Home ព័ត៌មានអន្តរជាតិ ប្រទេសសមាជិក EU ជំរុញឱ្យមានការអនុវត្តច្បាប់ហាមជក់បា.រី គ្រប់ប្រភេទនៅទីសាធារណៈ

ប្រទេសសមាជិក EU ជំរុញឱ្យមានការអនុវត្តច្បាប់ហាមជក់បា.រី គ្រប់ប្រភេទនៅទីសាធារណៈ

47
0

ក្រុមប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានជំរុញឱ្យអនុវត្តច្បាប់ប្រឆាំងនឹងការជក់បា.រី កាន់តែតឹងរ៉ឹងជាងមុន ដោយហាមឃាត់ការជក់បា.រី និងប្រើប្រាស់បា.រី អេឡិចត្រូនិកនៅទីសាធារណៈ ដូចជា ៖ សួនកុមារ, អាងហែលទឹក, ឆ្នេរសមុទ្រ, សួនសត្វ និងបរិវេណខាងក្រៅហាងកាហ្វេ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiai7UJHWfc-0RZjklDXuCMIQGEcpDgS7JjJ5I2rXbTRGZv0dSDLA1m3Dh8TcQyXwF92lg24TjA7l5XjOYlyqSlGBsaiSbbin7NS08qxHk-ediDV74eHLjAd7vehltlke7Fr_ifl-cdKXe1SyDlbe6628yFNNLhnpyK5DT25XCGPQuTlB7TSc0BC4sS7oNH/s1280/image_2024-12-05_10-43-08.png

សារព័ត៌មាន AFP បានរាយការណ៍ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេស ចំនួន២៧ ដែលជាសមាជិកសហភាពអឺរ៉ុប បានចូលរួមកិច្ចប្រជុំនៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក ហើយឯកភាពគ្នាឱ្យប្រទេសជាសមាជិកទាំងអស់ចូលរួមពន្លត់ផ្សែងបារី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6YHOhND01THE9qIwV4-SxQvb_YMC6vdmH3Z9n2XswwwUZ2p6ZzsgI3YqeX1osSX-VAGEOPEi_bT0c58y531MOiaMtbB8QrSmmzCWDsC_bxlWs6dOFft7quFbjsXAvmUXHI2dP7AJGmscxvSCDSXoQCNaagEDhOGyo-IJEh3YPP2__8SZT9apsbnxGic5v/s2000/image_2024-12-05_10-43-09%20(2).png

លោក Oliver Varhelyi គឺជាគណៈកម្មការផ្នែកសុខភាពបស់សហភាពអឺរ៉ុបលើកឡើងថា ៖ «ការឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ គឺជាការបោះជំហានដ៏សំខាន់ដើម្បីសម្រេចបានគោលដៅរបស់ពួកយើង គឺបញ្ឈប់ការជក់បារីរបស់កុមារ និងយុវជននៅអឺរ៉ុប ។ ពួកគេត្រូវតែចៀសឆ្ងាយពីគ្រោះថ្នាក់ដោយសារផ្សែងបារី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9y8vtiBqJtl9EjMCzcZu9HkY7MjbfFNQG7i_JfgZi0uZQVri6OAKP4iZeqae1hGyR8iPgVjihejdoAp7yxAe4NXIIPy_sLfufkgkQo2yl-Hz9PF6txqcEIeJZ_WZ8Pt9TUBT5g90pNIpK89z-5BZljINO1U-1WCm4_WiV9XAKbYrZFyPfCxZAjb3NrOL2/s1200/image_2024-12-05_10-43-09.png

ការជំរុញឱ្យអនុវត្តច្បាប់ហាមជក់បា.រី និងប្រើប្រាស់បា.រីអេឡិចត្រូនិកនៅទីសាធារណៈនេះ ក្នុងគោលបំណងឱ្យរដ្ឋាភិបាលរបស់ប្រទេសជាសមាជិក EU មើលឃើញពីផលប៉ះពាល់សុខភាពពលរដ្ឋ នាថ្ងៃអនាគត ដូចជា ៖ ជំងឺពាក់ព័ន្ធនឹងផ្សែងបារី ដោយប្រទេសនានាគួរតែរឹតបន្តឹងការជក់បារីនៅតាមទីសាធារណៈដើម្បីកាត់បន្ថយអត្រាបាត់បង់ជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhddKTd22m3WY3l58ivh2CvfMnFAiMuK04C3X7dy4xP1lmOvbmxB35HhHcZ3Rj27w8iZD9WfO3SksZRadoOCaY-nbzcCcvllOU9tnTM0vuVF3Z6cOiHvlcwE2AT3RaFTuy8vSF0I_cX7jWz0BKuMex1vpNpXlLX7gLXrr-Y8r9KIS4OuT9maKNRTqKJ1S6X/s1440/image_2024-12-05_10-43-11%20(2).png

កិច្ចប្រជុំនៅទីក្រុងព្រុចស៊ែល បានអនុម័តឯកសារអំពាវនាវឱ្យបណ្តាប្រទេសសមាជិក EU ចាត់វិធានការលើឧបករណ៍ជក់បារីទំនើបៗ និងបារីអេឡិចត្រូនិក ដែលទទួលបានការពេញនិយមកាន់តែខ្លាំងពីក្រុមយុវវ័យ ។ រដ្ឋាភិបាលប្រទេសនានាគួរចាត់វិធានការការពារយ៉ាងមានប្រសិទ្ធភាពចំពោះផ្សែងបារីនៅកន្លែងធ្វើការ និងអគារសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcsH7djM_0kJ3mX-JhY47QHE3gM6A-bndzYL5cRzKeQUs4z7kBFAHC9161SMbIk1gzxqaloalWPYOIymey7G5L1khS54iaJ_UV1mrwR5KgtcFWuq7fw7ItgDXwx0F4YRUZRJnXdvBRRyXtEumdX2s9sqW3EC8NHT94zmiEYrK1KmSeUIxtvoGTEY6T8Y2I/s940/image_2024-12-05_10-43-11.png

លើសពីនេះ គួរហាមឃាត់ការជក់បារីគ្រប់ប្រភេទនៅទីសាធារណៈផ្សេងទៀត ដូចជា ៖ អាងហែលទឹក, ឆ្នេរសមុទ្រ, សួនសត្វ, ក្លិបលើដំបូលអគារ និងបរិវេណភោជនីយដ្ឋាន ៕