ត្របែក គឺជាផ្លែឈើមួយប្រភេទសម្បូរវីតាមីន C និងផ្តល់នូវអាហារូបត្ថម្ភយ៉ាងច្រើនសម្រាប់សុខភាព ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចបរិភោគវាបានទាំងអស់ទេ ជាពិសេស អ្នកមានជំងឺទាំងនេះ គួរតែចៀសវាងផ្លែត្របែកដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG7FEN5ogxQCt4F6Nk1gsuGrp1nYePBpljBJYBLNkxjzqz8oWLncf5stLp-c_PYJNrePLOLzmwrpqDGSL-rUNPc1PSq0Sx-E3wswjBnF-J4bMK-6puStAQ0ek9gSxuvaQ_gihSgeQjS0jVtyuSniwyqjWCBqB397XTP27qbHE-3HfRrRT16cNu4R8AZLmt/s1296/image_2024-12-05_14-13-31.png

១-មានជំងឺក្រពះ ៖ បើទោះជាផ្លែត្របែកផ្តល់នូវផលប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែដោយសារសាច់របស់វារឹង និងមានជាតិសរសៃខ្ពស់ គឺនឹងបណ្តាលឱ្យក្រពះពិបាករំលាយអាហារ ពេលយើងបរិភោគត្របែកពុំទាន់ចាស់ល្អ ឬបរិភោគច្រើនពេក ។ បន្ទាប់មក វាក៏បង្កជារោគសញ្ញាផ្សេងៗ ដូចជា ៖ ឈឺពោះ និងរលាកក្រពះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLO4gFN47qoLyNA8ngQnDb7EPf_l62l59bNrfZo-_PrcFkxADBAUKwwz8j7wMaTSJjacZC25fGcw5RoD9NkepXI8hCGShtL1lFtGPbqkvuOmG1GSfJNRdGLVuNFNXB4tmVuOMpECJZq4G6_jDmXHAfxmay73_5oJ7GCod57AMyQEHnqLOItlkYxwiYj7a0/s768/image_2024-12-05_14-13-31%20(2).png

ហេតុនេះ អ្នកជំងឺក្រពះគួរចៀសវាងបរិភោគត្របែក ឬផឹកទឹកត្របែកនៅពេលពោះទំនេរ ដោយសារជាតិអាស៊ីតក្នុងក្រពះនឹងផ្សំជាមួយស្ករ និងជាតិសរសៃក្នុងត្របែក ហើយបណ្តាលឱ្យចុកពោះ, ចុកទ្រូង និងដំបៅក្រពះ ។

២-មានជំងឺរលាកពោះវៀន ៖ ត្របែកមានបរិមាណ Fructose និងជាតិសរសៃខ្ពស់ ដែលបណ្តាលឱ្យពិបាករំលាយអាហារ និងហើមពោះសម្រាប់អ្នករលាកពោះវៀន ។ បើមានរោគសញ្ញាទាំងនេះញឹកញាប់ គួរតែកុំបរិភោគត្របែក ជាពិសេស ត្របែកពុំទាន់ចាស់ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុនពេលបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiebnpv1GWsZo8ILrFD0AbocPQXJQ9R0wOqlTweF5iy6mKnqPij9HgYi0l4PFMorl85Z1wZ2BOYWkdPNvPmwziRA7aissU4QTmBJT6yOWVyLucehGaqmYeJ051iFvvZ7J2UCXxb3hy9FDtjK72O6Si3oeoSYRK9f8qHjiLW4of1pqU1KMQUIfCMNeF7rpcE/s2048/image_2024-12-05_14-13-32.png

៣-ទល់លាមក ៖ បើទោះជាត្របែកទុំផ្តល់នូវជាតិសរសៃខ្ពស់ក្តី ប៉ុន្តែការបរិភោគត្របែកពុំសូវចាស់ច្រើនពេក អាចបណ្តាលឱ្យទល់លាមកកាន់តែខ្លាំង ពីព្រោះសារធាតុតានីនក្នុងត្របែកអាចកាត់បន្ថយចលនាពោះវៀន ។ យើងអាចបរិភោគត្របែកទុំ អាហារមានជាតិសរសៃខ្ពស់ ផឹកទឹកឱ្យគ្រប់គ្រាន់ និងហាត់ប្រាណដើម្បីការពារទល់លាមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjruMsJSYi9M3mdXHucfcjl2JTqlyOARPQ1dsEK4TvpNspaTUjvRcocT-Fqssxo_Jsuku5ijQh-HedCRN75cMmM30He5lPQMyubylZQGcbChutPHSRia5-UzXIvT4BKU48_3XnT15lHlNFcQesxLeMiD-qjLlu5wYTX-Yz1LZ7Ll3i57POAB8mAqjgrngv2/s1080/image_2024-12-05_14-13-34.png

៤-ស្ត្រីមានផ្ទៃពោះ និងផ្តល់ទឹកដោះឱ្យទារក ៖ បើទោះជាត្របែកផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់សុខភាព ប៉ុន្តែការបរិភោគច្រើនពេក ជាពិសេស ត្របែកពុំសូវចាស់ អាចធ្វើឱ្យស្ត្រីមានផ្ទៃពោះទល់លាមកខ្លាំង ។ ការផ្លាស់ប្តូរអរម៉ូនក្នុងរាងកាយរបស់ម្តាយ ក៏អាចជាមូលហេតុធ្វើឱ្យកើតបញ្ហាក្នុងប្រព័ន្ធរំលាយអាហារផងដែរ ដូចជា ៖ ហើមពោះ និងទល់លាមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinLNnSTgxAjg6eSrU5K5pw929QziMs_kNDnXDEAPxamSqQ3yg5px17FJnY5p_iKJ5YQzfTMt-m5mKMFSQxzk2iT8WZ-74hligP_pC22gNarKHYwKDpCIZ7LqzRaXAv_J276S-BJFADDKbV69Vu7tuqSsUm9Vszz5EIb53PWZ15scuQNrQ1L6JjZfasShGX/s660/image_2024-12-05_14-13-34%20(2).png

ចំណែកមនុសទូទៅវិញអាចបរិភោគត្របែក១ផ្លែក្នុង១ថ្ងៃ គឺវាគ្រប់គ្រាន់សម្រាប់ទទួលបានប្រយោជន៍ពីផ្លែឈើនេះ ។ ត្របែកមិនត្រឹមតែផ្តល់នូវវីតាមីន C ច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាជួយពង្រឹងភាពស៊ាំរាងកាយ និងជួយបម្រុងស្បែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW96YSyNDQOt8Jxujg8RQsokA9T23m8YiElCiji1xEGl2UVmeXRLCfIahZ5bizjVberX7PWsGLqoWhIoXqxZ_i26uKqqRzmieRjx6lU9y18QoTOtOg3R-umOVMyGZ6IQ_CWbbE7d9D3SOg9dAZ_P6LX1PKfpVkyd_sZG8tcAlNc8VD_HYp442oIZ5iZ2Aq/s700/image_2024-12-05_14-13-34%20(3).png
ពេលវេលាសមរម្យក្នុងការបរិភោគត្របែក គឺក្រោយពេលហាត់ប្រាណ និងចៀសវាងបរិភោគត្របែកពេលពោះទំនេរដើម្បីការពារការឆ្អល់ពោះ និងពិបាករំលាយអាហារ ។ ក្រៅពីនេះ គួរចៀសវាងបរិភោគនៅពេលល្ងាច ពីព្រោះអាចប៉ះពាល់ដល់ការសម្រាកពេលយប់ និងកើតជំងឺផ្តាសាយ ៕