Home ព័ត៌មានអន្តរជាតិ តើការបន្ថែមមុខវិជ្ជា Love Education ទៅក្នុងកម្មវិធីសិក្សាសាកលវិទ្យាល័យចិន ពិតជាអាចជួយជំរុញឱ្យយុវវ័យរៀបការមែនឬ?

តើការបន្ថែមមុខវិជ្ជា Love Education ទៅក្នុងកម្មវិធីសិក្សាសាកលវិទ្យាល័យចិន ពិតជាអាចជួយជំរុញឱ្យយុវវ័យរៀបការមែនឬ?

52
0

ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានអំពាវនាវឱ្យសាកលវិទ្យាល័យ និងស្ថាប័នអប់រំនៅទូទាំងប្រទេសបន្ថែមមុខវិជ្ជាការស្រឡាញ់ (Love Education) បណ្តុះគំនិតឱ្យយុវជនសម័យថ្មីគិតវិជ្ជមានចំពោះការរៀបអាពាហ៍ពិពាហ៍ ការស្រឡាញ់ រស់នៅជាក្រុមគ្រួសារ និងមានកូន ដើម្បីដោះស្រាយបញ្ហាចំនួនពលរដ្ឋធ្លាក់ចុះជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW353DgGBcuj_ty_DPJwUrxKeMfO7YQJe-D5HC4rJO2JwBxONHQ2Qf6VU3GimCVRqQrej8ANii-G32cCEic0SgWwI0ga0vo3eKiQToBxbdPBXoV6QjGyV3lqK7wjOXKgE5cB_k4e34NAauAZD3rHnATagHE53lNuMkUF2t3kQki3mjBkgppaZeGR7GyuK8/s736/image_2024-12-05_10-16-26%20(3).png

កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានកំណត់វិធានការផ្សេងៗដើម្បីលើកទឹកចិត្តឱ្យគូស្វាមី-ភរិយាទាំងអស់មានកូនបន្ថែមទៀត ក្រោយពីទិន្នន័យបង្ហាញថា ចំនួនពលរដ្ឋចិនបានធ្លាក់ចុះខ្លាំងអស់រយៈពេល២ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7p0ySIKJCoT6RGEdDc-53uzrr4Qlki4mVlGdVxpsTT3C_AC4_HBUO1zpD6lrXoKsSjZL0LIZPv-dWgrX-XSXMCB_K46A5DV9u_as98IJ7Xl2WndaKCYzYGhWwK1N-qP-_Z8cUEoP9LEcLyH7AXLLgVaM1UVwHnxVXTC6nYvXYGGmuNZg_gpOqReeZHts/s1020/image_2024-12-05_10-16-29.png

ប្រទេសចិនមានពលរដ្ឋប្រមាណ១,៤០០លាននាក់ ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក កំពុងក្លាយជាប្រទេសសម្បូរពលរដ្ឋអាយុច្រើនយ៉ាងឆាប់រហ័ស ។ ហេតុនេះ រដ្ឋាភិបាលចិននឹងបង្កើនការចំណាយផ្នែកសុខុមាលភាពពលរដ្ឋ នាថ្ងៃអនាគត និងប៉ះពាល់ដោយផ្ទាល់ចំពោះការរីកចម្រើនសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbm3visnpm-8DxJTllPh4RE43q2pb817wlluBjQsgWGXJzKlY5eH67PxxUTJwDM3wEmVmiDsgZ0p7k88rwJ94mWyLPD51ADkmK2DOJUTS_S-4OnWQDHYPygSBrIGJo6bJ9S4j_prtOWqXwm97k-fd0Aka0aAF21ZEoKK-_SDz2tB_05hlPhvp6rHElpUAJ/s1080/image_2024-12-05_10-16-26%20(2).png

និស្សិតសិក្សានៅសាកលវិទ្យាល័យ គឺជាក្រុមពលរដ្ឋសំខាន់ដែលអាចជំរុញឱ្យអត្រាកំណើតកើនឡើងខ្ពស់ ប៉ុន្តែពួកគេមានទស្សនៈចំពោះការស្រឡាញ់ និងរៀបអាពាហ៍ពិពាហ៍ខុសគ្នាពីពលរដ្ឋសម័យមុន ។ នេះបើតាមរបាយការណ៍របស់ China Population News ជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលត្រូវបានផ្សព្វផ្សាយដោយកាសែត Jiangsu Xinhua ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuDVvfIBUetov-R_B3U-mPc2mnMaCpDZwq-K9aDbrC8b1zrjdW8HhN0mPXc7l6WZOK8wli0jYTM9Xp_ZCcSq678K67sdXcilMh0fCQpJ1QdPPQHy92ujujWssFGvWGUrO26zor-zf86VJBcK83OMAiu5ZXPOiBzFbR9lXGmXIll8VWqfVgnkdEPSDSqfDh/s1100/image_2024-12-05_10-16-26.png

របាយការណ៍នេះបញ្ជាក់ថា វិទ្យាល័យ និងសាកលវិទ្យាល័យនានាគួរតែមានមុខវិជ្ជាបង្រៀនសិស្ស-និស្សិតឱ្យយល់ដឹងអំពីការរៀបអាពាហ៍ពិពាហ៍ និងការស្រឡាញ់ ពីព្រោះវាជាវិធានការជួយឱ្យនិស្សិតមានទស្សនៈវិជ្ជមានចំពោះការបង្កើតក្រុមគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEgPKCnshiePVT5aoRMXsCIq7O42ip3VUCCQOkOc3Li-ZHbpwh1jiri5OKPD1LQJ0ux_OCW_fnAW9degDLB6wd3kR9kpMJ0LSjMIJob-XyrCtAQu3BsU-BgGku5RwyQaunn458BY1P6rWgdF8iYbB1F2qWr3QVO5h6ng8ZF3J7P4mqhRwJa2iZRzitXHYJ/s736/image_2024-12-05_10-16-28%20(2).png

ក្រុមប្រឹក្សារដ្ឋចិនបានបញ្ជាទៅកាន់អាជ្ញាធរក្នុងតំបន់ឱ្យប្រមូលធនធានដើម្បីដោះស្រាយបញ្ហាចំនួនពលរដ្ឋធ្លាក់ចុះ និងលើកទឹកចិត្តពលរដ្ឋរៀបអាពាហ៍ពិពាហ៍ពេលគ្រប់អាយុ ។ ប៉ុន្តែអ្នកជំនាញផ្នែកប្រជាសាស្ត្រនិយាយថា វិធានការទាំងនេះមិនសូវលើកទឹកចិត្តយុវជនប៉ុន្មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi49mPYVM_1WHnq0IgLkTH-6ynqA3BlCx0Gn2QUChF1DzyJnXEZUETnfdU4fMcujCcqD9Mwzrnh-7Psklm88AdHDQGD_ptS-5JLIBOa-Kgf_UowC4aeFiKK1TlwNzHEzlxOSjHMHLQRhF2gIyYeMxSGnsd4fcfigXhJssGV_q0tohSH0pe-tSVWC1ECd_d5/s1200/image_2024-12-05_10-16-28.png

China Population News បានស្ទង់មតិការយល់ឃើញរបស់និស្សិតសាកលវិទ្យាល័យនៅចិនបង្ហាញថា និស្សិត៥៧% ពុំចង់មានស្នេហាទេ ពីព្រោះពុំអាចបែងចែកពេលវេលារវាងស្នេហា និងការរៀនសូត្រ ។ បច្ចុប្បន្ន យុវជនខ្វះខាតចំណេះដឹងពីការស្រឡាញ់ និងទំនាក់ទំនងផ្លូវអារម្មណ៍ ហើយសាកលវិទ្យាល័យគួរបង្រៀនពួកគេឱ្យយល់ដឹងពីប្រជាសាស្ត្រ ៕