ដើមរុក្ខជាតិហុងស៊ុយ ៤ ប្រភេទនេះតំណាងឱ្យសំណាង ទ្រព្យសម្បត្តិ និងភាពរុងរឿង រួមទាំងសុភមង្គល។ បច្ចុប្បន្នមានគ្រួសារជាច្រើនកំពុងដាំរុក្ខជាតិទាំងនេះ ជាពិសេសគឺអ្នកមានៗតែម្តង ព្រោះគេជឿថាដើមឈើទាំងនេះនឹងទាក់ទាញទ្រព្យសម្បត្តិ សំណាងល្អ ក៏ដូចជាអាជីវកម្មរីកចម្រើន រួមទាំងមានរឿងល្អៗចូលក្នុងផ្ទះរបស់ពួកគេជាដើម។ ដូច្នេះហើយតើដើមឈើប្រភេទណាខ្លះដែលអ្នកមានៗនិយមដាំច្រើនជាងគេ?

១.ដើមក្រូច៖ យោងតាមគោលការណ៍ហុងស៊ុយ ដើមក្រូចគឺជាដើមឈើមានសំណាងល្អ ប្រសិនបើដើមនេះមានផ្លែផ្កាកាន់តែច្រើន រួមជាមួយពណ៌លឿង ឬទឹកក្រូចភ្លឺចែងចាំង នោះគ្រួសារអ្នកនឹងកាន់តែសម្បូរសប្បាយ មានលុយកាក់មាសប្រាក់កាន់តែច្រើនឡើងៗ ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVZsqdUD-uCGjmqY6Me7afaW0zHaCapPhHmijF5c7OD2j1roSrC-asTb4IW0tqLhlG3rnilYyQwalTCDT95H0kDbP3oBhfm82qxlDzhoiopcHhkltwE531YnHNXItkFI1AtxLGIjKUwBUC6szRauhopQBvR3d1SXHA6vhR4faA4sv5wLYowMExPnGyuoqh/s700/image_2024-12-03_13-35-39.png

២.ដើមលុយ៖ យោងទៅតាមហុងស៊ុយដើមលុយមានស្លឹកពណ៌បៃតង តំណាងឱ្យសំណាង ទ្រព្យសម្បត្តិ ភាពរុងរឿង និងភាពរីកចម្រើនក្នុងអាជីពដូច្នេះហើយទើបវាជារុក្ខជាតិដ៏ពេញនិយមមួយដែលមនុស្សជាច្រើនចូលចិត្តដាំ។ លើសពីនេះ ដើមលុយក៏អាចដាំនៅមុខបន្ទប់ទទួលភ្ញៀវក្នុងក្រុមហ៊ុន បន្ទប់ទទួលភ្ញៀវក្នុងផ្ទះ លើតុ សុទ្ធតែនាំមកនូវអត្ថន័យហុងស៊ុយល្អខ្លាំងណាស់។ ម្យ៉ាងទៀត អ្នកអាចដាក់ដើមលុយ ក្នុងបន្ទប់អាសនៈដើម្បីតុបតែងក៏បាន ព្រោះវាអាចជួយឱ្យផ្ទះមានភាពរុងរឿងកាន់តែសម្បូរបែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXctKYQi5gN4aAG_hZuX65vWCFVd-uPxhhjavd54LjROLFB-QNJLNm6BJ0kEu15PQIJHqipqchHI28plOK2fwkAKmI2X4Q8GxAx3aubbDCFEg5tbVyUFDnS2Y_rfepmXQbkfb4FuFzLueE-gY64GIfhhg9ZICny39eDHX-AxSHFseMGfdzwHMQMdQVGTj6/s2048/image_2024-12-03_13-35-36.png

៣.ដើមដូងរាសី៖ គឺជាប្រភេទដើមឈើដ៏ពេញនិយមបំផុតក្នុងការដាំលម្អក្នុងផ្ទះ។ ក្រៅពីលម្អក្នុងផ្ទះបានស្អាត នាំពណ៌បៃតងជំនួយភ្នែក និងផាសុកភាពរបស់មនុស្សហើយនោះ វាក៏ត្រូវបានគេចាត់ទុកថាជារុក្ខជាតិដែលទាក់ទាញសភាវៈល្អ សិរីសួស្ដី និងការជួបជុំក្នុងគ្រួសារផងដែរ មិនតែប៉ុណ្ណោះក៏វាអាចកម្ចាត់វិញ្ញាណមិនល្អបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7uOmWQ853XY7by12lg2hJIkdpoVgQgSXoIHuohzzl51Ym4E4GIWZweMG9UUL5Mu8YDZhNJjnIwUJeMsiVF3sMsWWygiGUAh6x941vRO7PNpHCVSVmHq7e5W-es3w33C4h67K2DevgTdS6Kq7WNUYQsnY9jMcFAfx4wSAjrsgLjYRsO0O3sZBoQxPfsVue/s1440/image_2024-12-03_13-35-38.png

៤.ដើម Honeysuckle៖ ដើមឈើប្រភេទនេះមិនត្រូវការថែទាំច្រើនឡើយ ដោយវាតំណាងឱ្យសិទ្ធិអំណាច ភាពចេះអត់ធ្មត់ និងភាពធន់។ លើសពីនេះ បើតាមក្បួនក្នុងហុងស៊ុយមានន័យថា នាំលុយ លាភ សំណាង ដល់សមាជិកក្រុមគ្រួសារ ដូច្នេះអ្នកអាចដាក់តុបតែងលើតុ ឬបន្ទប់គេ ឬក្នុងបន្ទប់គោរពបូជាក៏បាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiskVEDnVVl7Z87M2MKM-xUMI0DPgljZjmS19cNACstXMHLiKwf8JZ4RBtFuy-KU2MH1svIOSHUHGQqy6kqth9pnwxpfAXwa4OLqUY2chSPi5Lb-oOvTB1Sb5av5slgHg7tCsQwCXfBJv23di0qUZgusceLkbkjODlVdu0s2qXejH8Xhk2ymu7Ptur6VnV1/s1600/image_2024-12-03_13-35-37.png