Home ព័ត៌មានអន្តរជាតិ ដំណឹងល្អ! វាក់សាំងជម្ងឺអេដស៍តម្លៃថោកៗរបស់ក្រុមហ៊ុនអាមេរិកនឹងលក់ចែកចាយទៅកាន់ ១២០ ប្រទេសនេះ

ដំណឹងល្អ! វាក់សាំងជម្ងឺអេដស៍តម្លៃថោកៗរបស់ក្រុមហ៊ុនអាមេរិកនឹងលក់ចែកចាយទៅកាន់ ១២០ ប្រទេសនេះ

174
0

ក្រុមហ៊ុនផលិតឱសថនៅអាមេរិក Gilead Sciences បានប្រកាសអំពីការផលិតវ៉ាក់សាំងព្យាបាល និងការពារមេរោគអេដស៍តម្លៃថោកៗ ប្រភេទ lenacapavir សម្រាប់លក់ជូនទៅកាន់ប្រទេសដែលមានចំណូលទាប និងមធ្យមចំនួន ១២០ ប្រទេស នៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1wM5JKW393OPZwmu6QxC2vmEdGKoltwg5AfzVP3V0gAONeJrInAfhQha12Yv-j30k3gHHsD3v7cpVYeb5-Qd5Gwrz8XgQnQ1L0Y4IBsE0csA89aSBmPQ_ZxkE1g8RunhbmBIyejQxjfindIZbLOrSw4QnO0FB7caJabpWzyOZFkSgvQSah4qYv-2HwZIw/s1515/image_2024-12-11_09-47-23.png

កាលពីអំឡុងខែតុលានេះ យោងតាមការចេញផ្សាយរបស់កាសែត The Guardian បានឲ្យដឹងថា ក្រុមហ៊ុនឱសថអាមេរិកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរោងចក្រចំនួនប្រាំមួយផ្សេងទៀត ដើម្បីផលិតថ្នាំចាក់ lenacapavir ការពារនិងព្យាបាលជំងឺអេដស៏ក្នុងតម្លៃថោកទៅកាន់ ១២០ ប្រទេស ដោយផ្តោតសំខាន់លើប្រទេសដែលមានហានិភ័យឆ្លងខ្ពស់និងប្រាក់ចំណូលទាបប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxARJZ0RlpCStTDjrfrVLEKKexOfCXHlpSQ_UWIVtm6UjISSA5oxmkaeB66WxaeI1CsU-iePQPM2efbBhB1weNXA6m4O1GaW7uZ6qer1dNVgFqYUsA6HkUV9rs-vFB0BodJ80NFFf-jyF1SQh0iHxWddiSmgekkXRaCrNDwg1dTi8WcU0ysZYjioaIogw5/s1480/image_2024-12-11_09-47-22.png
ចំពោះក្នុងគ្រាអាសន្ននិងបន្ទាន់ ក្រុមហ៊ុននឹងផ្តល់ថ្នាំនេះទៅកាន់ប្រទេសចំនួន ១៨ ជាមុនសិន ដែលមានអត្រាមេរោគអេដស៍ខ្ពស់ រួមទាំងប្រទេស Botswana អាហ្វ្រិកខាងត្បូង និងថៃផងដែរ។ ប្រភពព័ត៌មានបានឲ្យដឹងថា ថ្នាំ Lenacapavir គឺតម្រូវឱ្យចាក់តែ 2 ដងក្នុងមួយឆ្នាំ ជាមួយនឹងប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការនិងការពារមេរោគអេដស៍។ ជាទូទៅ សម្រាប់ប្រទេសអ្នកមានដូចជានៅសហរដ្ឋអាមេរិក ថ្នាំនេះគឺមានតម្លៃប្រមាណជាង ៤០,០០០ ដុល្លារ សម្រាប់អ្នកជម្ងឺម្នាក់ចាក់២ដងក្នុងមួយឆ្នាំ។ ប៉ុន្តែសម្រាប់ការកំណត់តម្លៃថ្មីដែលគ្រោងលក់ឲ្យប្រទេសចំណូលទាបនោះ គឺអាចតែប្រមាណ ៤០ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV1PIxB8CgCMmiq7Rr2PiD2Fsiyrzb_-iPtI1JpGGV5CrHsg0uVHJ0hq2V28vqb3yuKEzFrv6bWtj_dEuX9kGZaxGDQetTxTAs-KEbuNN1Ucs7_ZrxSLBK4ZrqIh9DBaJnWf5jiHlgX3trILSoNzRiyUCCxXJQl-7HzUnDFf9lWV9tiQsXlJFHKiHk0CWV/s1500/image_2024-12-11_09-47-22%20(2).png

កន្លងមកក្រុមហ៊ុនក៏បានធ្វើតេស្តសាកល្បងទៅលើអ្នកជម្ងឺនៅអាហ្វ្រិកខាងត្បូង អ៊ូហ្គង់ដា អាហ្សង់ទីន និងប្រេស៊ីល ហើយក៏ទទួលបានផលិតផលជាទីគាប់ប្រសើរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNm16kcGVSJK5xVpLv5-D70fu6nyFK6ncz5SyZ-0nIz8kkp4pF51S6DkZunRa_JXLPXwXCtosyvaWXFyvR5HGZidWHCJ1nN2KkZG5HdrJ98QlPtTGBovwnbdRoZmnJo9NKIR_qgii7DVyPTe7_sWlvUEpplrcRLm95Wwz5nxxvoNV2WS4tcq1y3hARL_6j/s1200/image_2024-12-11_09-47-23%20(2).png
ទោះជាយ៉ាងណា ជាមួយគ្នានេះ ក្រុមហ៊ុនផលិតក៏ទទួលរងនូវមតិរិះគន់ ដោយហេតុថាកិច្ចព្រមព្រៀងលក់ថ្នាំតម្លៃថោកគឺមិនបានធ្វើឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលមានហានិភ័យឆ្លងជំងឺអេដស៍ខ្ពស់នោះទេ ដូចជានៅអាមេរិកឡាទីនជាដើម៕