គម្រោងស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន តម្លៃជាង ១៦ លានដុល្លារ សម្រេចបានការសាងសង់ប្រមាណ ២៥ភាគរយ ដោយគ្រោងបញ្ចប់ស្ពានទី១ នៅមុនខែមេសា ឆ្នាំ២០២៥ និងគម្រោងទាំងមូលនឹងបញ្ចប់នៅខែមិថុនា។
ស្ពាននេះ ស្ថិតនៅផ្លូវប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុនOCIC។.png)
ស្ពានអាកាសភ្លោះថ្មីនេះ ជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិថ្មី និងស្ពានទី២ មានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិថ្មី ឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះមកតាមបណ្តោយ មហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។
ស្ពាននីមួយៗ មានទទឹងទំហំ ៩,៥ ម៉ែត្រ បណ្តោយស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូង ប្រវែង១៦១ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន៣គន្លងសម្រាប់ចរាចរ។.png)
គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះនេះ ត្រូវបានបានបើកការដា្ឋនកាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ ដោយប្រើរយៈពេល១២ខែ សម្រាប់ការសាងសង់៕










