ចាប់តាំងពីថ្ងៃប្រកាសពហិការហូតមកទល់ពេលនេះកេរ្តិ៍ឈ្មោះមិនល្អរបស់ ដេត ស្រីនាឌ នៅមិនទាន់បាត់ជ្រះស្រឡេះពីបណ្តាញសង្គមបន្ទាប់ពីអ្នកគ្រប់គ្រងកម្មវិធី Miss Planet International ទម្លាយពីរឿងរ៉ាវដែលបានកើតឡើងនាថ្ងៃនោះថាមានការលួងលោមសម្រុះសម្រួល ដេត ស្រីនាឌ ចំនួន៣ដង។.png)
ក្នុងកម្មវិធីប្រកាសទូតសុឆន្ទៈថ្មីរបស់បវរកញ្ញាឥណ្ឌូនេស៊ី Miss Angel International និង ខន សុវណ្ណសូនីតា កាលពីពេលថ្មីៗនេះ លោកស្រី ហាលី អាមីន ស្ថាបនិកអង្គការ Miss Planet International បានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតពីផលលំបាកពេល ដេត ស្រីនាឌ ប្រកាសពហិកាមុនចូលរួមប្រកួត។ លោកស្រីបាននិយាយថា ភ្លាមៗនៃការពហិការបស់បវរកញ្ញាភពផែនដីកម្ពុជាគឺលោកស្រីមានអារម្មណ៍ថាស្លុតចិត្តនិងពិបាកចិត្តពីព្រោះការប្រកួតនេះធ្វើការនៅក្រោមរដ្ឋ ថ្នាក់ជាតិ ក្រសួងនិងមន្ទីរផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងកម្មវិធី Miss Planet International មិនមែនធ្វើជាលក្ខិណៈឯកជនតែជាមួយម្ចាស់ Sponsor ផ្ទាល់នោះទេ។![]()
អ្នកគ្រប់គ្រងកម្មវិធីរូបនេះថា ដំបូងឡើយគឺបានលួងលោម ដេត ស្រីនាឌ ដោយប្អូនស្រីរបស់លោកស្រីទាក់ទងទៅ ដេត ស្រីនាឌ ចំនួន៣ដង លួងលោមហើយប៉ុន្តែនាងនៅតែមិនព្រមទើបប្អូនស្រីរបស់លោកស្រីបានទាក់ទងទៅ ខន សុវណ្ណសូនីតា ឱ្យចូលប្រកួតជំនួសខណៈ នីតា បានសម្រេចចិត្តភ្លាមៗពេលហ្នឹងក៏បានចូលរួមប្រកួតមុនពីរម៉ោងពេលកម្មវិធីមកដល់។ 
ស្ថាបនិកនៃកម្មវិធី MPI បានបន្តទៀតថាបន្ទាប់ពី នីតា បានឆ្លើយយល់ព្រមក្នុងការប្រកួតលោកស្រីភ្ញាក់ផ្អើលម្តងទៀតបន្ទាប់ពីមានការបង្ហោះថា ស្រីនាឌ យល់ព្រមមកប្រកួតវិញតែមិនអាចសម្រេចអ្វីបានទៀតនោះទេគឺមានតែទៅមុខហើយកម្មវិធីក៏បន្តទៅតាមហ្នឹងព្រោះបានចចារហើយអស់ហើយបញ្ចប់ដោយរលូននិងបានជោគជ័យ។
ជាមួយគ្នានេះដែរលោកស្រី ហាលី អាមីន បានបង្ហាញដែរថានៅឆ្នាំក្រោយលោកស្រីនឹងចងក្រងគ្រប់បេក្ខភាពមិនថាតែប្រទេសកម្ពុជានោះទេចងក្រងឱ្យតឹងរឹងបន្តិចដើម្បីកុំឱ្យមានអាសន្នកណ្តាលទីដូចឆ្នាំនេះ។
គួរឱ្យដឹងថា ដេត ស្រីនាឌ បានប្រកាសពហិកាមិនចូលរួមក្នុងកម្មវិធី Miss Planet international នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា មុនការប្រកួតផ្តាច់ព្រ័ត្រតែប៉ុន្មានម៉ោងដែលធ្វើឱ្យនាងរងការរិះគន់យ៉ាងខ្លាំង។ ខណៈថ្ងៃទី៣០ វិច្ឆិកា នាងបានចេញវីដេអូបកស្រាយពីមូលហេតុប៉ុន្តែទស្សនិកជនមិនអាចទទួលយកបានសម្រាប់ការលើកឡើងរបស់នាងដោយសារតែទទួលរងការឈឺចាប់នៅខេត្តសៀមរាបពេលថតឈុតតំណាងជាតិ។ ការបោះបង់ការប្រកួតរបស់ ដេត ស្រីនាឌ អ្នកគ្រប់គ្រងកម្មវិធីផ្ទាល់បានចោទនាងដែរថា ដោយសារតែមិនអាចជាប់លំដាប់រងឬទទួលបានតំណែងសំខាន់ណាមួយ៕










