ការក្អកកើតឡើងដោយសារកត្តាជាច្រើន ដូចជា ៖ ឆ្លងមេរោគក្នុងប្រព័ន្ធផ្លូវដង្ហើម, ជំងឺសួត, ធូលីដី និងការបំពុលផ្សេងៗលើបរិយាកាស ហើយការក្អកអាចបណ្តាលឱ្យឈឺបំពង់ក និងរំខានដល់ការសម្រាក ឬការងារប្រចាំថ្ងៃ ។ លោកគ្រូពេទ្យថៃឈ្មោះ ក្រៃវីត ឈឺនផុនស៊ី បានណែនាំពីវិធីចំនួនដើម្បីបំបាត់ក្អកដោយខ្លួនឯង និងមានសុវត្ថិភាព បើអនុវត្តតាមវិធីផ្សេងពុំទទួលផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_0iU72B7TIHJhKnRbxuFVvbXwWNmbTvFeMqGRpvZJfFRuxzmzS-XvNte7yqedndiNfb7_hzemUv8G8vcOPc8gbta4FP4jCBZc9BL_pv3mcxUQhC_asU3GqvwW2Fj-sUJg7QQGEutAkCVx-mVUKHK54yByxK6kfnuWAngE0wITw277dGGj3S00CyjjzeY0/s1024/image_2024-12-11_13-41-10.png

ខាងក្រោមនេះ គឺជាវិធីបំបាត់ក្អកដោយខ្លួនឯងតាមការណែនាំរបស់គ្រូពេទ្យ ៖

១-ផឹកទឹកឱ្យច្រើន ៖ គួរតែផឹកទឹកក្តៅឧណ្ឌៗ ឬទឹកក្តៅលាយជាមួយទឹកឃ្មុំ ឬក្រូចឆ្មារបន្តិច ដើម្បីផ្តល់សំណើមដល់បំពងក និងបំបាត់ស្លេស្ម៍ ។ វិធីនេះអាចជួយបំបាត់ការក្អកបាន ហើយគួរផ្អាកផឹកទឹកត្រជាក់ ពីព្រោះវានឹងធ្វើឱ្យក្អកកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhByRp7dmGepACqecg43JyteufLeWvUJMuiU87rY8mem21G0TpdstGj7q75SmKgniYuLMNCWGT1lXu2V6Ga5erKCK_vlXuGTfvqJXpkNk7aKU60lCFypg1pqh0CpnhMLRB6ntbLqQRc952U2LkgofL8oOjJca4pvRabjv-lxxxG1xvvWxUDL44OYolc-xP6/s1600/image_2024-12-11_13-41-10%20(2).png

២-លេបថ្នាំឈឺ ក ៖ យើងអាចលេបថ្នាំ Strepsils ពីព្រោះវាមានរសជាតិទឹកឃ្មុំលាយក្រូចឆ្មារ ជួយបំបាត់អាការៈឈឺក ឬអាចប្រើប្រាស់ថ្នាំបំពង់សម្រាប់បាញ់នៅលើ ក ។ ថ្នាំនេះនឹងជួយកាត់បន្ថយការរលាកបំពង់កបានយ៉ាងល្អ និងអាចបំបាត់ក្អកដោយងាយ មិនថាក្អកស្ងួត ឬក្អកមានស្លេស្ម៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk21iNT_JizBZN136q-iw286_b9Lz1CziD5luSI5tbH2wu-H9JeYjqsuo9ZAzxzlcQp0_nxgPvIiamkuTwETFwboWT0NPBiRUJG8IFRNxzF4InQBt32n-ezP-qqZ2kLEUwkjuYVMD1rpNt50TkphDRBRdGIE_k_qtdKqmP5CslPtkcSk70FfOlChvYaCh6/s3917/image_2024-12-11_13-41-11.png

៣-កុំបរិភោគអាហារចៀន ឬអាហារសម្បូរខ្លាញ់ ៖ ពីព្រោះវាជាអាហារស្ងួត, ស្រួយ និងជាប់ខ្លាញ់ច្រើន ហើយការបរិភោគអាហារទាំងនេះនឹងធ្វើឱ្យយើងក្អកខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhteORPAntSi5mwxBjwmKa2nPfHLIIFxnm6MFq1cCFPqi3FmeL4Wnzcksnn4gKICOFuNSzsHLoegB-n_d787EFSJnkcMZ7dygfwLuZTXPKvqloJiOzC3uUk9zQltN8qCKMmFtk8aoJdonl3Bv4eL1zd9hUC_TxvTS6_3B8Q2mAhv05e2qqlxcsxImPIVDWt/s948/image_2024-12-11_13-41-13.png

៤-ចៀសវាងផ្សែងបារី, ធូលីដី និងសារធាតុគីមី ៖ គួរតែនៅឱ្យឆ្ងាយពីផ្សែងបារី, ធូលីដី និងសារធាតុគីមី ព្រមទាំងពាក់ម៉ាស់ការពារជានិច្ច ពីព្រោះវាជាមូលហេតុដែលបណ្តាលឱ្យយើងក្អកពុំបាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg56TQWPklZf5-E63qSycUrTvH_l_zxQsSaRSmpt4DqMtE5xj2D7FrncYCocloodEcPf82m_7f3Q8I2ZZAsXdVlT9Umk3iUHNv7SpMExD8wTO7s778B12WmYL_qPDVg2k6zuseKn1PdF3XqUiX0TIpgkn8uRdebA92vZ15KHe1WOqVPVaKG04F7MbdqK5Lb/s1840/image_2024-12-11_13-41-13%20(2).png

៥-សម្រាកលើខ្នើយខ្ពស់ ៖ វិធីនេះស័ក្តិសមជាមួយអ្នកក្អកស្ងួត គ្មានស្លេស្ម៍ ហើយគួរតែបោសសម្អាតធូលីដីក្នុងបន្ទប់សម្រាកផងដែរ ដោយបន្ទប់ត្រូវតែមានខ្យល់ចេញ-ចូលល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaZeeuuXMxGrg9xDtUIK5j2RQVRh56D1RO6LrSFUPtyfKIrATMpKp32q54zotT1d1yXjFUpT9oMcEX-MtGzFbwejIwee_Mt2_ZzzchrHltdrHAPRpkxvNI9h9ycuUxS-s4gwu5BASycv5MXoSZXLNDYHlBOIRZ5KKA8M8AFvSq8PuK2v8-wa_m4Vrtk2e4/s730/image_2024-12-11_13-41-14.png

បើអនុវត្តតាមវិធីទាំងនេះហើយនៅតែក្អកខ្លាំងដដែល លោកអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសជួយរកមូលហេតុនៃការក្អក ដើម្បីព្យាបាលឱ្យត្រូវនឹងជំងឺ ៕