លោក Ivan Gunawan ដែលជានាយកជាតិនៃ Miss Grand Indonesia បានប្រកាសថានឹងមិនមានការប្រលងជ្រើសរើសតំណាងប្រទេសសម្រាប់ Miss Grand International នៅឆ្នាំក្រោយទេ។

ND Miss Grand Indonesia បានសរសេរនៅលើ Instagram នៅថ្ងៃទី២ ធ្នូ ថា «ខ្ញុំប្រកាសអ្នកថានឹងមិនមានការប្រកួតបវរកញ្ញា Mega Bintang Indonesia នៅឆ្នាំ២០២៥ ហើយយើងនឹងមិនមានអាជ្ញាប័ណ្ណកម្មវិធីប្រកួតសម្រស់អន្តរជាតិទៀតទេរហូតដល់មានការជូនដំណឹងបន្ថែម» ។ «ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការពិចារណាយ៉ាងហ្មត់ចត់ដោយមិនមានសម្ពាធពីខាងក្រៅណាមួយឡើយ»។ ការប្រកួតបវរកញ្ញា Mega Bintang Indonesia គឺជាបវរកញ្ញាដែលទទួលខុសត្រូវក្នុងការជ្រើសរើសតំណាងរបស់ប្រទេសសម្រាប់ MGI ។
លោកបានបន្តពន្យល់ថា អង្គការរបស់ខ្លួននឹងផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅកាន់ «វិស័យដែលមានឥទ្ធិពលផ្សេងទៀត» ហើយអរគុណអ្នកគាំទ្រដែលបានគាំទ្រពួកគេកន្លងមក។

នៅក្រោមការបង្ហោះរបស់លោក Ivan អនុប្រធាន MGI លោកស្រី Teresa បានបញ្ចេញមតិថា «វាជាកិត្តិយសរបស់ខ្ញុំដែលមានអ្នកជានាយកជាតិរបស់យើង ហើយមិត្តភាពរបស់យើងនឹងនៅស្ថិតស្ថេរជារៀងរហូត»។ ក្រោមការដឹកនាំរបស់លោកក្នុងវិស័យបវរកញ្ញាប្រទេឥណ្ឌូនេស៊ី បានធ្វើជាម្ចាស់ផ្ទះ Miss Grand International 2022។
ឆ្នាំនេះការប្រកួត Miss Grand International របស់ ឥណ្ឌូនេស៊ី មានអ្នកតំណាង Nova Liana បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃការប្រកួត MGI ។ ការសម្រេចចិត្តរបស់ឥណ្ឌូណេស៊ីសម្គាល់ប្រទេសមួយផ្សេងទៀតដែលមានជម្លោះជាមួយ MGI នៅឆ្នាំនេះ។ គិតមកទល់ពេលនេះ នាយកជាតិចាស់ដែលប្រកាសបញ្ចប់អាជ្ញាប័ណ្ណ MGI មានដូចជា ប្រទេសហុងឌូរ៉ាស ឥណ្ឌា មីយ៉ាន់ម៉ា កម្ពុជា រួមទាំងឥណ្ឌូនេស៊ីនេះ៕










