Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូងយល់ព្រមដកច្បាប់អាជ្ញាសឹក ក្រោយមតិភាគច្រើនពុំយល់ស្រប

កូរ៉េខាងត្បូងយល់ព្រមដកច្បាប់អាជ្ញាសឹក ក្រោយមតិភាគច្រើនពុំយល់ស្រប

107
0

ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានយល់ព្រមដកច្បាប់អាជ្ញាសឹក ដែលលោកទើបតែប្រកាសឱ្យប្រើច្បាប់នេះរយៈពេលប៉ុន្មានម៉ោងមុន ដើម្បីបង្ក្រា.ប កងកម្លាំងប្រឆាំងរដ្ឋាភិបាល និងទប់ស្កាត់ការគំរា.មកំហែ.ងពីកូរ៉េខាងជើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnqR2Sv5NiXLCLAbg6Iu5fJN4SJQKKnEwzcjW-QLXlJZwUXcUpT0oW9IYekON_Klx-aL59OTKTsSJ2j8Wts3_I4N2G6NkdkTDcRFg2K2X9QUhdNlB8eXgG2kGsS0dYADgbw_9GD17TeqX2exkVYgw3hW2RLSBm5JNJl-OPMqA9KUP8reB45T2vrnQpIN5t/s768/image_2024-12-04_11-13-50%20(2).png
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon បានប្រកាសប្រើច្បាប់អាជ្ញាសឹកជាបន្ទាន់ ដោយសារលោកបារម្ភពីបញ្ហាអសន្តិសុខពីការគំរាមកំហែងរបស់កូរ៉េខាងជើង និងមានមន្ត្រីគណបក្សប្រឆាំងក្នុងរដ្ឋសភាបង្កើតកងកម្លាំងប្រឆាំងរដ្ឋាភិបាល ។ បន្ទាប់មក មេបញ្ជាការកងទ័ពជើងគោកបានបំពេញតួនាទីជាមេបញ្ជាការច្បាប់អាជ្ញាសឹកនៅអគាររដ្ឋសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw_8LFEvGZq1EI-9-9W9J9kAFZ_MSQEVA1_EwVFjIHz4Ibtq0LI2nvTATEkJrEu47yaLxZIkYAb9ZDPGlDWkuOH7WzmmP4rr4_gNA-MdiTqQP5joaPRPLmbZC4wTvW4kqKVTN8XoNqnXoIw3A0Z8lLGl5ZXAAKSKdqUtx2qLAA_9sqxeb7DnV_7OcRs83o/s5000/image_2024-12-04_11-13-50%20(3).png

ក្រោយមកមិនយូរប៉ុន្មាន កងទ័ព និងសមត្ថកិច្ចនៅក្រោមច្បាប់អាជ្ញាសឹកដែលគ្រប់គ្រងរដ្ឋសភា ក៏បានដកកម្លាំងចេញទាំងអស់ និងទុកផ្លូវឱ្យសមាជិករដ្ឋសភាចូលប្រជុំភ្លាមៗ ដើម្បីរារាំងការអនុវត្តអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ។ សមាជិកសភាចំនួន១៩០នាក់ (ក្នុងចំណោមសមាជិកសភាសរុប៣០០នាក់) បានចូលរួមប្រជុំបោះឆ្នោតរារាំងការប្រើច្បាប់អាជ្ញាសឹក និងអំពាវនាវឱ្យប្រធានាធិបតីកូរ៉េខាងត្បូងដកវាចេញជាបន្ទាន់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpRUj7PUPCbyIx05Y5smObzqKk-pVwl8ydoJvImK_5LnaQGwkCAi5IScgewC6tc-i3wMSKchaS1YzwlbE8O4J8PrXfk98YEZWiqUZfCWXK3ywzKg3TAsFhsLoiyVAvL5TKEGVTlGHsLWZOxHnmfLYcnD7Nvtu9gqOnCYK5Jqx46ZiyLWIyFK7X91rL2uaT/s1200/image_2024-12-04_11-13-50.png

យោងតាមរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងបញ្ជាក់ថា ច្បាប់អាជ្ញាសឹកនឹងលុបចោល នៅពេលសំឡេងភាគច្រើនក្នុងរដ្ឋសភាពុំយល់ស្រប ហើយការប្រើអំណាចកងទ័ព និងសមត្ថកិច្ចតាមច្បាប់អាជ្ញាសឹក គឺជាទង្វើខុសច្បាប់ ។ ហេតុនេះ លោក Yoon ត្រូវតែយល់ព្រមដកច្បាប់អាជ្ញាសឹក និងត្រៀមលុបចោលច្បាប់ដែលបានប្រកាសដោយគ្មានការគ្រោងទុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUWA7h6w09G59qnYOSpNrdrvlwJhcOr-NJMELyw0gtrq2TexUsOKwUbkeVEfdY7ZxX1lWQjh6Yy0I18JarB3ud88h352N5QwFc_NXTER4ew3-1y9ef-y3VmZBzN8ZeWvGyG-btKZ0mYmu6jVpQiCNM6FROtVPVeXJUudJHDQX2UTGdhglMH9WXk8AVoZ6u/s1020/image_2024-12-04_11-13-57%20(2).png
មុននេះ កងទ័ពបានចូលក្នុងរដ្ឋសភា ខណៈអ្នកតវ៉ាជាច្រើននាក់ប្រមូលផ្តុំគ្នានៅបរិវេណខាងក្រៅអគារ និងប្រឈមមុខជាមួយកងកម្លាំងសន្តិសុខ ។ គណៈរដ្ឋមន្ត្រីរបស់លោក Yoon បានអនុម័តលុបចោលច្បាប់អាជ្ញាសឹករួចហើយ និងនៅសល់តែសេចក្តីប្រកាសរបស់ប្រធានាធិបតីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9rvk_ArzzOOXFLhRRHLHY68mkkcsEwKUbHYkCQgysz4kgQsz2kJvXXJDrpo9XpZnh321qQCNonw28TJyh8dBK3XIAFzKBlE_kQv4qirQyPbTW6zg2Ncdvf08W8pTGtnGdQzglKPOe7IbajQWPIUmJa-wwWIMHzogqdJ5vHOfhBd2cMFkLYZYMc03xiODo/s1200/image_2024-12-04_11-13-57.png

អ្នកតវ៉ាជាច្រើនបានលើកស្លាកសញ្ញា និងទង់ជាតិកូរ៉េខាងត្បូង ហើយស្រែកខ្លាំងៗថា «ចូរចាប់ខ្លួនលោក Yoon» ដែលសកម្មភាពនេះបង្ហាញថា ពលរដ្ឋមិនគាំទ្រការប្រើច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីទេ ។ លោក Yoon បានហៅក្រុមមន្ត្រីមកពីបក្សប្រឆាំងដែលមានសំឡេងច្រើនក្នុងរដ្ឋសភាថា គឺជាកងកម្លាំងប្រឆាំងរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvLkEbYJjtLTy3SlNEzgyynZiowdIQCe5hejP-yJK7oIct6B7MhyY1v1SGhkl22cUIuAqwuJdMQc-SGU6qPlZgZBOcty5L-DsRS9Nobw9gPhStwEjMczwnCFr-IX5Gb75n6bFhDEKD7SiAl5HAgsbQHjgcSVPTxkwJWsKNKrKtcr3z5dnT2xygBlq34ysb/s1050/image_2024-12-04_11-13-58%20(2).png

លោកបានប្រកាសប្រើច្បាប់អាជ្ញាសឹកជាលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំ និងនិយាយថា មន្ត្រីបក្សប្រឆាំងមានបំណងផ្តួលរំលំរដ្ឋាភិបាល និងគាំទ្រកូរ៉េខាងជើង ។ រីឯមន្ត្រីបក្សប្រឆាំងបញ្ជាក់ថា វាជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូង ។ កាលពីថ្ងៃទី៣ ខែធ្នូ កន្លងមក លោក Yoon បានថ្លែងក្នុងទូរទស្សន៍ជាតិដោយគ្មានការគ្រោងទុកពីការប្រើច្បាប់អាជ្ញាសឹក ដើម្បីកម្ចាត់កងកម្លាំងគាំទ្រកូរ៉េខាងជើង និងការពារសេរីភាពនៅកូរ៉េខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEialMbJj2hbg8LBRO__BBbKLVbDxcfs9h-mCQGieB9-Dzzq5YVOvU1QTy4H2jTzaWiGfa2CQ3pNLZYCICJtduhWlbEoIgz9zXMkwJdm4DlsAY8VZ7zVFm3T_qDqXd88hdwAZUtYDhcBwtxKX67h3lqqJFq6AuNxARBewU2KzTkSMrYKonbza-cLfTfx3LyY/s1024/image_2024-12-04_11-13-58.png

គួរបញ្ជាក់ថា ច្បាប់អាជ្ញាសឹកនឹងប្រកាសឱ្យប្រើប្រាស់ក្នុងរយៈពេលបណ្តោះអាសន្ន នៅពេលប្រទេសជាតិមានអាសន្ន និងផ្តល់អំណាចដឹកនាំទៅឱ្យក្រុមកងទ័ពដើម្បីស្តារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខ ។ ច្បាប់នេះអាចរឹតបន្តឹងសិទ្ធិសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងពលរដ្ឋទូទៅ ៕