តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រលាន់មាត់ថា ខេមរៈ សិរីមន្ត ពីមុនត្រឡប់មកវិញហើយបន្ទាប់ពីចេញវីដេអូចម្រៀងថ្មីរៀបរាប់ពីជីវិតតស៊ូ។ ផ្ទុះការសរសើរបែបនេះដោយសារតែចុងក្រោយរូបលោកចេញបទចម្រៀងស្របតាមទីផ្សារចង្វាក់រ៉េប ប៉ុន្តែទស្សនិកជនហាក់មិនសូវជាពេញចិត្តប៉ុន្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMXonABvnlA9kbHLuTDYMRnJICAJ4xzEDOX9-TJOhPzn1_TFlJkI37RnuxMlmyDtAfOSRxyLyNsG8SF1ivmi_f2Jv1y4B-aI4koyY7iGquW-D4kRYeWxI-JI7nbCvDDrUT-bESfcNp4AHgcdb0qySl9JeBRC5F74D-sY7bGnDzs1zap0CvyTPPj6IXfppk/s2048/image_2024-12-05_08-47-20.png

ប្រិយមិត្តតាមដានក្នុងវិស័យសិល្បៈជ្រាបមកហើយថាតារាចម្រៀងដែលមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត រួមទាំងឧកញ៉ា ព្រាប សុវត្ថិ ទទួលរងនូវមតិរិះគន់ជាបន្តបន្ទាប់ពីអ្នកលេងបណ្តាញសង្គម តួយ៉ាងចុងក្រោយនេះគឺតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ តែម្តងដែលបានចេញបទចម្រៀង សែកមន្ត មានចាប៉ីដងវែងលាយតុក្កតា ឡាប៊ូៗ រហូតទស្សនិកជនចង់ឱ្យតារាចម្រៀងជើងចាស់មានឈ្មោះបោះសំឡេងទាំងពីររូបវិលទៅផលិតកម្មចាស់វិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGVvHKBkcBk658LdOpPcVMvSHbjcK1BnRHEOmOOiLr4Y28LcOMYZlKJ8kjU93hEEyplqU7kU0AsjaBdiK7euqszIBJ4fsxlISZCNDiVXuCgc596ypc5Q_GVIdpp_QymKVPI-9RuFtGldc1StmgmBY90FJyLvCthY8JEFmSPwlK9NG3u-67ZPiJW74EFtzE/s1062/image_2024-12-05_08-47-25.png
ទោះយ៉ាងណា បន្ទាប់ពីផ្ទុះនូវភាពចម្រូងចម្រាសលើការចេញបទចម្រៀងនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ឡើងវិញបន្ទាប់ពីលោកទម្លាក់វីដេអូខ្លីៗនៃបទចម្រៀងថ្មីរៀបរាប់ពីការតស៊ូនៅក្នុងជីវិត។ រសៀលថ្ងៃទី៤ ធ្នូ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចេញវីដេអូចម្រៀងរយៈពេល១នាទីជាមួយនឹងអត្ថន័យថា «នេះហើយជាជីវិតស៊ូៗទាំងអស់គ្នាណាបាទ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpG2XY4tjEUtelk3gw51wqvlB48S87md3UkBxLGMInc2_nmrmhVjZTuDLYpw4iKl5Jj6r5idadcZKWhrRpDLks298I34hVw-mNmkyyaWp4Yf1ph8vb2U6sTl4dkI2KE3ur7jRfhrNoIZ4lvY5UWnGHlSe-hc13WuW1_oVAFLT1NCeqHuEoq5JgdIVC3cw8/s1394/image_2024-12-05_08-47-30.png
វីដេអូខ្លីនេះឧកញ៉ា ខេមរៈ សិរីមន្ត សម្តែងជាអ្នកប្រមូលសំរាម ដោយអត្ថន័យនៃបទចម្រៀងបានរៀបរាប់ពីការតស៊ូលើអាជីពការងារពីមួយឆ្នាំទៅមួយឆ្នាំនៅតែបែបនេះទាំងអ្នកស្រករខ្លួនមានឡានមានផ្ទះខុសឆ្ងាយពីជីវភាពខ្លួនឯង។ ចម្រៀងថ្មីនេះបានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្ររបស់លោកពីមុនៗមានការចាប់អារម្មណ៍និងកោតសរសើរជាថ្មីទៅកាន់តារាចម្រៀងរូបនេះដោយលើកជាមតិស្រដៀងៗគ្នាថា «អាយដលពីមុនត្រឡប់មកវិញហើយ»៕