Lisa សមាជិកក្រុមចម្រៀង BLACKPINK និងលោក Frédéric Arnault កូនប្រុសរបស់មហាសេដ្ឋី Bernard Arnault ត្រូវបានគេប្រទះឃើញនៅ Las Vegas នៃកម្មវិធីប្រគំតន្ត្រី របស់តារាចម្រៀងអង់គ្លេស Adele ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpTUDJdEvikw_tTzW2F6c0Yxf0IYJzqXJFbZK2eWEAkP7v8o4PmWpd8WB14C3kdrX5Wz6Iiv9F-3Oa5yPKSCtz-AlK1nd9Hzsuxp_UpnNsRNXE4iNDjXqAH1eiwBswacY-HDzUqX6TshwrwdVM-1cqDmY8XA1aqC1BnoOMfYYOlAQCCcID1h5NHwCv_kmP/s1350/image_2024-12-05_13-59-10.png
ព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់Adele គឺបានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ប៉ុន្តែវីដេអូរបស់ Lisa និង Frédéric ចូលរួមការប្រគំតន្ត្រីមិនត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម TikTok ទេរហូតដល់ថ្ងៃទី២ ខែធ្នូ នេះទើបមានការចែកចាយព្រោងព្រាតជាមួយនឹងការចូលមើលរាប់ម៉ឺនដងត្រឹមរយៈពេលខ្លី។ ក្នុងវីដេអូ Lisa និង Frédéric ត្រូវបានគេបង្ហាញថាឈរជិតគ្នា ដោយមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ខណៈពួកគេរីករាយនឹងការសម្តែងរបស់ Adele ជាមួយអ្នកគាំទ្រផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwKOnthD1xR9AAacCr3Qd5dW9VkQk5aKc4HLpK7Xhrx75lSnafezfOVjcOjdtKYEU1GcOIXKmOtHSj-8S6IuvsuhAulLVh1csh6EfLD0f9RrR2a1TOLuinhaK-KJJK4xhhv5epRM_zDOMHV-op6t3dWaGtbtfUZ9RZ8ZO1_a1kqRWkbSOfsziS-H0mQ7VG/s1200/image_2024-12-06_11-23-47.png

Lisa ទម្លាក់សក់ចុះក្រោម និងពាក់អាវស្បែកទាន់សម័យ ចំណែក Frédéric ពាក់អាវយឺតពណ៌ស្រាលជាមួយអាវក្រៅពណ៌ខ្មៅ។ សមាជិក BLACKPINK រូបនេះក៏បានបង្ហោះរូបភាពពីការប្រគំតន្ត្រី Adele នៅលើគណនី Instagram របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCpXj73R_61dBopbsoPwAFfuWmb4rFqpW0mKdXpkqG_Oj6BOBfiE0BhGDsC5utKv2wK6dJHyzi6hiKAlq3gH2v-RwZmg-rYZ9w0n2TCH2De78T1RkaEqEk5TSVSWNEVyPNmiJ-hHpUb29g-41W5jf-CMYHCxVsHxYaZLXWtDWuyMnPq25-o_KISgebXFDq/s1050/image_2024-12-05_13-59-13%20(2).png

អ្នកទាំងពីរក៏ត្រូវបានគេឃើញជាមួយគ្នានៅក្នុងការប្រណាំង Grand Prix Las Vegas កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ខណៈពេលដែលអ្នកយកព័ត៌មានមកពី Sky Sports កំពុងសម្ភាសម្ចាស់ជើងឯកអូឡាំពិក Lisa និង Frédéric ត្រូវបានចាប់បានតាមកាមេរ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghqLR_MIyhJegwnNqsAK84cUVULnEMNtudaLDv8AYTzE0uuStaLO2klehUDinXSr5SmAAOwm9pceRPWUzB5zYrXQ-aFP_oSAy5Slhop8Khb17VVNM3QEOr9VVpq4Vgt_lOMlOPDPpLuM4qmDpGRqQEVsypA_3DmGtgSlRmsxPAtnGv_tSHqAlYHsbHC1qD/s1600/image_2024-12-05_13-59-12.png

ទំនាក់ទំនងរវាង Lisa និង Frédéric ទទួលបានការចាប់អារម្មណ៍ជាលើកដំបូង នៅពេលដែលមហាសេដ្ឋីជាអ្នកស្នងមរតកបានចាប់ផ្តើមតាមដានតារាចម្រៀងនៅលើ Instagram ក្នុងឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានគេឃើញរួមគ្នានៅកន្លែងផ្សេងៗគ្នាជុំវិញពិភពលោក រួមទាំងកោះហាវ៉ៃ ប៉ារីស ម៉ូណាកូ តូក្យូ និងផ្លរីដា។ ទោះយ៉ាងណាទំនាក់ទំនងនេះមិនត្រូវបានបញ្ជាក់ច្បាស់លាស់ពីសាមីខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzBiYxpWYtgMT1-GQh2eYhpnD_NGJh5hbBIAs3LEtd8So6ZMmOOXck_jyk6x1OdTRUzbe0QTFbRAHlT7gsSbNW_dZ1qLSUSYnOvvnUm18uRs9t2-BcdQsdy3DuWWQZPOWRuY7RRUU22F9TdB1znCaFeRrJBdDw8sSCu6v65Uazn0PXdBHnH6DknjXFLCpM/s1280/image_2024-12-05_13-59-11.png
Frédéric មានអាយុ ២៩ ឆ្នាំគឺជានាយកប្រតិបត្តិនៃផ្នែកនាឡិកានៅ LVMH ដែលជាអ្នកស្នងមរតករបស់មហាសេដ្ឋី។ យោងតាមទស្សនាវដ្ដី Forbes គិតត្រឹមថ្ងៃទី ៤ ខែធ្នូ លោក Bernard Arnault និងក្រុមគ្រួសាររបស់ខ្លួនគឺជាអ្នកមានបំផុតទី ៥ នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១៦៣.៦ ពាន់លានដុល្លារ៕