ស្ត្រីម្នាក់ដែលចោទប្រកាន់ថានាងត្រូវបានតារារ៉េប Diddy រំលោភផ្លូវភេទកាលពីខែតុលា បានកែប្រែពាក្យបណ្តឹងរបស់ខ្លួនដើម្បីរួមបញ្ចូលការចោទប្រកាន់ថានាងត្រូវបានរំលោភដោយ Jay-Z ស្វាមី Beyoncé នៅក្នុងពិធីជប់លៀងប្រគល់ពានរង្វាន់ Video Music Awards ក្នុងឆ្នាំ២០០០ ដែលពេលនោះនាងស្ថិតនៅក្នុងវ័យ១៣ឆ្នាំ។ Jay-Z គឺជាតារាល្បីដំបូងដែលត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទពាក់ព័ន្ធនឹងសំណុំរឿងខ្មៅងងឹតរបស់ Diddy។ 
ពាក្យបណ្តឹងដំបូងត្រូវបានប្តឹងប្រឆាំងនឹង Diddy នៅក្នុងខែតុលា ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទី៨ធ្នូនេះ ស្ត្រីដែលបានដាក់ពាក្យបណ្តឹងបានបន្ថែមថា Shawn Carter ដែលជាតារារ៉េប និងជាអ្នកជំនួញដែលគេស្គាល់ថាជា Jay-Z ជាចុងចោទក្នុងបណ្តឹងរដ្ឋប្បវេណី។

ស្ត្រីដែលដាក់ពាក្យបណ្តឹងនេះត្រូវបានគេកំណត់ថាជា Jane Doe និយាយថានាងមានអាយុ ១៣ ឆ្នាំនៅពេលនោះនាងត្រូវបានគេចោទប្រកាន់ថាបានរំលោភដោយ Diddy និង Jay-Z នៅឯពិធីជប់លៀងបន្ទាប់ពីកម្មវិធី Video Music Awards ក្នុងឆ្នាំ២០០០។ ស្ត្រីនោះបានចោទប្រកាន់ថានាងចាប់ផ្តើមមានអារម្មណ៍មិនស្រួលបន្ទាប់ពីញ៉ាំនិងផឹកក្នុងពិធីជប់លៀង ហើយដើរចូលទៅក្នុងបន្ទប់គេងក្បែរនោះ។ ស្ត្រីនោះចោទថា Jay-Z បានរំលោភនាងមុនគេ ហើយ Diddy ជាអ្នករំលោភនាងបន្ទាប់ ។ ស្ត្រីរូបនេះនិយាយថានាងបានវាយ Diddy ហើយរត់ចេញពីកន្លែងនោះ។.png)
Jay-Z ត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងពាក្យបណ្ដឹងដំបូងថាជាតារាល្បីលំដាប់Aដែល
ព័ត៌មាននៃការប្តឹងនេះត្រូវបានរាយការណ៍ដំបូងដោយ NBC ។ យោងតាមពាក្យបណ្ដឹង មេធាវីរបស់ Jane Doe បានទាក់ទងទៅកាន់ Jay-Z ដើម្បីស្នើសុំ «ការសម្រុះសម្រួលដើម្បីដោះស្រាយបញ្ហានេះ»។

ការចោទប្រកាន់នេះ Jay-Z បានឆ្លើយតបទៅនឹងលិខិតនោះ ដែលត្រូវបានបញ្ជូនទៅមេធាវីដើមបណ្តឹងដោយ លោក បានហៅការស្នើសុំការសម្រុះសម្រួលជា «ការប៉ុនប៉ង blackmail» ។ការចោទប្រកាន់នេះ Jay-Z ថាអំពើឃោរឃៅគួរឱ្យស្អប់ខ្ពើម ភាពលោភលន់របស់មនុស្ស ព្យាយាមចោទប្រកាន់ដោយដាក់សម្ពោធឱ្យលោកបកស្រាយ តែអ្វីដែលធ្វើឱ្យលោកខូចចិត្តគឺវាប៉ះពាល់ទៅដល់កូនៗរបស់លោកដែលត្រូវមកឃើញព័ត៌មានអំពីការចោទប្រកាន់នេះ៕










