ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបអំពីគម្រោងក្នុងការរៀបចំក្រុងថ្មី។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖”ខ្ញុំតែងតែឱ្យគិតនៅពេលរៀបចំក្រុងថ្មី ត្រូវកំណត់កន្លែងណាជាតំបន់ពាណិជ្ជកម្ម តំបន់រស់នៅ នៅពេលចេញអាជ្ញាប័ណ្ណចៀសវាងការយកបៀហ្គាឌិន ទៅដាក់កន្លែងតំបន់រស់នៅ ដោយកំណត់ទីតាំងច្បាស់លាស់នៅម្ដុំ ជៀសវាងបង្កើតបញ្ហា”។
ការបង្ហើបពីគម្រោងក្រុងថ្មីនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចធិបតីមើលឃើញថា៖”នៅពេលបច្ចុប្បន្ននេះ តំបន់ទាំងអស់នោះបានប្រមូលផ្ដុំគ្នា ដោយមិនមានការកំណត់ច្បាស់លាស់ ដូច្នេះក្នុងករណីក្រុងថ្មីត្រូវបានបង្កើត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំផែនការមេក្នុងការកំណត់នេះ”។
ពាក់ព័ន្ធនឹងទីក្រុងថ្មីនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ថានឹងត្រូវធ្វើនៅតំបន់ណានោះទេ ក៏ប៉ុន្តែមានពាក្យចចាអារ៉ាមថាអាចនឹងយកតំបន់ល្វាឯមបង្កើតជាទីក្រុងថ្មីមួយដែលហៅថា “ក្រុងល្វាឯម” ដែលសម្តេចតេជោហ៊ុន សែន ធ្លាប់បង្ហើបម្តងកាលពីឆ្នាំ២០២២កន្លងទៅ៕










