព្រឹត្តិការណ៍សំខាន់ៗដូចជា Milan Fashion Week និងពិព័រណ៍ការរចនាអន្តរជាតិ Salone del Mobile ផងដែរ៕










