Home ព័ត៌មានអន្តរជាតិ អ្នកបើករថយន្តអគ្គិសនីអាចនឹងដឹងពីហេតុការណ៍ភ្លើងឆេះរថយន្តជាមុនតាមរយៈបច្ចេកវិទ្យា AI មួយនេះ

អ្នកបើករថយន្តអគ្គិសនីអាចនឹងដឹងពីហេតុការណ៍ភ្លើងឆេះរថយន្តជាមុនតាមរយៈបច្ចេកវិទ្យា AI មួយនេះ

42
0

សហរដ្ឋអាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវមកពី National Institute of Standards and Technology (NIST) របស់អាមេរិកបានបង្កើតប្រព័ន្ធ AI ដ៏ទំនើបបំផុត ដែលមានតួនាទីជូនដំណឹងមុនពេលកើតហេតុភ្លើងឆេះរថយន្តអគ្គិសនី ។ បច្ចេកវិទ្យានេះនឹងអាចជួយការពារគ្រោះថ្នា.ក់ ដោយសារការផ្ទុះថ្ម (lithium-ion battery) ក្នុងរថយន្ត ហើយអ្នកបើកបរអាចគេចខ្លួនទាន់ពេលវេលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheG8UgnDkV_Y6b1rdqmssjAaC5xj3OCHT_0kNFusLN0BjXEOT7mtrhxH0K-bAUtDtXIZyDhPDlq-3E3Q_AHJAC7-mpugHotkH5bB4ZHNMrNdJ4IK9BKcvSAv_yllidQXRcrqybxs-HwME8p2r4PkE6GtuUmsoogUhMkTuzyRBTHq77ZPPcnw0obmEufBM-/s2119/image_2024-11-27_10-03-19.png
ចំណុចចាប់ផ្តើមរបស់ការស្រាវជ្រាវនេះ គឺអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថាន NIST បានឮសំឡេងប្លែកក្នុងវីដេអូផ្ទុះថ្មមុនពេលភ្លើងឆេះ ដែលសំឡេងនេះមានប្រភពពីសន្ទះសុវត្ថិភាពត្រូវបានរចនាឡើងដើម្បីបញ្ចេញសម្ពាធក្នុងថ្មរឹង ពេលប្រតិកម្មគីមីកើតឡើងនៅផ្នែកខាងក្នុង ។ ចាប់ពីពេលនោះមក អ្នកស្រាវជ្រាវក៏ចាប់ផ្តើមយកបច្ចេកវិទ្យា AI មកប្រើប្រាស់ចាប់សំឡេងដើម្បីដោះស្រាយបញ្ហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9PxxYHhD1u5y-4EZTUZb8NQkbaxCTmQyYvKTrM3qqLL32YLU7WPqkvAulJbgkTM_4iMAONiYSB-KmWcqHX2iSWdYKYJTTEIKtIs21y8VYj7cSvXQCRWevdYE1JnJQBsucrsGMgUJI6KoRN3qUW5DTahv15MV063g7YRTJ-J3lN42GfEggu0uvU5a-1CwD/s1900/image_2024-11-27_10-03-20.png
មូលហេតុដែលត្រូវប្រើប្រាស់បច្ចេកវិទ្យា AI ពីព្រោះសំឡេងលើពិភពលោក មានច្រើនខុសៗគ្នា ហើយសំឡេងខ្លះស្រដៀងនឹងសំឡេងសន្ទះសុវត្ថិភាព ដូចជា ៖ សំឡេងបើកគំរបដបភេសជ្ជៈ និងកឹបក្រដាស ជាដើម ។ ហេតុនេះ ទើបអ្នកជំនាញប្រើប្រាស់ AI ដើម្បីបែងចែកសំឡេង ហើយវានឹងជូនដំណឹងជាមុនអំពីគ្រោះថ្នាក់កើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhafbtAaXZKacHKzbBWRr39yJAJ-K74_SzaV0HwKJYcSDi3BcAjZyw5TgQb3ZDhQYkCV21KCcRUehK1lHTBTyIrJpYwSKl_G51Tq_103HHTbg6YY4BItwxwVUkxI1iEvAKurKDsI6jCscSCK_WZUOeXG9Y63JFcFBRdYedDC4RtrMB1bPl2Z2aU_ufd6YvE/s1200/image_2024-11-27_10-03-18.png

សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានសាកល្បងបំផ្ទុះថ្មក្នុងបន្ទប់ ចំនួន៣៨ដុំ និងថតសំឡេងផ្ទុះថ្មនីមួយៗ ។ បន្ទាប់មក ពួកគេក៏កែតម្រូវល្បឿន និងកម្រិតសំឡេង រហូតបង្កើតបានសំឡេងជាង១,០០០ប្រភេទ ដើម្បីឱ្យ AI ចងចាំសំឡេងបន្ទះសុវត្ថិភាពយ៉ាងត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4hlQ0Ic7khcYKA3tZ0hkIyXqvAIyPBb4NhuKxB33EprzvU6ihVkuxgSEgv5fJ-UyXRRuEuj8sAWHbYavEZwlhDjw4wyNyzavWXRnpp0L2GblBvMg6yNPRAnnvT4iLnQafamWhfT3cDLrk_PVDenm2a9OjXnG_4dJgiN-90ahZ9peP1_V9LZNQvN6hSW0l/s1920/image_2024-11-27_10-03-18%20(2).png

លទ្ធផលការសាកល្បងបង្ហាញថា Algorithm AI នឹងអាចចាប់សំឡេងបន្ទះសុវត្ថិភាពត្រឹមត្រូវរហូតដល់៩៤% ហើយមានតែសំឡេងតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យ AI យល់ច្រឡំ ។ ជាទូទៅ បន្ទះសុវត្ថិភាពនឹងដាច់រហែកមុនពេលថ្មរថយន្តអគ្គិសនីផ្ទុះប្រមាណ២នាទី ដែលវាជាពេលវេលាសំខាន់បំផុតសម្រាប់អ្នកបើកបររថយន្តមានពេលវេលារត់គេចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-oxDFqyS9F89yJKitTC89JC4Dk3R0nZMXtF8kWlJxU7glJUBjus9CFS4yaUYI_czj3BpnpFZfVcpNaDWcc4n2ZhkcJTD03G18Ke3BOm2Pm8cWgsshGCRVx4j9BH_xYFgqGqt_MhPasOMfSrOiOR4MRoqSb0zZLe7C1ixhOO_1gVEXetxDk9F_pRSQshqO/s1100/image_2024-11-27_10-03-21.png

ក្រោយពីអ្នកស្រាវជ្រាវអាមេរិកបង្ហាញលទ្ធផលសាកល្បង ក៏មានមតិផ្សេងៗលើកឡើងថា តើយើងអាចការពារគ្រោះថ្នាក់ដូចម្តេច ឬវាគ្រាន់តែជាឧបករណ៍ប្រាប់ឱ្យយើងគេចខ្លួនមុនពេលផ្ទុះថ្មឆេះរថយន្តអគ្គិសនី ៕