ការដើរ និងរត់ គឺជាវិធីហាត់ប្រាណងាយស្រួលដែលអាចហាត់បាននៅគ្រប់ទីកន្លែង ប៉ុន្តែមនុស្សភាគច្រើនឆ្ងល់ថា តើរវាងការដើរនិងរត់ មួយណាផ្តល់ផលល្អសម្រាប់សុខភាពជាង ព្រមទាំងអាចបំផ្លា.ញ កាឡូរី និងសម្រកទម្ងន់? សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកនូវគុណសម្បត្តិរបស់ការដើរ និងរត់ ដូចខាងក្រោមនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWcYoOKY-a7trr2uMrEIidcBQJ5CK_6e9jBQ0CHaWNezdRZzpOyTQGa5nih4f07H6LP8VnwoVq_A304buGweiVaUKFStRO9qtkHQyVXtYVuiK4X-lde-rWwov_4kM9J_iU0c38PTRxcW2GdRu2QspjZJrp2bxb6A7SOKmO6BiD-LNXk52fytCyo788OHwQ/s1240/image_2024-11-27_11-20-05.png

១-តើការដើរហាត់ប្រាណស័ក្តិសមសម្រាប់មនុស្សណាខ្លះ? ការដើរជាវិធីហាត់ប្រាណបញ្ចេញកម្លាំងតិច និងស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ មិនថាប្រុស ឬស្រី ជាពិសេស អ្នកទើបចាប់ផ្តើមហាត់ប្រាណ, អ្នកមានបញ្ហាក្បាលជង្គង់ និងមនុស្សចាស់ ។ ការដើរផ្តល់ប្រយោជន៍ដល់ប្រព័ន្ធឈាមរត់, ជួយរក្សាតុល្យភាពសម្ពាធឈាម, កាត់បន្ថយភាពតានតឹង និងជំរុញការរំលាយអាហារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1zJmlIbVTHiCa8TCC5YgDe7di6YQLZfhGoDMwM0m-rgByfYu8_wcN6aFPQ4FPrRPk2ENsOYyWg38Gu_nN_2nSjpm25F1uSjNV5VrxCe_L8RhsVZ9wwkfrVjYK3OljET4mmiYASujxd5mv_J8CtFfa_9NLHjQYjGiBXP5Jw5AcfPGZyEpaZec0iWyN_fr4/s1500/image_2024-11-27_11-20-06%20(2).png
*គុណសម្បត្តិរបស់ការដើរ ៖
-បញ្ចេញកម្លាំងតិច ពីព្រោះការដើរប៉ះពាល់ដល់ក្បាលជង្គង់តិចជាងការរត់ និងស័ក្តិសមសម្រាប់អ្នកឈឺសន្លាក់
-ជួយឱ្យសុខភាពចិត្តធូរស្រាល ឬកាត់បន្ថយភាពតានតឹង
-ទោះជាការដើរចំណាយកាឡូរីតិចជាងការរត់ក្តី ប៉ុន្តែបើដើររយៈពេលយូរ ឬចាប់ពី១ម៉ោងឡើងទៅ វានឹងអាចកម្ចាត់ជាតិខ្លាញ់ពីរាងកាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUbmHHnlBOVYUmb5ix4Ny7EZtAHgZuJEzNcKN4Yf4PtnD6W1N011HYTxPQ-X-37JrK5irzHdokMQqeekb27JLMf0W0tOyZpHAu7AHiofHJzCUjlSmVt0gSnx_Pnt7UlqNVrU9PNBWdF9IHJkSrqm_YAVbtYD493Iur7e4Wgz5P6Nz_mSw7tPXZ2QDSbS8F/s1200/image_2024-11-27_11-20-06.png
*តើមនុស្សណាខ្លះគួរដើរហាត់ប្រាណ?
-អ្នកទើបចាប់ផ្តើមហាត់ប្រាណ
-មនុស្សចាស់ ឬអ្នកមានបញ្ហាក្បាលជង្គង់
-អ្នកត្រូវការហាត់ប្រាណស្រាលៗជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheVdg-nGNPsQ7J2Gp3ftxl1Ng3hRXuHmVf3Z-sS-VIM2HShiLv1__O63akUeSJ6IHjKwbNkWZX_VDcdRSSpF-Es3Xt38E2ryfauK7eEkB5fE-oC5FwWIJR47HkXiYlwUO3IHI3Pu2g5fVpJ9NjUCTm0yFAVgsqancJvtXX-vHCH7IJYgxxbNIZvZ9xzFpI/s1800/image_2024-11-27_11-20-07.png

២-តើការរត់ហាត់ប្រាណស័ក្តិសមសម្រាប់មនុស្សណាខ្លះ? ការរត់ហាត់ប្រាណបានបញ្ចេញកម្លាំងច្រើន និងស័ក្តិសមជាមួយអ្នកចង់សម្រកទម្ងន់ ឬកម្ចាត់ខ្លាញ់ក្នុងរយៈពេលខ្លី ។ ការរត់លឿនបានជួយបង្កើនភាពរឹងមាំក្នុងប្រព័ន្ធបេះដូង និងសរសៃឈាម ព្រមទាំងធ្វើឱ្យសាច់ដុំជើង និងត្រគាករឹងមាំល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUZZCvbHRqJEEeihHUIorVRZupIQa9y28-jLcqEDShJFIXUwe-Z7Una7NAtDRxQHUv6FLdqfzLya2Z6bHXxObvVuAFXrrImdO3xmZ01A2k_27tjypG9K9cpinZiLBjS6Mk4IpTorhvBzb6z0D5kpmVKltw82CB86dNMNWxWQqKHpdRkMspGaExLkYkpiVc/s1500/image_2024-11-27_11-20-08%20(2).png

*គុណសម្បត្តិរបស់ការរត់ ៖
-ការរត់អាចបំផ្លាញកាឡូរីច្រើនជាងការដើរក្នុងរយៈពេលដូចគ្នា និងស័ក្តិសមសម្រាប់អ្នកមានពេលវេលាតិច ហើយចង់កម្ចាត់ខ្លាញ់ឆាប់រហ័ស
-ការរត់ជួយឱ្យសាច់ដុំ និងប្រព័ន្ធបេះដូងរឹងមាំ
-ការរត់ជួយឱ្យសាច់ដុំជើង និងត្រគាតរឹងមាំ ជាពិសេស ការរត់នៅទីខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjerSaLsNFWxVx7aHhOfmI3uREGJfnRLSV1wIL77T2THrqouaKsk3JesRBhwblj45e276wsupZten9jrIa361HNQW0XXM4JQMJ6pB7BJ5CEgu3olPorTDLgT1Tp_xOpN0yRMzEj8s4jk872PGIXLJSkSau546Om0ANZ1ncWKhBR9cJ45Gmya-NoXxjcvDWq/s1000/image_2024-11-27_11-20-08.png

*តើមនុស្សណាខ្លះគួររត់ហាត់ប្រាណ?
-អ្នកចង់សម្រាកទម្ងន់រយៈពេលខ្លី
-អ្នកធ្លាប់ហាត់ប្រាណទៀងទាត់ និងចង់បង្កើនការហាត់ប្រាណ
-អ្នកគ្មានបញ្ហាឈឺក្បាលជង្គង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjARPynepPpFSHGZBAcDojUZl7EcBIN-dbQPmTV97_2iSV99fukpogpJ622UpABTKZfkHRzi-gNDuiAqpRNkFvSiK0gi39xg132aD8tVMtfcEywRKnvx9GfAR5SxMdwZ3LCUxK60rGhAdy1XF4xSude-HVPPiTl6LNuPJMIaFe-dhOTawa9DCeyGD6mfcBs/s3840/image_2024-11-27_11-20-09.png

គួរសម្រាក បើឈឺក្បាលជង្គង់ក្រោយពីហាត់ប្រាណរួច ពីព្រោះវាអាចឈឺកាន់តែធ្ងន់ ។ ការហាត់ប្រាណទៀងទាត់ មិនថាការដើរ ឬរត់ យ៉ាងហោចណាស់ ចាប់ពី៣ដង ទៅ៤ដងក្នុង១សប្តាហ៍ នឹងផ្តល់ប្រយោជន៍ដល់សុខភាព និងការសម្រកទម្ងន់ ។ រីឯយុវតីជ្រើសរើសការដើរ ឬរត់ គឺអាស្រ័យលើតម្រូវការ និងរាងកាយរបស់ខ្លួន ពីព្រោះវិធីហាត់ប្រាណទាំង២នេះផ្តល់ប្រយោជន៍ផ្សេងៗគ្នា ៕