មនុស្សភាគច្រើនចូលចិត្តបរិភោគផ្លែមៀន ដោយសារវាមានរសជាតិផ្អែម ប៉ុន្តែពួកគេបារម្ភថា តើការបរិភោគផ្លែមៀនក្នុងបរិមាណច្រើននឹងផ្តល់នូវផលប្រយោជន៍ដល់សុខភាព និងមានផលប៉ះពាល់អ្វីខ្លះ? ហើយមនុស្សណាខ្លះគួរចៀសវាងបរិភោគផ្លែឈើមួយប្រភេទនេះ?
យោងតាមការដកស្រង់ឯកសារពីសារៈប្រយោជន៍របស់ផ្លែមៀនបង្ហាញថា ផ្លែមៀនស្រស់ ចំនួន២៨ក្រាម គឺមានកាឡូរីត្រឹមតែ១៧ក្រាម និងកាបូអ៊ីដ្រាត ៤ក្រាម ហើយវាមានវីតាមីន C ជិត៤០% របស់បរិមាណវីតាមីន C ដែលរាងកាយត្រូវការក្នុង១ថ្ងៃ ។ ។ រីឯផ្លែមៀនក្រៀម ចំនួន២៨ក្រាម គឺមានកាឡូរីរហូតដល់៨០ក្រាម និងកាបូអ៊ីដ្រាត ២១ក្រាម ។ ហេតុនេះ ផ្លែមៀនក្រៀមមានបរិមាណកាឡូរី និងស្ករខ្ពស់ជាងផ្លែមៀនស្រស់ ។

ការស្រាវជ្រាវបង្ហាញថា គ្រប់ផ្នែកទាំងអស់របស់ដំណាំមៀន ដូចជា ៖ ស្លឹក, ផ្លែ, គ្រាប់, សំបក និងផ្កា គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស គ្រាប់របស់វា ។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះ គឺដូចគ្នានឹងអាវក្រោះជួយការពារកោសិកាក្នុងរាងកាយពីការខូចខាតបណ្តាលមកពីអុកស៊ីតកម្ម ដែលបង្កជាជំងឺផ្សេងៗ ដូចជា ៖ ជំងឺបេះដូង, មហារីក និងជំងឺពាក់ព័ន្ធនឹងកោសិលាសរសៃប្រសាទ ។
.png)
ក្រៅពីនេះ ផ្លែមៀនផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់សុខភាព រួមមាន ៖ ជួយខួរក្បាល និងប្រព័ន្ធប្រសាទ, ជួយសុខភាពស្បែក, មានអារម្មណ៍ស្រស់ស្រាយ, កាត់បន្ថយការឈឺចាប់ក្នុងរាងកាយ, ជួយឱ្យឆ្អឹង និងធ្មេញរឹងមាំ, ការពារជំងឺមហារីក, កាត់បន្ថយការឈឺចាប់ និងតានតឹង ព្រមទាំងសម្រាកលក់ស្រួល ។
ទោះយ៉ាងណា យើងគួរតែប្រុងប្រយ័ត្នផងដែរនៅពេលបរិភោគផ្លែមៀន ដោយសារវាសម្បូរកាបូអ៊ីដ្រាត ។ អ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គួរបរិភោគផ្លែមៀនក្នុងបរិមាណសមស្រប ដើម្បីចៀសវាងការទទួលយកកាបូអ៊ីដ្រាតច្រើនប៉ះពាល់ដល់កម្រិតស្ករក្នុងឈាម ។ ការបរិភោគមៀនច្រើនពេកអាចបណ្តាលឱ្យហើមពោះ, រាករូស, ប្រព័ន្ធរំលាយអាហារធ្វើការខុសធម្មតា ជាពិសេស អ្នកមិនសូវបរិភោគផ្លែឈើសម្បូរសរសៃ ៕










