សហរដ្ឋអាមេរិក ៖ ក្រុមអ្នកស្រាវជ្រាវមកពី National Institute of Standards and Technology (NIST) របស់អាមេរិកបានបង្កើតប្រព័ន្ធ AI ដ៏ទំនើបបំផុត ដែលមានតួនាទីជូនដំណឹងមុនពេលកើតហេតុភ្លើងឆេះរថយន្តអគ្គិសនី ។ បច្ចេកវិទ្យានេះនឹងអាចជួយការពារគ្រោះថ្នា.ក់ ដោយសារការផ្ទុះថ្ម (lithium-ion battery) ក្នុងរថយន្ត ហើយអ្នកបើកបរអាចគេចខ្លួនទាន់ពេលវេលា ។

ចំណុចចាប់ផ្តើមរបស់ការស្រាវជ្រាវនេះ គឺអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថាន NIST បានឮសំឡេងប្លែកក្នុងវីដេអូផ្ទុះថ្មមុនពេលភ្លើងឆេះ ដែលសំឡេងនេះមានប្រភពពីសន្ទះសុវត្ថិភាពត្រូវបានរចនាឡើងដើម្បីបញ្ចេញសម្ពាធក្នុងថ្មរឹង ពេលប្រតិកម្មគីមីកើតឡើងនៅផ្នែកខាងក្នុង ។ ចាប់ពីពេលនោះមក អ្នកស្រាវជ្រាវក៏ចាប់ផ្តើមយកបច្ចេកវិទ្យា AI មកប្រើប្រាស់ចាប់សំឡេងដើម្បីដោះស្រាយបញ្ហា ។

មូលហេតុដែលត្រូវប្រើប្រាស់បច្ចេកវិទ្យា AI ពីព្រោះសំឡេងលើពិភពលោក មានច្រើនខុសៗគ្នា ហើយសំឡេងខ្លះស្រដៀងនឹងសំឡេងសន្ទះសុវត្ថិភាព ដូចជា ៖ សំឡេងបើកគំរបដបភេសជ្ជៈ និងកឹបក្រដាស ជាដើម ។ ហេតុនេះ ទើបអ្នកជំនាញប្រើប្រាស់ AI ដើម្បីបែងចែកសំឡេង ហើយវានឹងជូនដំណឹងជាមុនអំពីគ្រោះថ្នាក់កើតឡើង ។
សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានសាកល្បងបំផ្ទុះថ្មក្នុងបន្ទប់ ចំនួន៣៨ដុំ និងថតសំឡេងផ្ទុះថ្មនីមួយៗ ។ បន្ទាប់មក ពួកគេក៏កែតម្រូវល្បឿន និងកម្រិតសំឡេង រហូតបង្កើតបានសំឡេងជាង១,០០០ប្រភេទ ដើម្បីឱ្យ AI ចងចាំសំឡេងបន្ទះសុវត្ថិភាពយ៉ាងត្រឹមត្រូវ ។.png)
លទ្ធផលការសាកល្បងបង្ហាញថា Algorithm AI នឹងអាចចាប់សំឡេងបន្ទះសុវត្ថិភាពត្រឹមត្រូវរហូតដល់៩៤% ហើយមានតែសំឡេងតិចតួចប៉ុណ្ណោះ ដែលធ្វើឱ្យ AI យល់ច្រឡំ ។ ជាទូទៅ បន្ទះសុវត្ថិភាពនឹងដាច់រហែកមុនពេលថ្មរថយន្តអគ្គិសនីផ្ទុះប្រមាណ២នាទី ដែលវាជាពេលវេលាសំខាន់បំផុតសម្រាប់អ្នកបើកបររថយន្តមានពេលវេលារត់គេចខ្លួន ។
ក្រោយពីអ្នកស្រាវជ្រាវអាមេរិកបង្ហាញលទ្ធផលសាកល្បង ក៏មានមតិផ្សេងៗលើកឡើងថា តើយើងអាចការពារគ្រោះថ្នាក់ដូចម្តេច ឬវាគ្រាន់តែជាឧបករណ៍ប្រាប់ឱ្យយើងគេចខ្លួនមុនពេលផ្ទុះថ្មឆេះរថយន្តអគ្គិសនី ៕










