ការដើរ និងរត់ គឺជាវិធីហាត់ប្រាណងាយស្រួលដែលអាចហាត់បាននៅគ្រប់ទីកន្លែង ប៉ុន្តែមនុស្សភាគច្រើនឆ្ងល់ថា តើរវាងការដើរនិងរត់ មួយណាផ្តល់ផលល្អសម្រាប់សុខភាពជាង ព្រមទាំងអាចបំផ្លា.ញ កាឡូរី និងសម្រកទម្ងន់? សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកនូវគុណសម្បត្តិរបស់ការដើរ និងរត់ ដូចខាងក្រោមនេះ ។
១-តើការដើរហាត់ប្រាណស័ក្តិសមសម្រាប់មនុស្សណាខ្លះ? ការដើរជាវិធីហាត់ប្រាណបញ្ចេញកម្លាំងតិច និងស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ មិនថាប្រុស ឬស្រី ជាពិសេស អ្នកទើបចាប់ផ្តើមហាត់ប្រាណ, អ្នកមានបញ្ហាក្បាលជង្គង់ និងមនុស្សចាស់ ។ ការដើរផ្តល់ប្រយោជន៍ដល់ប្រព័ន្ធឈាមរត់, ជួយរក្សាតុល្យភាពសម្ពាធឈាម, កាត់បន្ថយភាពតានតឹង និងជំរុញការរំលាយអាហារ ។
.png)
*គុណសម្បត្តិរបស់ការដើរ ៖
-បញ្ចេញកម្លាំងតិច ពីព្រោះការដើរប៉ះពាល់ដល់ក្បាលជង្គង់តិចជាងការរត់ និងស័ក្តិសមសម្រាប់អ្នកឈឺសន្លាក់
-ជួយឱ្យសុខភាពចិត្តធូរស្រាល ឬកាត់បន្ថយភាពតានតឹង
-ទោះជាការដើរចំណាយកាឡូរីតិចជាងការរត់ក្តី ប៉ុន្តែបើដើររយៈពេលយូរ ឬចាប់ពី១ម៉ោងឡើងទៅ វានឹងអាចកម្ចាត់ជាតិខ្លាញ់ពីរាងកាយ ។

*តើមនុស្សណាខ្លះគួរដើរហាត់ប្រាណ?
-អ្នកទើបចាប់ផ្តើមហាត់ប្រាណ
-មនុស្សចាស់ ឬអ្នកមានបញ្ហាក្បាលជង្គង់
-អ្នកត្រូវការហាត់ប្រាណស្រាលៗជារៀងរាល់ថ្ងៃ ។
២-តើការរត់ហាត់ប្រាណស័ក្តិសមសម្រាប់មនុស្សណាខ្លះ? ការរត់ហាត់ប្រាណបានបញ្ចេញកម្លាំងច្រើន និងស័ក្តិសមជាមួយអ្នកចង់សម្រកទម្ងន់ ឬកម្ចាត់ខ្លាញ់ក្នុងរយៈពេលខ្លី ។ ការរត់លឿនបានជួយបង្កើនភាពរឹងមាំក្នុងប្រព័ន្ធបេះដូង និងសរសៃឈាម ព្រមទាំងធ្វើឱ្យសាច់ដុំជើង និងត្រគាករឹងមាំល្អ ។.png)
*គុណសម្បត្តិរបស់ការរត់ ៖
-ការរត់អាចបំផ្លាញកាឡូរីច្រើនជាងការដើរក្នុងរយៈពេលដូចគ្នា និងស័ក្តិសមសម្រាប់អ្នកមានពេលវេលាតិច ហើយចង់កម្ចាត់ខ្លាញ់ឆាប់រហ័ស
-ការរត់ជួយឱ្យសាច់ដុំ និងប្រព័ន្ធបេះដូងរឹងមាំ
-ការរត់ជួយឱ្យសាច់ដុំជើង និងត្រគាតរឹងមាំ ជាពិសេស ការរត់នៅទីខ្ពស់ ។
*តើមនុស្សណាខ្លះគួររត់ហាត់ប្រាណ?
-អ្នកចង់សម្រាកទម្ងន់រយៈពេលខ្លី
-អ្នកធ្លាប់ហាត់ប្រាណទៀងទាត់ និងចង់បង្កើនការហាត់ប្រាណ
-អ្នកគ្មានបញ្ហាឈឺក្បាលជង្គង់ ។
គួរសម្រាក បើឈឺក្បាលជង្គង់ក្រោយពីហាត់ប្រាណរួច ពីព្រោះវាអាចឈឺកាន់តែធ្ងន់ ។ ការហាត់ប្រាណទៀងទាត់ មិនថាការដើរ ឬរត់ យ៉ាងហោចណាស់ ចាប់ពី៣ដង ទៅ៤ដងក្នុង១សប្តាហ៍ នឹងផ្តល់ប្រយោជន៍ដល់សុខភាព និងការសម្រកទម្ងន់ ។ រីឯយុវតីជ្រើសរើសការដើរ ឬរត់ គឺអាស្រ័យលើតម្រូវការ និងរាងកាយរបស់ខ្លួន ពីព្រោះវិធីហាត់ប្រាណទាំង២នេះផ្តល់ប្រយោជន៍ផ្សេងៗគ្នា ៕










