មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានបើកការដ្ឋានសាងសនៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpPuBsV5HXrZyQ16X3iTW8aNtrmwVw7lvGt0-gGlv3txn7q3bi0jIxjwyBMhoveMa7nBySd6vyUf10bbIr20Nerhf5Zp_veCAjlPVtarMC95jlohxMJhfVTZthehG75u98E44aro9mHPK8bqVedatSLjsCRDinJYpOGKpsV13aWXRuo_q1H1rp0XNLaEE/s1280/image_2024-12-10_10-58-50.png

មន្ទីរពេទ្យសាកលវិទ្យាល័យនេះ សាងសង់នៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkrbTejHLm3TaIFvyyQBqDqd7tcw8HHn076XT0O52pOsVxX4TDQw1mLtv-9ag4mAIes0erY5bQkLx8iebf6DXeZNd9bbN53v2yq8PZoyV9v47PNlP5LGUcVQc1p-N_gDR2o_NWguHzcpIBk2H0TM6vwKbxgJD0UiGCI6X6KBw1uGFJlNOkMU3e4pJTLc1K/s768/image_2024-12-10_10-54-23.png

គម្រោងសាងសង់នេះ ស្ថិតលើផ្ទៃដី ២២ ២៤៣ម៉ែត្រការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ៤ ៨៩១ ម៉ែត្រការ៉េ មាន កម្ពស់៨ជាន់ ដោយរាប់ទាំងជាន់ក្រោមដី និងមានសមត្ថភាពទទួលអ្នកជំងឺសម្រាកសរុបចំនួន ២០០គ្រែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7lpH3Oa1cMx8kFXVgbPAZg5rpUc3qXUQ5koB0mv6Ws8Xh0RYnvI4lNpGWxOQa9MNF_nBcHmAioJelQ5luMZc1SFHYDga9EaVL7fT6o7Ld8sNEhzdkQ04IW_r-9psECpAD035YQkId1a5G2-N_hVQmCEvTZAJst7hF-pXEyXfTbEnvOJNhgI9Nt-nkzPyD/s1280/image_2024-12-10_10-58-52.png

បើតាមក្រសួងសុខាភិបាលបានលើកឡើងថា៖”គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យនេះ នឹងចំណាយថវិកាប្រមាណជា៦៧លានដុល្លារ ដែលជាកម្ចីសម្បទាន របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉ ដោយប្រើប្រាស់រយៈពេល២៨ខែ សម្រាប់ការសាងសង់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjujPvSKpTsXkws6C68uOia7hXa6TlcYCLwD029m1LGYhJZHl7-GxXztb8rveJibcnR2sm1ptJ4wLTOK5fOUXnJNxttesVI3UGoJTXayyyAyqFbI_7FxVW5GxkFxW_ohwDn8QhMZ1wqW_TRginaHcBEH393qrPD3Uj061bsQaVglwjS-eCzZYz84WMcTiUC/s768/image_2024-12-10_10-54-22%20(2).png

គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ នឹងបំពាក់ឧបករណ៍ ដែលមានបច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិ៕